ប្រទេសថៃ ៖ សារព័ត៌មានបរទេសបានចុះផ្សាយថា លោក Pita Limjaroenrat ជាបេក្ខជននាយករដ្ឋមន្ត្រីថៃ បានទទួលបរាជ័យក្នុងការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីប្រទេសថៃ ដែលជាអំឡុងពេលសំខាន់មួយដើម្បីបង្ហាញពីប្រជាធិបតេយ្យនៅប្រទេសថៃ ។Thai reformist Pita Limjaroenrat loses PM vote | The Japan Times

សារព័ត៌មាន Al Jazeera រាយការណ៍ថា លោក Pita Limjaroenrat ជាបេក្ខជននាយករដ្ឋមន្ត្រីមកពីគណបក្សកាវក្លៃ មិនទទួលបានសំឡេងគាំទ្រពីសមាជិកព្រឹទ្ធសភាដើម្បីធ្វើជានាយករដ្ឋមន្ត្រីទេ ក្នុងកិច្ចប្រជុំរួមគ្នារបស់សមាជិកសភាតំណាងរាស្ត្រ និងព្រឹទ្ធសភា កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ ។ ការបរាជ័យលើកនេះ គឺជាឧបសគ្គចុងក្រោយបង្អស់របស់លោក Pita និងគណបក្សកាវក្លៃ ក្រោយពីតុលាការធម្មនុញ្ញ (Constitutional Court of Thailand) បានទទួលយកញត្តិនៃផែនការរបស់គណបក្សកាវក្លៃ ក្នុងការធ្វើវិសោធនកម្មច្បាប់មាត្រា១១២ និងញត្តិបង្ហាញពីគុណសម្បត្តិជាសមាជិកសភាតំណាងរាស្ត្ររបស់លោក Pita ពាក់ព័ន្ធនឹងរឿងលោកកាន់ភាគហ៊ុន ។Thailand's Pita says won't give up PM bid despite parliament loss |  Politics News | Al Jazeera

ក្រៅពីនេះ សារព័ត៌មាន News Asia និង Nikkei Asia បានចុះផ្សាយដូចគ្នាដែរថា លោក Pita បានទទួលបរាជ័យក្នុងការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីលើកទី១ ហើយលោក Pita ព្រមទទួលស្គាល់លទ្ធផលបោះឆ្នោត ប៉ុន្តែលោកមិនព្រមចុះចាញ់ទេ ។ លោក Pita លើកឡើងថា លោកនឹងតែបន្តឆ្ពោះទៅមុខក្នុងការរួបរួមសំឡេងគាំទ្រសម្រាប់ការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីលើកក្រោយ ។Thai Progressive Pita Limjaroenrat Stymied By Parliament | MENAFN.COM

ចំណែកសារព័ត៌មាន CNN រាយការណ៍ថា លោក Pita ជាបេក្ខជននាយករដ្ឋមន្ត្រីថៃតែម្នាក់គត់ ដែលទទួលបានសំឡេងគាំទ្រក្នុងរដ្ឋសភាមិនគ្រប់គ្រាន់ដើម្បីបង្កើតរដ្ឋាភិបាល ។ ហេតុនេះ វាជាការដើរថយក្រោយសម្រាប់អនាគតប្រជាធិបតេយ្យនៅប្រទេសថៃ បន្ទាប់ពីប្រទេសនេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់កងទ័ពអស់រយៈពេលជិត១០ឆ្នាំ ។

រីឯសារព័ត៌មាន Reuters រាយការណ៍ថា លទ្ធផលបោះឆ្នោតលើកនេះ គឺជាការធ្វើតេស្តដ៏សំខាន់មួយអំពីឥទ្ធិពលនយោបាយរបស់លោក Pita និងជាការវាស់ស្ទង់ពីសំឡេងគាំទ្រលើគោលនយោបាយគណបក្សកាវក្លៃ រួមមាន ការបំបែកកងទ័ពចេញពីនយោបាយ, កម្ចាត់ការធ្វើអាជីវកម្មផ្តាច់មុខ និងការធ្វើវិសោធនកម្មមាត្រា១១២ ៕ ប្រភព ៖ Nation World News