Home តារាជាតិ តារាសម្តែង ឆឹម សក្កដា លើកឡើងបែបនេះក្រោយភាពយន្តខ្មែរមិនសូវមានសន្ទុះគាំទ្រ

តារាសម្តែង ឆឹម សក្កដា លើកឡើងបែបនេះក្រោយភាពយន្តខ្មែរមិនសូវមានសន្ទុះគាំទ្រ

89
0

ក្នុងនាមជាតួកុនម្នាក់ ឆឹម សក្កដា មិនបានបន្ទោសទៅកាន់ទស្សនិកជនទាំងស្រុងនោះទេនៅពេលភាពយន្តខ្មែរពុំសូវទទួលបានការគាំទ្រ។ ផ្ទុយទៅវិញតារាសម្តែងរូបនេះបានលើកហេតុផលពីផលិតករមួយចំនួនដែលផលិតកុនគ្មានគុណភាពបណ្តាលឱ្យទស្សនិកជនលែងចង់ទៅទស្សនា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYEcomhfD_aVG9AlFSbYmzRClRaUgxlP0hYfpVDro0JlIYOx6rN30TJvE5YdGRlbNwgXgw2lkgNJIG71mc2aixCsYW_PnPw_GStyt2vYHn4_fynRp8vNgdVFXZehWdulPY0K70ZhVk_3dSqrFklS5sod4dxUsRsWbk2XhA2XJfEDAXfP1Z9B2NQ6zgBVI/s2048/image_2026-08-18_14-03-38.png

នៅថ្ងៃទី១៨ ខែសីហា តារាសម្តែង ឆឹម សក្កដា បានបង្ហោះសំណេរមួយថា «ផលិតករ ផលិតរឿងអន់ៗច្រើនពេកធ្វើឱ្យទស្សនិកជនចង់បាក់ស្បាតនឹងកុនខ្មែរដែលជាគ្រោះដល់វិស័យភាពយន្ដខ្មែរ»។ លោកបន្តថា «កុំបន្ទោសខ្មែរមិនគ្រាំទ្ររឿងខ្មែរ! តែចាយលុយហើយ មិនល្អមើល គេលែងចង់ចាយហើយ។ ខ្ញុំក៏ជាតួកុន តែហេតុអីខ្ញុំមិនកាន់ជើងកុនខ្មែរ? ព្រោះមួយរយៈនេះខ្ញុំដើរមើលកុនខ្មែរជាច្រើនពិតជាពិបាកទទួលយកមែន»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0NUp0LR8k9qQvXwCV9cI8IhLkZlrJSS7jHBryCJHr3a-WNWzryheWAE5jsHW_t0ntTL1CGcwUGYfNvU8Er9oFofCl9kPmYnMkTWlAhcXEWCD3tflU1qN5f4lHgnCRBX-GDjhyphenhyphenHoVmqWspDxeT9qfoUhS6elEaTsByquCTZmn8oLUKXmTVC7CS8PJWejo/s2048/image_2026-08-18_14-03-36.png
មុននឹងការលើកឡើងរបស់លោក ឆឹម សក្កដា នៅលើបណ្តាញសង្គមកំពុងមានការជជែកទៅលើប្រធានបទវិស័យភាពយន្តខ្មែរ បន្ទាប់ពីផលិតករកុនម្នាក់បានបង្ហាញការខកចិត្តនៅពេលឃើញខ្សែភាពយន្តខ្មែរដែលមិនមែនជារឿងខ្មោចពុំសូវទទួលបានការគាំទ្រខ្លាំងពីទស្សនិកជន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHcg6xcCX2xxVIfH06vfEsttqMZYJB4vRyVQAxZPe722aAJSoepW5JLDYH1akVJ8N5s6QEJQuAy5CNdasAZvm4o5YI6NjFHkIUPHWUpApN3cFHcDvjXYd_L274bslpGg2vyHL3vg4dZMJXxZ3f6P-vhBsbn9lSiyjT7ATIZT1-hjkPX5x-rWOsqtOA1Uk/s696/image_2026-08-18_13-57-19.png

ចំណែកឯការលើកឡើងរបស់តារាសម្តែង ឆឹម សក្កដា ក៏មានអ្នកទស្សនាជាច្រើនបង្ហាញការយល់ស្របដោយសារតែកន្លងមកមានបទពិសោធន៍ប៉ះចំកុនដែលគ្មានគុណភាព។ អ្នកលេងបណ្តាញសង្គមបានបញ្ចេញមតិថា «អ្នកនិពន្ធសាច់រឿងអន់ អ្នកដឹកនាំសម្ដែងអន់ តួសម្ដែងខ្លះវិញទៀតកាន់តែអន់ មិនដឹងចេញមកពីណាសម្ដែងឡើងឆ្គង រឹងខ្លួន និយាយដូចអាន Script ! បើរឿងខ្លះវិញទៀតបញ្ចូលសម្លេង សម្លេងទៅមុន មាត់តួនិយាយទៅតាមក្រោយ ផលិតកម្មចូលចិត្តយកអ្នកដែលមាន Fame not Talent ចឹងបានវិស័យកុនខ្មែរកាន់តែយ៉ាប់»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEii7vEYTbb8X7QlY3N3V0pbo1IZsMDkTk58EJVIr4dqOBpYkZDY3BKpUZDWe8eNvN3asyN07TlHt_rLgpAS0htJDOtMTuhBAu3MDLtARsKSHRfzI_jWzx12j6D6DV02Y9xun0IvC1exFD_fjRPpDqvwssIj0ojNxtTv2j17pdc7U9OQXHJ9nhwmRtppCLI/s765/image_2026-08-18_13-56-15.png

មតិខ្លះទៀតលើកឡើងថា «រឿងខ្មែរមិនល្អមើលទេបង និយាយត្រង់ពិបាកពិតមែនតើបង ធ្លាប់ទៅមើលរឿងខ្មែររបស់ផលិតកម្មមួយគេងក្នុងរោងកុនព្រោះពិបាកមើលពេក តាំងពីហ្នឹងមកលែងចង់មើលរឿងខ្មែរ, សុំនិយាយមួយចុះរឿងសម្តែងផលិតជារឿងរាល់ថ្ងៃ ចាញ់ក្រុមសម្តែងរឿងខ្លីៗតួសម្តែរស់រវើកមើលទៅមិនរឹងមិនខំពត់តាមអ្នកដឹកនាំ»៕