តារាសម្តែងដ៏ល្បីវ័យ ៤១ ឆ្នាំរបស់កូរ៉េខាងត្បូងអ្នកនាង Song Hye Kyo បានទម្លាយអាថ៌កំបាំងនៃការថែរក្សាសម្រស់ឱ្យក្មេងជាងវ័យ និងបានឆក់យកបេះដូងអ្នកគាំទ្រ ជាមួយនឹងសម្រស់ធម្មជាតិរបស់គាត់។ Song Hye Kyo បានចែករំលែកថា ខ្ញុំតែងតែ ថែរក្សាស្បែករបស់ខ្ញុំជាមួយនឹងគ្រឿងផ្សំធម្មជាតិដែលមានក្នុងផ្ទះបាយរបស់ខ្ញុំស្រាប់ ដែលគ្រឿងផ្សំធម្មជាតិនោះមានដូចជា៖Actress Song Hye Kyo Complete Profile, Drama, Facts, Photos and TMI

១.ស៊ុត និងទឹកឃ្មុំ៖ ស៊ុតមិនត្រឹមតែជាអាហារដែលផ្តល់សុខភាពល្អប៉ុណ្ណោះទេ ថែមទាំងជាធាតុផ្សំនៃសម្រស់ផងដែរ។ តួរឯក The Glory រូបនេះបានប្រាប់អំពីគ្រឿងផ្សំធម្មជាតិ ដែលគាត់តែងតែអនុវត្តជារឿយៗ ដោយគាត់បានយកទឹកឃ្មុំផ្សំជាមួយស៊ុត ហើយលាយល្បាយនេះឱ្យសព្វរួចលាបនៅលើមុខ ទុករយៈពេល ២០ នាទី នោះវានឹងកម្ចាត់ជាតិខ្លាញ់ក្នុងរន្ធញើស នឹងកាត់បន្ថយស្នាមអុចខ្មៅនៅលើស្បែក។5 Pregnancy-Safe Skincare Remedies - PROnatal Fitness

២.ការ៉ុត៖ ការ៉ុតមិនត្រឹមតែសម្បូរជាតិសរសៃប៉ុណ្ណោះទេ ថែមទាំងមានវីតាមីន បេតាការ៉ូទីន ប្រឆាំងភាពចាស់ និងការពារការបំផ្លាញពីពន្លឺព្រះអាទិត្យ។ គ្រឿងផ្សំការ៉ុត និងម្សៅអង្ករ លាយឱ្យសព្វរួចលាបលើមុខទុកចោល ២០ នាទី ជាការស្រេច។Carrots 101: Nutrition Facts and Health Benefits

៣.លាងមុខរបស់អ្នកជាមួយទឹកដោះគោស្រស់៖ នៅក្នុងទឹកដោះគោស្រស់មានសារធាតុចិញ្ចឹមជាច្រើន ផ្តល់សំណើមដល់ស្បែក ជួយឱ្យស្បែកពោរពេញដោយភាពរស់រវើក កាត់បន្ថយស្នាមជ្រួញ នឹងធ្វើឱ្យស្បែកមានសុខភាពល្អ ក្មេងជាងវ័យ។ របៀបធ្វើ លាងមុខដូចធម្មតា រួចយកសំឡីជ្រលក់ក្នុងទឹកដោះគោ ដើម្បីម៉ាស្សាលើមុខរយៈពេល ២-៣ នាទី រួចលាងទឹកធម្មតាចេញជាការស្រេច។9 easy ways to use fresh milk

៤.ប្រើដុំទឹកកក៖ ការម៉ាស្សាជាមួយនឹងទឹកកកភ្លាមៗបន្ទាប់ពីលាងសម្អាតមុខរបស់អ្នកនឹងជួយបង្រួមរន្ធញើស ជួយឱ្យសរសៃឈាមរត់នៅក្រោមស្បែក ផ្តល់ឱ្យអ្នកនូវមុខពណ៌ផ្កាឈូកភ្លឺថ្លា នឹងមានសមត្ថភាពស្រូបយកសារធាតុចិញ្ចឹមនៅពេលដែលអ្នកលាបសេរ៉ូម។ របៀបធ្វើ រុំទឹកកកក្នុងកន្សែងទន់ ម៉ាស្សាជារង្វង់នៅលើផ្ទៃមុខ ឬកន្លែងណាដែលមានរន្ធញើសធំៗ ដើម្បីរឹតបន្តឹងរន្ធញើស៕ Song Hye Kyo Fashion: Hallyu Star's Outfits on Instagram That Gained Hype |  KDramaStarsប្រភព៖phuntoday.com