Home ព័ត៌មានជាតិ ថែរក្សាសុខភាព! ពេញមួយសប្តាហ៍ទៀត កម្ពុជា នៅបន្តមានភ្លៀងលាយឡំដោយផ្គរ រន្ទះ និង ខ្យល់កន្ត្រាក់

ថែរក្សាសុខភាព! ពេញមួយសប្តាហ៍ទៀត កម្ពុជា នៅបន្តមានភ្លៀងលាយឡំដោយផ្គរ រន្ទះ និង ខ្យល់កន្ត្រាក់

110
0

តាមសេចក្តីប្រកាសពីក្រសួងធានធនធានទឹក និងឧតុនិយម បានឱ្យដឹងថាប្រទេសកម្ពុជាបន្តមានភ្លៀងធ្លាក់រយៈពេលមួយសប្តាហ៍ទៀតចាប់ពីថ្ងៃទី៥ ខែកក្កដា ដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ ដោយសារទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាបគួបផ្សំនិងខ្យល់មូសុងនិរតីក្នុងកម្រិតខ្សោយ។

ស្ថានភាពបែបនេះធ្វើឱ្យតំបន់ទំនាបកណ្តាល មានសីតុណ្ហភាពអប្បបរមាពី ២៤-២៦ °C
និង សីតុណ្ហភាពអតិបរមាមានពី ៣៤-៣៦ °C អាចមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយទៅតិចតួច និងមធ្យមដោយផ្នែកខ្លះ លាយឡំដោយផ្គរ រន្ទះ និង ខ្យល់កន្ត្រាក់។

ចំណែកឯ តំបន់ខ្ពង់រាប សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C និងសីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥°C – អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅតិចតួច និងមធ្យមដោយផ្នែកខ្លះ លាយឡំដោយផ្គរ រន្ទះ និង ខ្យល់កន្ត្រាក់ ។

សម្រាប់ តំបន់មាត់សមុទ្រ វិញសីតុណ្ហភាពអប្បបរមា មានពី ២៥-២៧ °C សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤°C អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់៕May be an image of text