Home ព័ត៌មានជាតិ សម្តេចតេជោ អំពាវនាវឱ្យពលរដ្ឋចេះថែរក្សាសុខភាព ខណៈមានការផ្ទុះមកវិញនូវការឆ្លងមេរោគអេដស៍

សម្តេចតេជោ អំពាវនាវឱ្យពលរដ្ឋចេះថែរក្សាសុខភាព ខណៈមានការផ្ទុះមកវិញនូវការឆ្លងមេរោគអេដស៍

94
0

នាឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី សរុបប្រមាណ១៨,២៥៥នាក់ មកពីរោងចក្រសហគ្រាសចំនួន១១ ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល សម្ដេចតេជោ ហ៊ុន សែនមានប្រសាសន៍ដល់ប្រជាពលរដ្ឋខ្មែរយើងបន្ដការខិតខំ រួមគ្នាតទៅទៀតរ ក្សាភាពសុខសាន្តតាមរោងចក្រ ទប់ស្កាត់ការជួញដូរគ្រឿងញៀន និងការចម្លងមេរោគអេដស៍។

សម្ដេចតេជោ នាយករដ្ឋមន្ដ្រី បានលើកឡើងថា៖”ឥលូវមានបញ្ហាជំងឺអេដស៍ ដែលត្រូវប្រកាសអាសន្នឡើងវិញ សម្រាប់គ្រប់គ្រងជំងឺអេដស៍ ដែលវាបានកើតឡើង គួរឱ្យព្រួយបារម្ភ។ ជំងឺអេដស៍នៅប្រទេសកម្ពុជា ធ្លាក់ចុះជាមួយនឹងយុទ្ធនាការផ្សេងៗ ដើម្បីគ្រប់គ្រងជំងឺ និងឈានដល់ការលុបបំបាត់ជំងឺ រាប់ទាំងជំងីគ្រុនចាញ់ ឱ្យចប់ត្រឹមឆ្នាំ២០២៥ ប៉ុន្ដែបែរជាជំងឺអេដស៍ នៅឆ្នាំ២០២២កន្លងទៅ កើនឡើង៣០០ករណី ហើយសំដៅទៅរក អ្នកដែលយកភេទដូចគ្នា ប្រុសនិងប្រុស។

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏សូមឱ្យចេះការពារខ្លួន ព្រោះថា អេដស៍មិនទាន់ចប់ទេ ហើយកូវីដក៏មិនទាន់ចប់ដែល ដែលសូមលើកទឹកចិត្ដឱ្យបន្ដ ការយកវ៉ាក់សាំងដូសជំរុញតទៅទៀត៕