Home ព័ត៌មានជាតិ ថៃត្រៀម​សង់លេណដ្ឋាន និងជម្រកការពារ ១,៦៦៩ កន្លែង តាមបណ្តោយព្រំដែនជាមួយកម្ពុជា

ថៃត្រៀម​សង់លេណដ្ឋាន និងជម្រកការពារ ១,៦៦៩ កន្លែង តាមបណ្តោយព្រំដែនជាមួយកម្ពុជា

93
0

គណៈរដ្ឋមន្ត្រីថៃបានអនុម័តកញ្ចប់ថវិកាសង្គ្រោះបន្ទាន់ចំនួន ៤៣៣.៥ លានបាត ដើម្បីពង្រឹងការការពារ និងសាងសង់ជម្រកការពារខ្លួនរួមទាំងលេណដ្ឋានសរុបជាង ១,៦០០កន្លែង តាមខេត្តជាប់ព្រំដែនកម្ពុជាទាំង៧ ដែលគម្រោងនេះរួមមានការសាងសង់ជម្រក និងលេណដ្ឋានសុវត្ថិភាពចំនួន ១,៦៦៩កន្លែង, ប៉មផ្សព្វផ្សាយដំណឹងអាសន្ន ១៤៣កន្លែង ក្នុងបំណងការពារអាយុជីវិតពលរដ្ឋ និងមន្ត្រីថៃ ក្នុងករណីមានការប៉ះទង្គិចគ្នា។
_______________https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvUf_-f5H0kuWQvpuKJSzr08Zjt4g0b1g7t_dzYoYrHek4RzK4KSTAOvKlAEMrvrPOI419dNyHK59yyHyfVmJWICzWb7RPw-SZZ-zGtm9e03MST4y2SQRtsP9mM7cuCsQd-dH3fDXZThJNR8r4o2nDQYsDL3ELNSMaYwNe2h1Of7TwotpMK8ajmv-P7OA/s640/photo_2026-08-19_11-13-27.jpg
 
ត្រៀមលក្ខណៈធ្វើសង្គ្រាម ឬយ៉ាងណា? គណៈរដ្ឋមន្ត្រីថៃ អនុម័តកញ្ចប់ថវិកាសង្គ្រោះបន្ទាន់ ៤៣៣.៥ លានបាត (ប្រហែលជាង ១២ លានដុល្លារអាមេរិក) ដើម្បីពង្រឹងការត្រៀមខ្លួន និងសាងសង់ជម្រកការពារខ្លួនរួមទាំងលេណដ្ឋានសរុបជាង ១,៦០០កន្លែង នៅតាមបណ្តោយខេត្តជាប់ព្រំដែនកម្ពុជាទាំង៧ ក្នុងទិសដៅការពារអាយុជីវិតប្រជាពលរដ្ឋ និងមន្ត្រីរបស់ខ្លួន ប្រសិនបើមានការផ្ទុះអាវុធប៉ះទង្គិចគ្នាជាថ្មីកើតឡើងជាយថាហេតុ។
 https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0ynfn4qBKwOZSSYYChi5QDQ5HiGBSSmA9XaK-RPXH3mmzmsPb3dOZBdNNUFfuXqtrFMtBOByUYzO73BA9yCvs32-XLUqaiykvqdE24knwi650M3VglrH4Cgz11U1UiR-bGyoURLzmwQKTGni-HTimiHyPt1n3I2c7rS-Rf5LLYE31UoENJd19lU_mjks/s1280/photo_2026-08-19_11-13-27%20(2).jpg
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន​​ថៃ Khaosod បានអះអាងនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ ថា គណៈរដ្ឋមន្ត្រីថៃបានអនុម័តថវិកាបន្ទាន់ចំនួន ៤៣៣.៥ លានបាត (ជាង ១២ លានដុល្លារអាមេរិក)។ កញ្ចប់ថវិការង្វង់រាប់រយលាននេះ នឹងត្រូវយកទៅប្រើប្រាស់ដើម្បីពង្រឹងការត្រៀមខ្លួននៅក្នុងខេត្តចំនួន ៧ តាមបណ្តោយព្រំដែនថៃ-កម្ពុជា។ ថវិកានេះរួមមានការសាងសង់ជម្រកការពារ និងលេណដ្ឋានចំនួន ១,៦៦៩ កន្លែង, ប៉មឧបករណ៍បំពងសំឡេងសាធារណៈនៅតាមភូមិចំនួន ១៤៣ កន្លែង និងការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធទំនាក់ទំនងវិទ្យុឌីជីថល ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការជូនដំណឹងអំពីអាសន្ន និងការសម្របសម្រួលសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋមូលដ្ឋាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgutv1pXc-flmF0deYnSI_k58uglP8QXwV7tDX9ItanYvYfDK-EB8MqtN7PzxNuLmEgzH1jFycxL2gDrn2_YrBozXLNGKdUyfFPbeALHmCmRibAGOeuHAzzWvz1CKkrBVZLKg-8-qtobFY47Eov8-jV1a3Gbll8veGqcfkgSz0LHAHauSQ5ZE6-25mIuNQ/s1280/photo_2026-08-19_11-13-27%20(3).jpg

តាមប្រភពព័ត៌មានក្នុងស្រុករបស់ថៃ បានបន្តថា វិធានការទាំងនេះមានគោលបំណងការពារប្រជាពលរដ្ឋ និងមន្ត្រីរបស់ខ្លួន នៅក្នុងករណីដែលមានការប៉ះទង្គិច ឬការគំរាមកំហែងអាសន្នផ្សេងៗ ដូចដែលធ្លាប់បានកើតឡើងយ៉ាងធ្ងន់ធ្ងរកាលពីអំឡុងពេលមានជម្លោះផ្ទុះអាវុធកន្លងទៅ។ ទន្ទឹមនឹងការបង្ការគ្រោះថ្នាក់សង្គ្រាម គម្រោងហេដ្ឋារចនាសម្ព័ន្ធយោធាទាំងនេះ ក៏នឹងរួមចំណែកគាំទ្រដល់ការឆ្លើយតបចំពោះ បទល្មើសឆ្លងដែនខុសច្បាប់, ការរត់ពន្ធទំនិញ, ការជួញដូរគ្រឿងញៀន និងការទប់ស្កាត់សកម្មភាពរបស់ឧក្រិដ្ឋជនឆ្លងដែននានាជាដើម ដើម្បីធានាបាននូវសន្តិសុខ និងសណ្តាប់ថ្រាប់ពេញលេញនៅតាមបន្ទាត់ព្រំដែន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghxikpAPmq3yBl8vUPwCYZsqbf3vgxwRvkL07ePVkiD2DwOqAlSLCKmBv7Um37mNeK5ClIQ9f8ywdCZGow6mzBVPO4xDSGvLv5ru8u8_VGEuX0nmwhxpU2YBLTFJU4TPtLY_oKlLSvPdKmUSGXvixpEFzcKiBCXvQvzhjdVak9Jqq6KAkkbrg_UtXKDHg/s1280/photo_2026-08-19_11-13-26.jpg
ជារួមមក ចំណាត់ការបោះទុនរាប់រយលានបាតរបស់រដ្ឋាភិបាលថៃ ដើម្បីសាងសង់ជម្រកសុវត្ថិភាព និងលេណដ្ឋានជាង ១,៦០០កន្លែងនៅពេលនេះ គឺស្តែងឱ្យឃើញពីការព្រួយបារម្ភ និងការត្រៀមលក្ខណៈការពារសន្តិសុខផ្ទៃក្នុងយ៉ាងម៉ឺងម៉ាត់។ ទោះបីជាបច្ចុប្បន្ន ស្ថានភាពព្រំដែនស្ថិតក្នុងភាពស្ងប់ស្ងាត់បណ្តោះអាសន្នក៏ដោយ ប៉ុន្តែការសាងសង់រចនាសម្ព័ន្ធការពារខ្លួនទាំងនេះ បង្ហាញថាកម្តៅ និងភាពមិនច្បាស់លាស់នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៅតែជាបញ្ហាដុតដៃដុតជើង ដែលទាមទារឱ្យមានការប្រុងប្រយ័ត្នខ្ពស់គ្រប់ពេលវេលា៕