អេស្ប៉ាញ៖ យោងតាមប្រភពព័ត៌មាន Reuters កាលពីថ្ងៃទី៣០ ខែមិថុនា បានឱ្យដឹងថា អ្នកជំនាញកំពុងធ្វើការដើម្បីបង្កើតស្បូនសិប្បនិម្មិតសម្រាប់ទារកមិនគ្រប់ខែ បន្ទាប់ពីការធ្វើតេស្តដោយជោគជ័យទៅលើសត្វ។
នៅក្នុងការធ្វើតេស្តនោះ គំរូសុកសិប្បនិម្មិតបានបង្កើតឡើងវិញនូវបរិយាកាសការពារជាមួយនឹងធុងថ្លាដែលធ្វើពីវត្ថុធាតុដើមដែលឆបគ្នានឹងជីវសាស្រ្ត ដោយនៅខាងក្នុងសួត ពោះវៀន និងខួរក្បាលរបស់ទារកអាចបន្តអភិវឌ្ឍបាន។ កុងតឺន័រទាំងនោះបានតភ្ជាប់ទៅនឹងប្រព័ន្ធឈាមរត់សារធាតុរាវ amniotic ដើម្បីរក្សាទារកឱ្យនៅដាច់ដោយឡែកពីការរំញោចខាងក្រៅ ប៉ុន្តែនៅតែអាចចូលដំណើរការបានសម្រាប់ការត្រួតពិនិត្យអ៊ុលត្រាសោន។Parents can look at their foetus in real time': are artificial wombs the  future? | Pregnancy | The Guardian

គោលបំណងនៃការបង្កើតស្បូនសិប្បនិម្មិតនេះ គឺដើម្បីថែរក្សាអាយុជិវិតរបស់ទារក ព្រោះកន្លងទៅយោងតាមតួលេខរបស់អង្គការសុខភាពពិភពលោក បានបង្ហាញថា ទារកភាគច្រើននៅលើពិភពលោកបានបាត់បង់ជីវិត ឬពិការ ដោយសារហានិភ័យនៃការកើតមិនគ្រប់ខែ។We may one day grow babies outside the womb, but there are many things to  consider first ដូច្នេះហើយបច្ចុប្បន្នក្រុមអ្នកស្រាវជ្រាវវេជ្ជសាស្ត្រ BCNAtal និង Fundacion La Caixa កំពុងព្យាយាមបង្កើតប្រព័ន្ធដែលអនុញ្ញាតឱ្យទារកត្រូវបានរក្សាទុកនៅខាងក្រៅរាងកាយរបស់ម្តាយ ប៉ុន្តែនៅតែស្ថិតក្រោមលក្ខខណ្ឌគភ៌ ដូចជាបន្តដកដង្ហើមតាមទងផ្ចិត ការញ៉ាំតាមរយៈទងផ្ចិត រុំព័ទ្ធដោយសារធាតុរាវនៅសីតុណ្ហភាពថេរ។ ក្រុមអ្នកជំនាញក៏បានធ្វើការសិក្សាលើសត្វចៀម និងរក្សាទារកក្នុងផ្ទៃរយៈពេល ១២ ថ្ងៃ ដោយពួកគេក៏មានគម្រោងធ្វើការពិសោធន៍ជាមួយសត្វជ្រូកផងដែរ មុនពេលណែនាំការសាកល្បងនេះទៅឱ្យមនុស្សក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។

លោក Kelly Werner សាស្ត្រាចារ្យរងផ្នែកជំងឺកុមារនៅសាកលវិទ្យាល័យ Columbia បាននិយាយថា គម្រោងនេះគឺពិតជាស្មុគស្មាញណាស់ ពាក់ព័ន្ធនឹងឯកទេសវេជ្ជសាស្ត្រផ្សេងៗគ្នា ហើយត្រូវការវិស្វករមកពីគ្រប់វិស័យទៀត។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លទ្ធផលវិជ្ជមានរបស់ក្រុមអេស្ប៉ាញត្រូវបានធ្វើតេស្តយ៉ាងម៉ត់ចត់ក្នុងការសាកល្បងព្យាបាលមនុស្សដើម្បីវាយតម្លៃសុវត្ថិភាព និងផលប៉ះពាល់។ លោកក៏បានបន្តទៀតថា “នេះគឺជាការអភិវឌ្ឍន៍ដ៏គួរឱ្យរំភើបមួយ ប៉ុន្តែសុកសិប្បនិម្មិតមិនមានបំណងជំនួសសុកធម្មជាតិនោះទេ៕ ប្រភព៖vnexpress