ពិតណាស់ ការទល់លាមកគឺជាបញ្ហាដែលរំខានយ៉ាងខ្លាំងទៅដល់មនុស្សទូទៅ ហើយជំនួសឱ្យការប្រើថ្នាំគ្រាប់ ឬថ្នាំបញ្ចុះលាមក សូមមកសាកល្បងប្រើវិធីធម្មជាតិ ដោយការបរិភោគអាហារសុខភាពទាំង ៧ មុខនេះដូចខាងក្រោម ដើម្បីជួយសម្រួលដល់ការទល់លាមកឬពិបាកបត់ជើងធំជាដើម ដែលអាហារទាំងនោះមានដូចជា៖

១.ទឹកសណ្តែក៖ ទឹកសណ្តែក ត្រូវបានគេចាត់ទុកថាជាអាហារដែលមានជាតិសរសៃខ្ពស់ មានប្រូតេអ៊ីនល្អបំផុតសម្រាប់ការរំលាយអាហារ និងជួយសម្រួលដល់ការទល់លាមកផងដែរ។How to make soy milk - Omnivore's Cookbook

២.នំប៉័ងស្រូវសាលី៖ នំបុ័ងស្រូវសាលី ឬផលិតផលស្រូវសាលីគ្រប់ប្រភេទ ត្រូវបានគេចាត់ថ្នាក់ជាប្រភពដ៏ល្អនៃជាតិសរសៃ ដែលជំនួយដល់ពោះវៀន និងសុខភាពបេះដូង។100% Whole Wheat Bread Recipe: Homemade and Delicious - 31 Daily

៣.ផ្លែប៉ោម៖ ផ្លែប៉ោមមានផ្ទុកសារជាតិ pectin ដែលជួយដល់ការរំលាយអាហារ ជួយការពារជំងឺផ្ដាសាយ ការពារជំងឺក្រិន ហើយវាក៏ជួយការពារមហារីកពោះវៀនផងដែរ។Apple News: Apples aren't what they used to be. Commercialisation has made  the fruit almost tasteless - The Economic Times

៤.ផ្លែចេក៖ ចេក មានជាតិសរសៃ និងសារធាតុចិញ្ចឹមជាច្រើន ដែលជួយកាត់បន្ថយការទល់លាមកយ៉ាងមានប្រសិទ្ធភាព ហើយវាក៏ជួយធ្វើឱ្យប្រព័ន្ធបញ្ចេញចោលមានតុល្យភាពផងដែរ។Bananas: Health benefits, tips, and risks

៥.ផ្កាខាត់ណាបៃតង៖ ផ្កាខាត់ណាបៃតងមានផ្ទុកសារធាតុ sulforaphane ដែលសារធាតុនេះ ជួយថែរក្សាបំពង់រំលាយអាហារ និងការពារការទល់លាមកបានយ៉ាងមានប្រសិទ្ធភាពបំផុត។Green Cauliflower Information and Facts

៦.ទឹកដោះគោជូ៖ ទឹកដោះគោជូ មានផ្ទុកសារធាតុ probiotics ដែលជួយកែតម្រូវស្ថានភាពពោះវៀន ក៏ដូចជាជួយបន្ទន់លាមកធ្វើឱ្យប្រសើរឡើងនូវការឆ្លងកាត់ពោះវៀនចំពោះអ្នកដែលមានការទល់លាមករ៉ាំរ៉ៃ។Greek Yogurt Parfait (Make Ahead Recipe) - Foolproof Living

៧.ស្វាយទុំ៖ ស្វាយទុំមានវីតាមីន C ខ្ពស់ វាក៏មានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្ម វីតាមីន A បេតាការ៉ូទីន និងជួយបន្ទន់លាមកផងដែរ។ ប៉ុន្តែការប្រុងប្រយ័ត្នគឺ កុំបរិភោគផ្លែស្វាយច្រើនពេក ព្រោះផ្លែស្វាយទុំមានផ្ទុកជាតិស្ករច្រើនអាចធ្វើឱ្យធាត់៕10 health benefits of mango and how to eat them - Vegan Food & Living ប្រភព៖sanook