Home តារាជាតិ មាលា រំភើបចិត្តក្រោមក្រុមការងារតារាចម្រៀងអាម៉េរិក Jason Derulo ស្នើឱ្យរាំវីដេអូ Trend

មាលា រំភើបចិត្តក្រោមក្រុមការងារតារាចម្រៀងអាម៉េរិក Jason Derulo ស្នើឱ្យរាំវីដេអូ Trend

87
0

តារាម៉ូដែល មាលា បានបង្ហាញការរំភើបចិត្តយ៉ាងខ្លាំងបន្ទាប់ពីក្រុមការងារតារាចម្រៀងអាម៉េរិក Jason Derulo ដែលទស្សនិកជនស្គាល់ថាជាម្ចាស់បទ « Swalla» បានទាក់ទងមកនាងស្នើឱ្យរាំវីដេអូដោយប្រើក្បាច់រាំនិងសំឡេងថ្មីរបស់ Jason នៅលើ Instagram/TikTok។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDeR6RIqvtHxXsw1kBb_o0gyXn01iptKQpkgViyXIEptLu8g-RIVa_RhyaxBhKZ_h_nwZQjMEAtcbBgP35mVFiwiNtBE6ZodWHsmN41BtsfBvLzGyMA5cs4pD9qbJ-MP_PBwct4DbadY8zWMCUuZmdG87uPbRXr6MYs2_skVEHDCRrVAuYt4RkuGebrZ4/s1820/image_2026-08-19_14-13-59.png
តារាចម្រៀងអាម៉េរិក Jason Derulo កំពុងធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍យ៉ាងខ្លាំងតាមរយៈបទ «Mi Chico» ដោយមានអ្នកលេងទិកតុកជាច្រើនបានរាំបទនេះ ដែលជាសហការរបស់លោកជាមួយនឹង DJ Goja និង Melody។ ស្របពេលដែល Trend ថ្មីកំពុងពេញនិយមតាមរយៈបទនេះ Jason Derulo ក៏បានចេញវីដេអូខ្លីមួយពីក្បាច់រាំរបស់លោកផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgptL3BV3oXoy3iIX1Ia2MFjsgB62CGy6BQJ4EgEMxR828cUqFg5TKR5PxP6Z6mJzsvDJQVnD905dX89hxhpJYyH9-A3tpi2zRIoGaeap_8UzGlVfWH4q7_9oyQxYYJejwEVVmnWhN5lGaZcZ9IXS-u5nlI30_BkeK57LmAwCxDpz4LJDKRrni5m2P2BHI/s4096/image_2026-08-19_14-14-05.png
អ្វីដែលធ្វើឱ្យអ្នកគាំទ្រកាន់តែនឹកស្មានមិនដល់ក្រុមការងាររបស់តារាចម្រៀងអាម៉េរិករូបនេះបានទាក់ទងមកកាន់ តារាម៉ូដែល មាលា ដោយមានការស្នើឱ្យនាងរាំវីដេអូត្រេនជាមួយនឹងការផ្តល់អត្ថប្រយោជន៍ស៊ែរវីដេអូរបស់នាងនៅលើ ប្រូហ្វាល់របស់ Jason Derulo ដែលមានចំនួនអ្នកតាមដានរាប់លាននាក់។ មាលា បានបង្ហាញអារម្មណ៍រំភើបចិត្តនិងស្ទើរតែមិនចង់ជឿចំពោះរឿងនេះ ខណៈគណនីអ៊ីនស្រ្តាក្រាមរបស់តារាចម្រៀងរូបនេះដែលមានអ្នកតាមដាន៤៥.៤លាននាក់ បានផ្ញើសារមក។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj20iFlmG968pPkJdtSzPSWeTY_YMVmEa1IiEz8nFTmP4ODYXpDQrWbAD_eKMD15yvpJNso0YmV1eIto9mxMYy411bAOl9TeCJt8TXuuUnN45oh9R170EPxksDQZtiKSr2Pg9KNUrzbjStC5SEW61yd8K0butx3Yp-s0FK44hlm-fv2A5b00eQ1ONbu2Ss/s2048/image_2026-08-19_14-13-54%20(2).png

នៅក្នុងសារនេះបានបញ្ជាក់ពីឈ្មោះអ្នកផ្ញើសារមកកាន់មាលា និងអះអាងថាមកពី Team Derulo។ Rylie បានឱ្យដឹងថា Jason បានឃើញ Profile របស់ មាលា ហើយចង់ផ្តល់ឱកាសឱ្យនាងបង្ហោះវីដេអូរាំមួយ ដោយប្រើក្បាច់រាំនៅក្នុង Link ខាងក្រោម និងប្រើសំឡេងថ្មីរបស់ Jason នៅលើ Instagram/TikTok។ ជាថ្នូរវិញ Jason នឹងជួយផ្សព្វផ្សាយ Page របស់ មាលា ដោយ Share Post របស់អ្នកទៅក្នុង Story របស់លោក ចូលរួមជាមួយ Post របស់មាលា និងជួយនាំអ្នកមើលចូលទៅកាន់ Profile របស់ មាលា ដោយផ្ទាល់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgioD4FuRmSbhW25DOqESN3xpJfYo-9T5Sa7i8w5RfIkNDLf478PcF-IPIP4bUP-s7aHIy8CfNNMsJ6B6BzMQ1I202GsxTSuucw3Gk1AMHtiMNd2ZzyDC3Guiajx0azC2bzHi0VO_2gmv_FKKq74KwCy4Q-155rNfwBziDssgLacxB31tviTij5FaANSyg/s1440/image_2026-08-19_14-13-52.png

គួរឱ្យដឹងថា Jason Derulo គឺជាតារាចម្រៀង អ្នកនិពន្ធបទចម្រៀង និងអ្នករាំជនជាតិអាម៉េរិក។ លោកល្បីតាមរយៈបទ «Whatcha Say» ក្នុងឆ្នាំ ២០០៩ និងបទល្បីៗផ្សេងទៀតរួមមាន «Talk Dirty», «Wiggle», «Want to Want Me», «Swalla» និង «Savage Love» ជាដើម៕