ថ្មីៗនេះអ្នកលេងបណ្តាញសង្គមម្នាក់បានលើកឡើងពី វណ្ណដា ថាជាអ្នកគោរពសាសនានរកឬ អ៊ីលលូមីណាទី (illuminati) ទើបជំរុញឱ្យតារាចម្រៀងរូបនេះសាងភាពល្បីល្បាញយ៉ាងឆាប់រហ័សក្នុងវិស័យសិល្បៈ។ ការលើកឡើងបែបនេះអ្នកគាំទ្ររបស់ វណ្ណដា បានចូលទៅខំមិនបដិសេធ និងផ្ទុះសំណើចយ៉ាងខ្លាំង ព្រោះមិនមែនជារឿងពិតនោះទេ ដោយនិមិត្តសញ្ញាមានរូបភ្នែកនៅលើអាវដែលតារាចម្រៀងរូបនេះពាក់គ្រាន់តែជាស្ទាយ៍នៃការតុបតែងខ្លួនប៉ុណ្ណោះ ខណៈភាពល្បីល្បាញរបស់ វណ្ណដា គឺទទួលបានដោយសារតែសមត្ថភាពមិនមែនដោយសារតែគោរពសាសនានរកឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIZPKdOdTHkcVb5n6cgq03wA5bsIIBOWccRyr1r-lceZ0ls3JyhhlPRB3tTIiQoixDN6MVIV6tMbDTshQCvHKUGaIZpjqtSSa2Rq64eJzGxuGoXnNJOwHbaxE_fR_R4eBhGbdnZso7x3LpO1Q488CTdWpnZ83lhDniVoqzkGqiFBfgwn5_TkcDEOQ8/s854/82868252_605432186699280_628322302013997056_n.jpg

យ៉ាងណាយើងមកដល់ទាំងអស់គ្នាតើ សាសនាអ៊ីលលូមីណាទីឬសាសនានរក ជាអ្វីឱ្យប្រាកដបានជាមានឥទ្ធិពលហើយមានឈ្មោះគួរឱ្យខ្លាចបែបនេះ?

សាសនា អ៊ីលលូមីណាទី (illuminati) ឬសាសនានរក ត្រូវបានគេដឹងថាជាសាសនាអាថ៌កំបាំង និងគួរឱ្យខ្លាចហើយក៏មិនមានអ្នកណាអាចដឹងពីវាច្បាស់ឡើយ ប៉ុន្តែជនដែលគោរពសាសនានេះពួកគេអាចជឿថាសាសនានេះអាចជួយឱ្យមនុស្សទទួលបានភាពល្បីល្បាញ ព្រមទាំងសម្រេចតាមបំណងប្រាថ្នាតាមចិត្តចង់ពួកគេ។ ទន្ទឹមនឹងនេះ បុគ្គលល្បីៗមួយចំនួនដូចជា តារាចម្រៀង Justin Bieber , Katy Perry និងអតីតប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ ក៏មានការលើកឡើងថា ជាអ្នកកាន់សាសនានេះផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8JC-FJ6f8IX2oi5CLHQYRLpyKPssdfBnHhtuoLBUY0Qq15XeRtV6kYFsmPtrQgKD_vQNKXuHrPIoyej2ztw0w4silxvPkByKMEHdPajWCSy0HAJrdott6RcDdzx7LSKkBxMON4M1MyTFsVyi0bGPkIE6l5e2tf7ewsojOdKftplFgka1h_Kz95U46/s2048/350496142_206768755097013_2352816949774202373_n.jpg

អ៊ីលលូមីណាទី មានរូបរាងពិតប្រាកដក្នុងប្រវត្តិសាស្ត្រកាលពីកំឡុងចុង សតវត្សរ៍ទី១៨ តែប៉ុណ្ណោះ ដោយមានការបង្កើត សមាគមសំងាត់ នៃបណ្តុំបញ្ញាជន ក្នុងតំបន់បាវ៉ារៀ នៃប្រទេស អាល្លឺម៉ង់ ក្នុងឆ្នាំ១៧៧៦ ដើម្បីប្រឆាំងឥទ្ធិពលសាសនា និងក្រុមថ្នាក់ដឹកនាំដែលចូលទៅជ្រៀតជ្រែក ជីវិតប្រចាំថ្ងៃ របស់សាមញ្ញជនក្នុងពេលនោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh09IiKLMiaxMiJfQlnAt89sJaUZqwkxdMCyQAIZL3mNZ8TXR3dJnfE-7lKe-MqAUBU310fSSIrEOZmg566Cr05orxw2XCqDHg5Qb99Vm3PuUuzjLcLOao6mN7dlJHoQ1_l58OQ-2wvmUAPjPLpQQz_DU-IvpPnXmBQT6hTPG6bglm5ltEqBx7NyNw_/s1548/278945896_1127969257778901_1811069717199138104_n.jpg

ជាមួយជំនឿថាសម្រេចគ្រប់បំណងប្រាថ្នាដោយសារតែកាន់សាសនានេះ ក៏មានការលើកឡើងទៀតថាអ្នកដែលគោរពសាសនានរក ប្រែក្លាយទៅជាមនុស្សមួយផ្សេងទៀតដែលធ្វើអ្វីមួយជាអំពើអាក្រក់ ជាពិសេសនៅពេលយប់ពួកគេនឹងប្រតិកម្មដោយមិនដឹងខ្លួន ដោយជាប្រកាច់ ឬនិយាយតែម្នាក់ឯងជាដើម។ មិនត្រឹមតែប៉ុណ្ណោះ ចំពោះអ្នកកាន់សាសនាអ៊ីលលូមីណាទី ងប់ងល់ ពេលខ្លះហ៊ានធ្វើរឿងនឹកស្មានមិនដល់ទៀតផង។ ចំពោះសញ្ញាសម្គាល់នៃសាសនានេះគឺមានរូបភ្នែកម្ខាងដែលមានត្រីកោណរុំព័ទ្ធពីក្រៅ៕Does the Illuminati control the world? Maybe it's not such a mad idea | Julian Baggini | The Guardian