Home ព័ត៌មានជាតិ វីរកីឡាការិនី ប៉េតង់កម្ពុជា​ កំពុងសម្រាកវះកាត់ឈាមកកក្នុងក្បាល

វីរកីឡាការិនី ប៉េតង់កម្ពុជា​ កំពុងសម្រាកវះកាត់ឈាមកកក្នុងក្បាល

275
0

ម្ចាស់មេដាយមាសជើងឯកពិភពលោក ៤ជំនាន់ជាប់ៗគ្នា វីរកីឡាការិនី កែ ឡេង កំពុងទទួលបានការវះកាត់យកឈាមកកចេញពីក្នុងខួរក្បាល នៅឯមន្ទីពេទ្យព្រះកេតុមាលា។May be an image of 4 people and hospital

ក្រោយកាតវះកាត់រួច ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យព្រះកេតុមាលាបានថ្លែងថា៖” លោកស្រី​ កែ ឡេង បានទទួលលទ្ធផល​ជោគជ័យហើយនៅលើការវះកាត់យកឈាមកកចេញ​ ក៏ប៉ុន្តែលោកស្រីនៅតែបន្តស្នាក់នៅមន្ទីពេទ្យ និងតាមដានយ៉ាងដិតដល់ពីក្រុមគ្រូពេទ្យជាបន្តទៀត មុននឹងអនុញ្ញាតឱ្យចេញពីមន្ទីពេទ្យ”។May be an image of 4 people, xray, hospital and text

សូមរំលឹកផងដែរថា ឧត្ដមសេនីយ៍​ទោ​ កែ​ ឡេង​ គឺជាវីរកីឡាការិនី ប៉េតង់កម្ពុជា​ ដោយបានឈ្នះមេដាយមាសពិភពលោក៤ឆ្នាំជាប់ៗគ្នា មុនពេលដែលលោកស្រី សម្រេចចិត្តចូលនិវត្តន៍កាលពីឆ្នាំ២០២០ ដោយបញ្ហាជំងឺ ដែលធ្វើឱ្យលោកស្រីមិនអាចទ្រាំទ្រតទៅមុខទៀតបាន៕