កោះតូចមួយបានហ៊ុព័ទ្ធទៅដោយទឹកសមុទ្រពណ៌ខៀវ ឆ្នេរខ្សាច់ពណ៌ស និងមានទេសភាពស្រស់ស្អាតខ្លាំង ប៉ុន្តែនៅលើកោះនេះគ្មានអ្វីពិសេសផ្សេងទៀតឡើយ ។ អ្នករស់នៅលើកោះចូលចិត្តនេសាទត្រី ហើយបើមានសំឡេងអ្វីនៅពេលយប់ អ្នកភូមិដឹងទាំងអស់ ។ ទោះជាការរស់នៅមានសភាពបែបនេះក្តី ប៉ុន្តែគ្មានអ្នកណាម្នាក់ចង់ផ្លាស់ទីលំនៅចេញពីទីនេះទេ ។

អ្នកសារព័ត៌មានម្នាក់ឈ្មោះ ដេវីត បានសួរអ្នកគ្រប់គ្រងនៅកោះតូចថា ហេតុអ្វីបានជាមានកោះធំនៅក្បែរនេះ ប៉ុន្តែគ្មានអ្នកចាប់អារម្មណ៍រស់នៅ ? អ្នកគ្រប់គ្រងកោះតូចប្រាប់ថា ដោយសារមានរឿងដំណាលតគ្នាថា បើអ្នកណាបានទៅកោះធំនោះ ពួកគេនឹងបាត់បង់សតិ ។ ហេតុនេះ មនុស្សម្នាក៏បាននាំគ្នាមករស់នៅលើកោះតូចចង្អៀតវិញ ។ ពេលមកដល់កោះតូច មេឃងងឹតទៅហើយ លោក ដេវីត ក៏បានទៅកាន់សណ្ឋាគារធំបំផុតនៅលើកោះ ។ លោក ដេវីត បន្តថា បន្ទប់សម្រាករបស់លោកមិនធំប៉ុន្មានទេ ហើយលោកប្លែកចិត្ត ដោយសារឃើញទឹក១ដបនៅក្នុងបន្ទប់ ។The island is only half a football field, but there are 1,500 people living

អ្នករស់នៅលើកោះមិនចង់នៅក្នុងបន្ទប់យូរពេកទេ ដោយពេលយប់ ពួកគេចូលចិត្តចេញទៅស្រូបយកខ្យល់អាកាសបរិសុទ្ធនាបរិវេណខាងក្រៅ ។ បើទោះជាកោះនេះតូចក្តី ប៉ុន្តែមនុស្សជាច្រើនបាននាំគ្នាមករស់នៅលើកោះ ដោយសារពួកគេប្រាប់ថា កោះនេះមានអ្វីគ្រប់យ៉ាង ។

នៅពេលព្រឹក លោក ដេវីត បានទៅកាន់ហាងកាហ្វេនៅលើកោះ ហើយលោកប្រាប់ថា កាហ្វេ១កែវៗមានតម្លៃថោក ។ បន្ទាប់មក លោកក៏អង្គុយហូបបាយព្រឹក ហើយពេលបាយព្រឹករួច លោកក៏អង្គុយលេងបន្តទៀត ។Life on the world's most crowded island: Tiny Caribbean islet is size of  two football pitches but home to 1,200 people - World News - Mirror Online

កោះនេះស្ថិតនៅទន្លេសាបវិចទ័រៀ តំបន់អាហ្វ្រិកខាងកើត ហើយកោះនេះមានទំហំស្មើនឹងទីលានប្រកួតកីឡាប៉ុណ្ណោះ ប៉ុន្តែជនជាតិ Uganda មិនគិតបែបនេះទេ ហើយពួកគេចង់មករស់នៅលើកោះជាបន្តបន្ទាប់ ។ កោះនេះ គឺជាកម្មសិទ្ធប្រទេសកេនយ៉ា (Kenya) ហើយជនជាតិ Uganda ដែលមករស់នៅលើកោះ ពួកគេត្រូវបង់ពន្ធឱ្យប្រទេសទាំងពីរ ។

លោក ដេវីត លើកឡើងថា នៅលើកោះមានហាងលក់ដូរ១កន្លែង, គ្លីនិក១កន្លែង និងគ្រូពេទ្យតែម្នាក់គត់ ។ គ្រូពេទ្យរូបនេះបានរស់នៅលើកោះអស់រយៈពេល១១ឆ្នាំហើយ ដោយបើកគ្លីនិកដោយខ្លួនឯង ។ លោកគ្រូពេទ្យនិយាយថា ការបង់ពន្ធឱ្យប្រទេស Uganda និង Kenya បានធ្វើឱ្យប្រាក់ដែលគាត់រកបានស្ទើរតែចាយមិនគ្រប់ ។ គាត់អាចព្យាបាលជំងឺទូទៅបានទាំងអស់ ហើយមនុស្សនៅលើកោះគោរពស្រឡាញ់លោកគ្រូពេទ្យណាស់ ។Inside Migingo Island - tiny crop of rocks where 500 Africans live on space  half the size of a football pitch - World News - Mirror Online

បន្ទាប់មក លោក ដេវីត បានមកកាន់ហាងលក់ម្ហូបអាហារលើកោះ ហើយហាងលក់ម្ហូបនេះបានឱ្យលោកសាកថ្មទូរស័ព្ទមិនគិតថ្លៃទៀតផង ។ លោកនិយាយថា យើងមិនអាចដាំដំណាំអ្វីនៅលើកោះបានទេ ហើយយើងមិនអាចរស់នៅទីនេះដោយមានក្តីសុខទេ បើគ្មានប្រាក់ ។

ចំណែកការនេសាទ គឺជាមុខរបរចម្បងសម្រាប់រកប្រាក់ចំណូលរបស់អ្នករស់នៅទីនេះ ព្រោះសមុទ្រនៅក្បែរៗសម្បូរត្រីធំៗ ។ ពួកគេអាចនេសាទបានត្រីធំជាច្រើន ប៉ុន្តែវាក៏មានគ្រោះថ្នាក់ផងដែរ ព្រោះទូកនេសាទរបស់ពួកគេបានឆ្លងសមុទ្រទៅប្រទេសជាប់គ្នានេះ ។ ជាធម្មតា អ្នកនេសាទតែងចេញនេសាទនៅពេលយប់ ហើយពួកគេក៏សម្រាកនៅទីនោះ១យប់ ។ លុះព្រឹកឡើង ពួកគេក៏ប្រមូលសំណាញ់ត្រឡប់មកផ្ទះវិញ ។ បុរសក្នុងភូមិអាចចាប់ត្រីបានជាច្រើនក្បាលមកឱ្យស្រីៗលក់ឱ្យអ្នកភូមិ ហើយនេះជាការងារដែលស្រីៗអាចធ្វើបាន ។A tiny, 0.49-acre island in Africa houses 131 inhabitants and caused  'Africa's smallest war' | BusinessInsider India

មុនពេលចាកចេញពីកោះនេះ លោក ដេវីត បានទៅកាន់កន្លែងលក់ចេក ដែលចេកជាអាហារចម្បងមួយរបស់ជនជាតិអាហ្វ្រិក និងអាចផលិតជាស្រាបាន ។ លោកប្រាប់ថា ស្រានេះមានរសជាតិឆ្ងាញ់ ហើយធ្វើឱ្យលោកអាចជជែកគ្នាជាមួយអ្នករស់នៅទីនេះកាន់តែច្រើន និងសប្បាយរីករាយ ។ លើសពីនេះ គេអាចលេងបៀរនៅលើកោះនេះបាន ព្រោះនៅលើកោះគ្មានអាថ៌កំបាំងទេ ដោយសារពួកគេគិតថា វាជារឿងធម្មតា ។ ចំណែកស្រីៗភាគច្រើនគ្មានការងារធ្វើទេ ហើយពួកគេក៏មិនបានតវ៉ាអ្វីដែរ ៕

ប្រភព ៖ Glory School & College