នារីៗភាគច្រើនតែងប្រាថ្នាចង់បានក្លៀកសស្អាត និងមានក្លិនក្រអូប ប៉ុន្តែមិនសូវដឹងពីរបៀបថែទាំនោះទេ។ ដូច្នេះហើយខាងក្រោមនេះគឺជាគន្លឹះងាយៗ ៥យ៉ាងដើម្បីថែរក្សាស្បែកក្លៀកឱ្យល្អ ស្អាតដូចតារា៖

១.សម្អាតក្លៀកជាប្រចាំ៖ ក្លៀកគឺជាផ្នែកសំខាន់មួយនៅលើរាងកាយរបស់មនុស្ស ហើយក៏ត្រូវបានគេចាត់ទុកថាវាជាតំបន់សំខាន់ងាយនឹងបែកញើស និងងាយបង្កបាក់តេរីអាក្រក់ៗ។ ដូច្នេះអ្នកគួរសម្អាតក្លៀកពីរដងក្នុងមួយថ្ងៃគឺនៅពេលព្រឹក និងពេលយប់។

២.ជម្រុះកោសិកាចាស់ៗឱ្យបានទៀងទាត់៖ ដូចស្បែកមុខនិងស្បែកខ្លួនដែរ ក្លៀកមានខ្លាញ់និងបាក់តេរីច្រើន ដែលប្រមូលផ្ដុំបណ្ដាលឱ្យស្ទះរន្ធរោមបង្កជាកន្ទួលរមាស់ ឬរលាកគល់រោម ដូច្នេះអ្នកគួរប្រើប្រាស់ទឹកជូតអាស៊ីត Glycolic ៥ភាគរយ ដើម្បីជម្រុះកោសិកាងាប់ៗចេញ។Underarm Skin Care | How to lighten dark underarms | Home remedies to  lighten dark underarms | - Times of India

៣.កោររោមថ្នមៗ៖ ហាមដាច់ខាតកោរខ្លាំងៗ ឬកោរទាំងឆៅដោយមិនប្រើគ្រីមឬជែលកោរ មុននឹងកោរអ្នកគួរប្រើឡេផ្ដល់សំណើមមុនមួយយប់ផងទើបថ្ងៃបន្ទាប់ស្បែកក្លៀកទន់ងាយកោរ។

៤.ផ្តល់សំណើមជាប្រចាំ៖ ស្បែកខ្លួនយើងសុទ្ធតែត្រូវការផ្ដល់សំណើមគ្រប់ទីកន្លែងសូម្បីតែក្លៀកក៏ដោយ ដូច្នេះអ្នកគួរប្រើឡេក្លៀកដែលមានប្រភពច្បាស់លាស់ត្រឹមត្រូវជាប្រចាំ ដើម្បីក្លៀកស្អាត និងក្រអូប។How To Lighten Your Dark Underarms? – SkinKraft

៥. រើសផលិតផលបំបាត់ក្លិនឱ្យបានត្រឹមត្រូវ៖ ចូរជ្រើសរើសផលិតផលលុញក្លៀកដោយប្រុងប្រយ័ត្ន ជៀសវាងផលិតផលដែលមានក្លិនខ្លាំង មានជាតិអាល់កុល ប៉ារ៉ាបែន ស៊ុលហ្វាត និងពណ៌ ដោយងាកមកប្រើប្រាស់ផលិតផលសាមញ្ញគ្មានពណ៌ គ្មានក្លិន វាប្រសើរនិងមានសុវត្ថិភាពជាង៕ ប្រភព៖sanook