ប្រទេសនូវែលសេឡង់ ៖ គេហទំព័ររបស់ក្រសួងបរិស្ថាននូវែលសេឡង់ចុះផ្សាយថា នូវែលសេឡង់បានហាមឃាត់ការប្រើប្រាស់ផ្លាស្ទិកនៅទូទាំងប្រទេសក្នុងដំណាក់កាលទី២ ដោយបានអនុវត្តចាប់ពីថ្ងៃទី១ ខែកក្កដា តទៅ ។ ផលិតផលផ្លាស្ទិកស្ថិតក្នុងការហាមឃាត់នេះ រួមមាន ថង់ដាក់បន្លែ និងផ្លែឈើនៅផ្សារទំនើប, ចាន, ស្លាបព្រា, សម, ស្ទិកគ័របិទម្ហូបអាហារនិងផ្លែឈើ និងបំពង់ផ្លាស្ទិក ប៉ុន្តែគេបានលើកលែងសម្រាប់ជនពិការ និងអ្នកចាំបាច់ត្រូវប្រើប្រាស់ផ្លាស្ទិកក្នុងវេជ្ជសាស្ត្រ ។New Zealand says it's the first to ban thin plastic bags from supermarkets  | The Independent

ការហាមឃាត់ការប្រើប្រាស់ផ្លាស្ទិកដំណាក់កាលទី២ នេះ គេបានប្រមូលផ្លាស្ទិកទាំងអស់ចេញពីធ្នើរដាក់ទំនិញនៅផ្សារទំនើប ព្រមទាំងហាមលក់ផ្លាស្ទិក និងហាមផលិតផ្លាស្ទិក ចាប់ពីថ្ងៃទី១ ខែកក្កដា ។ ចំណែកហាងទំនិញណាល្មើសនឹងបម្រាមនេះ នឹងត្រូវពិន័យជាប្រាក់ចំនួន១សែនដុល្លារនូវែលសេឡង់ ។ ក្នុងគេហទំព័រនេះបញ្ជាក់ច្បាស់ថា បម្រាមនេះបានហាមឃាត់នៅតំបន់ណាខ្លះ និងលើកលែងផ្លាស្ទិកប្រភេទណា ហើយពលរដ្ឋគួរត្រៀមខ្លួនប្រើប្រាស់អ្វីជំនួសវិញ ។Plastic Waste

ក្រសួងបរិស្ថានបញ្ជាក់ថា បម្រាមប្រើប្រាស់ផ្លាស្ទិកលើកនេះ គឺផ្តោតលើផ្លាស្ទិកដែលប្រើតែម្តងរួចបោះចោល ។ កាលពីខែតុលា ឆ្នាំ២០២២ ប្រទេសនូវែលសេឡង់បានហាមលក់ផ្លាស្ទិក ឬផលិតសំឡីត្បាលអាចម៍ត្រចៀកដែលប្រើរួចបោះចោល, ឈើកូរភេសជ្ជៈ និងថាសជ័រដាក់សាច់ ជាដើម ។ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក David Parker បានថ្លែងកាលពីខែកញ្ញា ឆ្នាំ២០២២ ថា ការឈប់លក់ផលិតផលផ្លាស្ទិកនឹងជួយកាត់បន្ថយសំរាម, កែលម្អប្រព័ន្ធកែច្នៃឡើងវិញ និងជំរុញការប្រើផ្លាស្ទិកឡើងវិញ ឬទទួលខុសត្រូវដល់បរិស្ថាន ។Can You Recycle Plastic? Tesco's Plastic Pledge Falls Short

ពលរដ្ឋនូវែលសេឡង់ម្នាក់បានបោះចោលសំរាមផ្លាស្ទិកប្រមាណ៧៥០គីឡូក្រាមក្នុង១ឆ្នាំ ក្នុងនោះសំរាមមួយចំនួនមិនអាចកែច្នៃប្រើឡើងវិញបានទេ ។ ការចេញច្បាប់ថ្មីសង្ឃឹមថា នឹងអាចកាត់បន្ថយបរិមាណសំរាមទាំងនេះ ។ នូវែលសេឡង់នឹងហាមឃាត់ការប្រើផ្លាស្ទិកដំណាក់កាលទី៣ ព្រមទាំងហាមការវេចខ្ចប់អាហារ និងភេសជ្ជៈដោយប្រើផ្លាស្ទិក PVC ចាប់ពីពាក់កណ្តាលឆ្នាំ២០២៥ តទៅ ៕ ប្រភព ៖ environman