បរទេស៖ ស្ពានដែក SKYWALK WILLINGEN របស់អាល្លឺម៉ង់ មានទីតាំងនៅកម្ពស់ ១០០ ម៉ែត្រ និងអាចទប់ទល់នឹងទម្ងន់មនុស្សចំនួន ៧៥០ នាក់ ដែលដើរឆ្លងកាត់ស្ពាននេះក្នុងពេលតែមួយ។
យោងតាមប្រភពព័ត៌មាន Reuters បានឱ្យដឹងថា ស្ពានដែកដ៏វែងបំផុតរបស់ពិភពលោក ដែលមានប្រវែង ៦៦៤ ម៉ែត្រ ត្រូវបានសម្ពោធនៅថ្ងៃទី ១ ខែកក្កដា ដែលស្ថិតនូវតំបន់ជិះស្គី Willingen នៃកណ្តាលទីក្រុង Hesse ប្រទេសអាល្លឺម៉ង់។Endlich Eröffnung: Skywalk Willingen ist längste Hängebrücke - wp.de

ស្ពាន Skywalk Willingen គឺជាស្ពានដែកសម្រាប់អ្នកថ្មើរជើងដែលវែងជាងគេបំផុតនៅលើពិភពលោក។ ស្ពាននេះមានទម្ងន់ ១២០ តោន បោះយុថ្កាដោយគំនរដែកចំនួន ៣៦ ដែលខួងជម្រៅ ២១ ម៉ែត្រចូលទៅក្នុងភ្នំនឹងអាចផ្ទុកទម្ងន់បាន ៧៥០ នាក់ក្នុងពេលតែមួយ។ នៅពេលឆ្លងកាត់ស្ពាន អ្នកថ្មើរជើងអាចរីករាយនឹងទិដ្ឋភាពធម្មជាតិដ៏ស្រស់បំព្រងនៅលើភ្នំនៃតំបន់ Willingen និងជម្រាលខាងក្រោមដំណើរការដោយគំរូ 3D។ ស្ពាននេះក៏អាចទប់ទល់នឹងព្យុះប្រភេទទី ២ ជាមួយនឹងព្រិលធ្លាក់ព្រមជាមួយភាពមានទំនុកចិត្ត និងសុវត្ថិភាពនៃស្ពានផងដែរ។Skywalk in Willingen eröffnet heute

អ្នកដំណើរលោក Alexander Mikus បាននិយាយថា គាត់ពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលវិស្វករអាចសាងសង់ស្ពានដ៏វែងមួយឆ្លងកាត់ជ្រលងភ្នំនេះ។ យោងតាមលោក Arndt Bruene ដែលជាសហនាយកប្រតិបត្តិនៃ Skywalk ក៏បាននិយាយថា ស្ពាននេះរៀងរអិលបន្តិចជាមួយនឹងគន្លងជើង ប៉ុន្តែនៅចុងបញ្ចប់វារឹងខ្លាំងណាស់។Hängebrücke "Skywalk" in Willingen ist fertig | hessenschau.de | Panorama

គួរបញ្ជាក់ដែរថា ស្ពានដែលវែងជាងគេបំផុតលើពិភពលោកមិនមែនមានតែស្ពានដែក SKYWALK WILLINGEN តែមួយទេគឺមានស្ពានជាច្រើនទៀតដូចជាស្ពានអាកាស ៧២១ នៅសាធារណរដ្ឋឆេក ដែលមានប្រវែង ៧២១ ម៉ែត្រ និងស្ពាន Golden Skybridge ដែលជាស្ពានខ្ពស់បំផុតរបស់ប្រទេសកាណាដា ដែលអនុញ្ញាតឱ្យមនុស្សឆ្លងកាត់ជ្រលងភ្នំក្នុងខេត្ត British Columbia ក្នុងរយៈកម្ពស់ ១៣០ ម៉ែត្រ៕The 'longest unsupported pedestrian suspension bridge in the world' set to  open in Germany | Daily Mail Online ប្រភព៖vnexpress