រាជធានីបាងកក៖ ស្របពេលការបោះឆ្នោតជ្រើសរើសតំណែងប្រធានសភាថ្មី នៅក្នុងប្រទេសថៃ នឹងត្រូវធ្វើឡើង នៅថ្ងៃអង្គារ ទី៤ ខែកក្កដា ប៉ុន្ដែគណបក្សប្រឆាំង ចំនួន២ ដែលបានអាសនៈច្រើនជាងគេ នៅក្នុងការបោះឆ្នោតសកល កាលពីថ្ងៃទី១៤ ខែឧសភា នៅតែមិនទាន់ត្រូវរ៉ូវគ្នា លើការដណ្ដើមកាន់កាប់តំណែងកំពូល នៅក្នុងស្ថាប័ននីតិប្បញ្ញត្ដិមួយនេះ ប៉ុន្ដែតំណាងសម្ពន្ធភាពគណបក្សចម្រុះទាំង៨របស់ពួកគេ នៅតែមានសង្ឃឹម ថា នឹងអាចសម្របសម្រួល បញ្ចប់នូវការជាប់គាំងនេះ។

សារព័ត៌មានរបស់ថៃ Bangkok Post បានចេញផ្សាយ កាលពីព្រឹក ថ្ងៃចន្ទ ទី៣ ខែកក្កដា ថា គណបក្សឆ្ពោះទៅមុខ (Move Forward Party ) ហៅកាត់ MFP ជាអ្នកទទួលបានអាសនៈច្រើនជាងគេ និង គណបក្សភឿថៃ (Pheu Thai) ជាអ្នកទទួលបានសំឡេងលំដាប់លេខ២ នៅក្នុងការបោះឆ្នោតសកល កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣។ ប៉ុន្ដែរហូតមកដល់ពេលនេះ គណបក្សទាំង២ នៅក្នុងចំណោមសម្ពន្ធភាពទាំង៨គណបក្ស នៅតែមិនអាចបញ្ចប់នូវការជាប់គាំង អំពីជម្លោះតំណែងប្រធានសភា នៅក្នុងកិច្ចប្រជុំរបស់ពួកគេ ជាមួយគណបក្សជាដៃគូចំនួន៦ផ្សេងទៀត កាលពីថ្ងៃអាទិត្យ។Pita Limjaroenrat: Thailand's Move Forward Party leader says he will  'demilitarize' country | CNN

បើទោះជាយ៉ាងនេះក្ដី ក្រុមតំណាងគណបក្សទាំងនេះ បានអះអាង ថា ពួកគេសង្ឃឹម ថា គណបក្សឆ្ពោះទៅមុខ និង គណបក្សភឿថៃ នឹងអាចដោះស្រាយបញ្ហាទាំងនេះរួចរាល់ នៅថ្ងៃចន្ទ នេះ។

សម្ពន្ធភាពគណបក្ស ចំនួន៨ ដឹកនាំដោយគណបក្សឆ្ពោះទៅមុខ បានចូលរួម នៅក្នុងកិច្ចប្រជុំ នៅឯទីស្នាក់ការកណ្ដាលរបស់គណបក្សឆ្ពោះទៅមុខ នៅក្នុងមានគោលបំណង ដោះស្រាយជម្លោះ អំពីការការប្រជែងតំណែងប្រធានសភា។ សម្ពន្ធភាពរបស់គណបក្សទាំង៨នេះ កាលពីមុនដំបូងឡើយ បានឯកភាពគ្នា គាំទ្រដល់លោក ភីថា លីមចារឿនរ៉ាត (Pita Limjaroenrat) ប្រធានគណបក្សឆ្ពោះទៅមុខ ជានាយករដ្ឋមន្រ្ដីថ្មីរបស់ប្រទេសថៃ។Suit seeks Pheu Thai's dissolution

លោកប្រធានគណបក្សឆ្ពោះទៅមុខ បានបញ្ជាក់ ក្រោយកិច្ចប្រជុំ កាលពីថ្ងៃអាទិត្យ ថា ដៃគូគណបក្សចម្រុះទាំង៨ បានពិភាក្សាគ្នា លើបញ្ហាតំណែងប្រធានសភា។ រីឯការចរចានេះ បានបង្ហាញ អំពីសញ្ញាវិជ្ជមានជាច្រើន។ បើទោះជាយ៉ាងណាក៏ដោយ លោកប្រធាន បានអះអាង ថា គណបក្សរបស់គាត់ នឹងនៅតែរង់ចាំចម្លើយដ៏ជាក់លាក់ មកពីគណបក្សភឿថៃ។

លោកប្រធានគណបក្សឆ្ពោះទៅមុខ ភីថា បានសង្កត់ធ្ងន់ ថា «ប្រសិនបើប្រជាជនបដិសេធ យើងត្រូវតែសុំទោសដល់ពួកគាត់។ យើងមានគោលបំណងដ៏សំខាន់បំផុត ត្រូវតែបង្កើតរដ្ឋាភិបាលចម្រុះថ្មីមួយ ហើយរួបរួមគ្នា ដោះស្រាយគ្រប់បញ្ហារបស់ប្រជាជន»។Pheu Thai: No early coalition deal

លោក ភីថា លីមចារឿនរ៉ាត បានបន្ថែម ថា គាត់បដិសេធនូវការធ្វើអត្ថាធិប្បាយ អំពីលទ្ធភាពបេក្ខជនផ្សេងទៀត សម្រាប់ទទួលតំណែងប្រធានសភា។ ចំណែកការរំពឹងទុកថ្មីផ្សេងទៀត នឹងមិនត្រូវទទួលយកនោះឡើយ ព្រោះវានាំឲ្យប៉ះពាល់ ដល់ការបង្កើតរដ្ឋាភិបាល និង ធ្វើឲ្យប្រជាជន មានការយល់ច្រឡំ។

លោក ឆូលណាន ស្រីកែវ (Cholnan Srikaew) ប្រធានគណបក្សភឿថៃ បានអះអាង ក្រោយកិច្ចប្រជុំ កាលពីថ្ងៃអាទិត្យ ថា គណបក្សភឿថៃ នឹងពិគ្រោះយោបល់ជាមួយនឹងសមាជិកទាំងអស់របស់គណបក្ស នៅក្នុងកិច្ចប្រជុំផ្ទៃក្នុងមួយ នៅថ្ងៃចន្ទនេះ។ បើទោះជាយ៉ាងណាក៏ដោយ គាត់នៅតែសង្ឃឹម ថា បញ្ហានេះ នឹងត្រូវតែមានដំណោះស្រាយមួយដ៏សមស្រប។ ប្រសិនបើលទ្ធផល ខុសពីការរំពឹងទុករបស់ប្រជាជន វានឹងប៉ះពាល់ដល់សម្ពន្ធមិត្ត និង ការបង្កើតរដ្ឋាភិបាល។ ប៉ុន្ដែគាត់សង្ឃឹម ថា បញ្ហាទាំងនេះ នឹងត្រូវដោះស្រាយបាន នៅថ្ងៃត្រង់ នាថ្ងៃចន្ទ។Explainer: Challenges ahead as Thailand's reformist party eyes PM post |  Reuters

លោក ឆូលណាន ស្រីកែវ មេដឹកនាំបក្សភឿថៃ បានថ្លែង កាលពីដំបូង ថា គណបក្សឆ្ពោះទៅមុខ គួរនឹងទទួលបានកៅអីរដ្ឋមន្រ្ដី ចំនួន១៤ បូកនឹងតំណែងនាយករដ្ឋមន្រ្ដី ហើយគណបក្សភឿថៃ គួរនឹងទទួលបានតំណែង នៅក្នុងជួរគណៈរដ្ឋមន្រ្ដី ចំនួន១៤ បូកនឹងតំណែងប្រធានសភា។

លោក វ៉ាន់ មូហាម៉ាដ ណ័រម៉ាថា (Wan Muhammad Nor Matha) ប្រធានគណបក្សប្រាចាឆាត ( Prachachat) ជាសម្ពន្ធភាពមួយ នៅក្នុងចំណោម៨គណបក្ស បានអះអាង កាលពីថ្ងៃអាទិត្យ ថា គាត់នៅតែសង្ឃឹមយ៉ាងមុតមាំ ថា គណបក្សឆ្ពោះទៅមុខ (MFP) និង ភឿថៃ (Pheu Thai) នឹងប្រើប្រាស់ រយៈពេល៤០ម៉ោងបន្ទាប់ពីនេះ សម្របសម្រួលគ្នា ព្រោះវាជាពេលវេលា សម្រាប់ជ័យជម្នះរបស់ប្រជាជន។

ស្របគ្នានេះដែរ លោក ឆៃថាវ៉ាត ទូឡាថុន (Chaithawat Tulathon) អគ្គលេខាធិការគណបក្សឆ្ពោះទៅមុខ បានអះអាង ថា គណបក្សរបស់គាត់ នឹងសម្របសម្រួល ជាមួយនឹងគណបក្សភឿថៃ លើបញ្ហាងនេះ នៅថ្ងៃចន្ទ ព្រោះការបោះឆ្នោតជ្រើសរើសប្រធានសភាថ្មី នឹងត្រូវធ្វើឡើង នៅថ្ងៃអង្គារ ៕