Home ព័ត៌មានជាតិ មហាជនហួសចិត្ត! តើបុរសម្នាក់នោះមានចេតនាអ្វីឱ្យប្រាកដទៅលើ វណ្ណដា ទោះបីដឹងច្បាស់ថាជាខ្មែរហើយ តែមិនព្រមបកស្រាយ

មហាជនហួសចិត្ត! តើបុរសម្នាក់នោះមានចេតនាអ្វីឱ្យប្រាកដទៅលើ វណ្ណដា ទោះបីដឹងច្បាស់ថាជាខ្មែរហើយ តែមិនព្រមបកស្រាយ

192
0

មហាជនសម្តែងក្តីហួសចិត្តយ៉ាងខ្លាំងទៅលើបុរសម្នាក់ដែលមានហ្វេកប៊ុកថា Heng-Creator បានធ្វើវីដេអូដើរសួរជនជាតិថៃនៅប្រទេសថៃមានប៉ុន្មានភាគរយដែលស្គាល់តារាចម្រៀងរ៉េប វណ្ណដា ប៉ុន្តែបែរជាមិនបកស្រាយថា វណ្ណដា ជាជនជាតិអ្វីដែលគេចោទសួរជាជនជាតិមីយ៉ាន់ម៉ាឬសិង្ហបុរី សុខចិត្តដើរចេញទៅវិញ ព្រមទាំងមិនបានបកស្រាយរឿង ភ្លេងបុរាណខ្មែរទាំងគេនិយាយថាជាភ្លេងថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8s2a_Gj1SKgF5n3i0CxgWT9brvxmZriAd_FdZyGMcgjXvlzz_sdkEY7Jp4HKcidwjWNT1s6u-eZ2mb5VyNNNdo3s1tNlgZ3-VDWR4z9yo4SBA5VFBnj6W6yFwdOZpk5uq-ABbKM_WmwqddqWCA6fA9T0Q1vAJ86dRjKFCFJaQ5L-V9YhDy9Q7HzxaVu0/s960/326545377_737479590953310_3265812862668984881_n.jpg

នៅលើបណ្តាញសង្គមកំពុងរិះគន់យ៉ាងចាស់ដៃទៅលើបុរសម្នាក់ដែលមានហ្វេកប៊ុកផេក Heng-Creator ធ្វើវីដេអូខំហោះពីប្រទេសកម្ពុជាទៅប្រទេសថៃសួរជនជាតិថៃគេស្គាល់វណ្ណដាដែរឬអត់ដោយសារតែ វណ្ណដា ជាតារាចម្រៀងដែលទទួលបានការគាំទ្រខ្លាំងធ្លាប់ទៅប្រគំតន្រ្តីនៅប្រទេសថៃ និងសហការណ៍ចេញបទចម្រៀងជាមួយជនជាតិថៃដូចជាបទ «Run The Town» និង «BONG » ជាដើម។ នៅក្នុងវីដេអូនោះ អ្នកធ្វើវីដេអូនោះបានដើរសម្ភាសសួរជាច្រើននាក់តែមិនមានអ្នកស្គាល់ វណ្ណដា ទេ ហើយលោកបានព្យាយាមដើរសួរបន្តទៀតរហូតបានជួបអ្នកបានស្គាល់តារាចម្រៀង វណ្ណដា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_khWt-nWeWUhQPR7mYhPOO4Q4BW12BWpSn0zoriWc7t8hQEYKUMe4mvoDVMtJHtWtL2ZSftu_FDWH2V41GKysOm4iIZkjbBw4vKaxM0VFukypez-NMELQF5whdLgj802SygkFlG1XGdT4inGJgVd1lNzXYPmKKhaLwecEUhIubSL9aMPrHkxDiq4xcmA/s2048/293395499_104961465625271_1072337574235950316_n.jpg

អ្វីដែលធ្វើឱ្យមហាជនខកចិត្តនិងរិះគន់បុរសរូបនោះដោយសារតែពេលប៉ះអ្នកស្គាល់ វណ្ណដា ហើយគេមិនដឹងថាជាជនជាតិខ្មែរនោះទេផ្ទុយមកវិញគេបានសួរទៅ Heng-Creator វណ្ណដា ជាជនជាតិមីយ៉ាន់ម៉ា ឬសិង្ហបុរី ហើយថែមទាំងនិយាយទៀតថា វណ្ណដា ធ្វើបទចម្រៀងលាយជាភ្លេងបុរាណថៃ ខណៈអ្នកធ្វើវីដេអូរូបនេះសុខចិត្តដើរចេញដោយមិនពន្យល់ថា វណ្ណដា ជាជាតិអ្វីព្រមទាំងមិនប្រាប់ថាឧបករណ៍នោះជាភ្លេងបុរាណខ្មែរទាល់តែសោះ។May be an image of 3 people

អ្នកលេងបណ្តាញសង្គម លើកឡើងថា តើ Heng-Creator មានចេតនាអ្វីឱ្យពិតប្រាកដបានជាមិនព្រមបកស្រាយពេលគេយល់ច្រលំ វណ្ណដា ជាជនជាតិផ្សេង ថែមទាំងមិនពន្យល់ថាភ្លេងក្នុងបទចម្រៀងរបស់ វណ្ណដា ជាភ្លេងបុរាណខ្មែរមិនមែនជាភ្លេងថៃហើយសុខចិត្តដើរចេញដោយមិនបកស្រាយទៅវិញ។ អ្នកខ្លះទៀតក៏លើកឡើងទៀតថា ចេះដើរសួរគេតែមិនចេះបកស្រាយទៅវិញ និងផ្សេងទៀតថា ជនជាតិថៃមួយចំនួនទោះស្គាល់ វណ្ណដា ក៏និយាយថាមិនស្គាល់ដែរ៕