សារព័ត៌មាន The Times of Israel បានចុះផ្សាយថា កម្មករកសិកម្មជនជាតិថៃ ៦នាក់ បានរងរបួសធ្ងន់និងស្រាល ក្រោយដើរទៅប៉ះ ឬជាន់កាកសំណល់គ្រឿងផ្ទុះចាស់ៗពីសម័យមុន នៅក្នុងដីចម្ការមួយកន្លែង នាក្រុងមេធូឡា (Metula) ភាគខាងជើងអ៊ីស្រាអែល។
_________ .jpg)
ជនជាតិថៃទំនងជាមាននិស្ស័យជាមួយមីនណាស់ហើយមើលទៅ ទើបបានជាទៅដល់ប្រទេសអ៊ីស្រាអែលហើយ ក៏នៅតែមិនអាចគេចផុតពីគ្រោះថ្នាក់ដោយសារគ្រាប់មីនដដែល! ថ្មីៗនេះ កម្មករកសិកម្មជនជាតិថៃចំនួន ៦នាក់ បានរងរបួសធ្ងន់និងស្រាល នៅក្នុងហេតុការណ៍ផ្ទុះកាកសំណល់គ្រឿងផ្ទុះចាស់ៗពីសម័យមុន នៅក្នុងដីចម្ការមួយកន្លែង នាក្រុងមេធូឡា (Metula) ប្រទេសអ៊ីស្រាអែល។
.jpg)
យោងតាមការចុះផ្សាយរបស់សារព័ត៌មានល្បីឈ្មោះ The Times of Israel កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ ម្សិលមិញនេះ បានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងចម្ការកសិកម្មមួយកន្លែង ស្ថិតក្នុងទីក្រុងមេធូឡា (Metula) ដែលជាតំបន់ភាគខាងជើងបំផុតនៃប្រទេសអ៊ីស្រាអែល ជាប់ព្រំដែនប្រទេសលីបង់។ ប៉ូលីស និងក្រុមគ្រូពេទ្យបានបញ្ជាក់ថា គ្រាប់ដែលផ្ទុះនោះ គឺជាកាកសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ឬគ្រឿងផ្ទុះចាស់ៗ បន្សល់ទុកពីសម័យសង្គ្រាមមុនៗ។ ក្រោយកើតហេតុ ជនរងគ្រោះទាំង ៦នាក់ ត្រូវបានដឹកបញ្ជូនទៅកាន់មជ្ឈមណ្ឌលវេជ្ជសាស្ត្រ ស៊ីវ នៅក្នុងក្រុងសាហ្វេដ ជាបន្ទាន់ទាំងព្រលឹងចុងសក់។
.jpg)
យោងតាមការចុះផ្សាយរបស់ប្រភពដដែល បច្ចុប្បន្នជនរងគ្រោះទាំងអស់កំពុងស្ថិតក្រោមការយកចិត្តទុកដាក់ព្យាបាលពីក្រុមគ្រូពេទ្យនៅឡើយ ដោយក្នុងនោះមានមនុស្ស ២នាក់បានរងរបួសធ្ងន់ធ្ងរខ្លាំង (ម្នាក់កំពុងស្ថិតក្នុងបន្ទប់វះកាត់សង្គ្រោះជីវិត និងម្នាក់ទៀតកំពុងពិនិត្យកាំរស្មីអ៊ិច)។ ហេតុការណ៍នេះត្រូវបានអ្នកលេងអិនធើណេតយកមកផ្គូរផ្គង និងប្រៀបធៀបគ្នាភ្លាមៗទៅនឹងករណីទាហានថៃជាន់មីនដាច់ជើងនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ កាលពីពេលថ្មីៗកន្លងទៅនេះ ដោយមហាជនជាច្រើនបានសម្តែងការហួសចិត្ត និងលាន់មាត់ដូចៗគ្នាថា ជោគវាសនារបស់ជនជាតិថៃពិតជាមិនអាចគេចផុតពីគ្រោះថ្នាក់គ្រាប់មីន និងកាកសំណល់សង្គ្រាមចាស់ៗឡើយ ទោះបីជាពួកគេខំរត់ភៀសខ្លួន ឬចំណាកស្រុកទៅធ្វើការដល់ប្រទេសឆ្ងាយហួសសមុទ្រយ៉ាងណាក៏ដោយ។
គ្រោះថ្នាក់ដ៏រន្ធត់ដែលបានកើតឡើងលើពលករថៃនៅប្រទេសអ៊ីស្រាអែលពេលនេះ គឺជាការឆ្លុះបញ្ចាំងពីជោគវាសនាដ៏គួរឱ្យខ្លោចចិត្ត ដែលពួកគេតែងតែប្រឈមមុខនឹងហានិភ័យគ្រាប់មីន និងគ្រឿងផ្ទុះចាស់ៗ ទោះជារស់នៅក្នុងស្រុក ឬចំណាកស្រុកទៅក្រៅប្រទេសក្តី ។ វាក៏ជាសារដាស់តឿនមួយដល់អាជ្ញាធរពាក់ព័ន្ធ ឱ្យបង្កើនការយកចិត្តទុកដាក់លើសុវត្ថិភាពរបស់ពលករអន្តរជាតិ ដែលកំពុងបំពេញការងារនៅក្នុងតំបន់កសិកម្មក្បែរខ្សែបន្ទាត់ព្រំដែនដែលមានប្រវត្តិជម្លោះសង្គ្រាម៕










