ការដកធ្មេញ តែងតែមានចំពោះមនុស្សគ្រប់វ័យ មិនថាក្មេងឬចាស់នោះទេ ហើយក៏គ្មានអ្នកណាអាចចៀសផុតបានដែរ។ ម្យ៉ាងទៀតការថែរក្សាមាត់ ក្រោយពេលដកធ្មេញរួចក៏មិនសូវមានអ្នកណាយល់ច្បាស់ដែរ។

ការដកធ្មេញ ត្រូវបានចែកចេញជា ២ ប្រភេទ គឺការដកធ្មេញទឹកដោះ និង ការដកធ្មេញអចិន្ត្រៃយ៍។ ការដកធ្មេញទឹកដោះគឺជាការដកធ្មេញធម្មតា ដើម្បីធ្វើការផ្លាស់ប្តូរពីធ្មេញទឹកដោះទៅជាធ្មេញអចិន្ត្រៃយ៍។ ចំពោះការដកធ្មេញអចិន្ត្រៃយ៍វិញគឺដោយសារតែធ្មេញនោះពុក បាក់បែក ឬមានមេរោគខ្លាំងដែលមិនអាចព្យាបាលប៉ះប៉ូវទុកបាន។ មួយផ្នែកទៀត ដោយសារបញ្ហារលាកអញ្ចាញ សណ្តកអញ្ចាញ បាត់បង់ឆ្អឹងជុំវិញឫសធ្មេញ ធ្វើឱ្យធ្មេញរង្គើលខ្លាំង។Is a Tooth Extraction Painful? A Dentist Weighs Inការដកធ្មេញទាំង ២ ប្រភេទនេះ គឺមានភាពខុសគ្នាពោលគឺ ការដកធ្មេញទឹកដោះមានភាពងាយស្រួលជាង ហើយជួនកាលពុំចាំបាច់ប្រើថ្នាំស្ពឹកឡើយ ផ្ទុយពីការដកធ្មេញអចិន្ត្រៃយ៍ដែលមានការពិបាក ហើយត្រូវប្រើប្រាស់ថ្នាំស្ពឹកទៀតរួមទាំងថ្នាំផ្សះ ថ្នាំបំបាត់ការឈឺចាប់ និងហើមក្រោយការដកធ្មេញជាដើម។

ដូច្នេះហើយខាងក្រោមនេះគឺជា វិធីថែរក្សាមាត់បន្ទាប់ពី “ដកធ្មេញ”រួចដែលអ្នកគួរយកចិត្តទុកដាក់៖

១.លេបថ្នាំបំបាត់ការឈឺចាប់តាមវេជ្ជបញ្ជារបស់ពេទ្យធ្មេញ។
២.កុំលាងមាត់ ហើយកុំស្ដោះទឹកមាត់ចេញក្នុងរយៈពេល ២៤ ម៉ោងដំបូងបន្ទាប់ពីដកធ្មេញ ដើម្បីកាត់បន្ថយហានិភ័យនៃការហូរឈាមមិនឈប់។
៣.បន្ទាប់ពីចប់ ២៤ ម៉ោងហើយ មាត់របស់អ្នកត្រូវលាងជម្រះជាមួយទឹកអំបិល ដើម្បីខ្ពុរមាត់។
៤.បន្ទាប់ពីដកធ្មេញរួច គួរញ៉ាំអាហារទន់ៗ ឬបបរ ដែលប្រើការទំពារតិច ។
៥.ដុសធ្មេញរបស់អ្នកដោយថ្នមៗ ជៀសវាងការដុសសម្អាតកន្លែងដែលធ្មេញទើបនឹងដកចេញ។
៦.លាបទឹកកកលើថ្ពាល់ ឬមាត់ ១០ នាទី ដើម្បីស្អំធ្មេញឱ្យស្ពឹកកុំឱ្យឈឺ។

បម្រាម៖ -ហាមញ៉ាំអាហារក្តៅ ឬ ផឹកទឹកក្តៅ។
-ហាមផឹកគ្រឿងស្រវឹង និង ហាមជក់បារី ៕Caring For Yourself After An Extraction | Colgate® ប្រភព៖sanook