Home ព័ត៌មានអន្តរជាតិ ថ្លៃកប់ពពក! ប៊ិក​របស់លោក លី ក្វាន់យូ ត្រូវបាន​លក់ដេញថ្លៃក្នុងតម្លៃ ៣៦ម៉ឺនដុល្លារអាមេរិក

ថ្លៃកប់ពពក! ប៊ិក​របស់លោក លី ក្វាន់យូ ត្រូវបាន​លក់ដេញថ្លៃក្នុងតម្លៃ ៣៦ម៉ឺនដុល្លារអាមេរិក

96
0

ប៊ិកទឹកម៉ាក Montblanc Meisterstuck No. 146 របស់លោក លី ក្វាន់យូ បិតាស្ថាបនិកប្រទេសសិង្ហបុរី ត្រូវបានគេដេញថ្លៃលក់ក្នុងតម្លៃរហូតដល់ ៣៦០,០០០ ដុល្លារអាមេរិក ក្រោយការដេញថ្លៃដណ្តើមគ្នាយ៉ាងស្វិតស្វាញរហូតដល់ ១១១ លើក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgh8ko8_zWlxB8LSXx-adloI3Vq852nmUnQRxAoepVk9X55PnksGIJO9NtmLT7r6C-6U0otBuEfPwXht2fSQqNnjuYQtoMX1xbyq9UsEGc2pFUiyqNPDaNYhFk16cS4VuE2U4nVN4DHwBu05ucavJOefuESoxh2d0s0jujPeG0xa18u3dHcKtLlchBT0VE/s1280/photo_2026-08-18_15-09-09%20(3).jpg
_____________
តម្លៃប្រហែលភូមិគ្រឹះ! ប៊ិកទឹកចាស់មួយដើមដែលជាវត្ថុប្រើប្រាស់ផ្ទាល់ខ្លួនរបស់លោក លី ក្វាន់យូ បិតាស្ថាបនិកប្រទេសសិង្ហបុរី ត្រូវបានគេយកទៅដាក់លក់ដេញថ្លៃជាសាធារណៈ ដោយមានការដណ្តើមគ្នាយ៉ាងស្វិតស្វាញ រហូតហក់ឡើងថ្លៃកប់ពពកដល់ទៅ ៣៦០,០០០ ដុល្លារអាមេរិក ដែលជាតម្លៃមួយដ៏មហាសាល និងខ្ពស់ជាងការប៉ាន់ស្មានដំបូងរហូតដល់ទៅជិត ១០ដង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhf72a7_dQUpgJkmcGqssdB9b45y0gCut-jkais3DgUpZaFzlkzfhsFKjG-hBjUAtU1lrrWbZHlQykg-lddfrP4jLhEytt3yA8lRNVpeKrgfCi2gwbD_Xie1b1vjhF6-_eAqknfhb15zXGKq43odLEVjsfrk2Oc6eJLgGCvZZDuw4EXqlT2psqRvDZ-Q2Y/s1200/photo_2026-08-18_15-09-09.jpg
យោងតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិ South China Morning Post (SCMP) បានឱ្យដឹងថា វត្ថុប្រវត្តិសាស្ត្រនេះគឺជាប៊ិកទឹកមានតម្លៃ (Fountain Pen) ម៉ាក Montblanc Meisterstuck No. 146 ដែលធ្វើឡើងពីប្រាក់សុទ្ធ ស្រោបពណ៌មាស និងមានក្បាលប៊ិកធ្វើពីមាស ១៤K ព្រមទាំងមានចារឹកឈ្មោះ «SM Lee Kuan Yew» ថែមទៀតផង។ ប៊ិកនេះត្រូវបានទិញឡើងដំបូងនៅក្នុងកម្មវិធីសប្បុរសធម៌រៃអង្គាសប្រាក់មួយ កាលពីខែកក្កដា ឆ្នាំ២០០៣ ក្នុងតម្លៃត្រឹមតែ ៥,០០០ ដុល្លារសិង្ហបុរីប៉ុណ្ណោះ នៅក្នុងអំឡុងពេលដែលលោក លី ក្វាន់យូ កំពុងកាន់តំណែងជាទេសរដ្ឋមន្ត្រី នៃប្រទេសសិង្ហបុរី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2h8QE7xiSrsRF9z09h_ZOxkm8z-LdGOKR3biZYpHGw9_z7_fVrANJAxIaA0mpDpyps1kQ_n216O41hYxhVV9ZoKbynrxdVcPlNOW8gSC-hWazuDbWOkWWuD-F6UFFjQW8ICCUNT8n2n52RdJoAx2kooj2NAWjqxj9hzpNyCvUeVahxpAMH-Z_B4sNHpA/s1024/photo_2026-08-18_15-09-09%20(2).jpg
នៅក្នុងការដេញថ្លៃនាពេលថ្មីៗនេះ ក្នុងកម្មវិធី Interiors & Collectibles របស់ផ្ទះដេញថ្លៃ Hotlotz គ្រាប់ប៊ិចទឹកនេះបានទាក់ទាញការចូលរួមដេញថ្លៃដណ្តើមគ្នាយ៉ាងស្វិតស្វាញរហូតដល់ទៅ ១១១ លើក។ ក្រោយការប្រកួតប្រជែងតម្លៃយ៉ាងក្តៅគគុក តម្លៃលក់សរុបចុងក្រោយរួមបញ្ចូលទាំងកម្រៃជើងសារ (Buyer’s Premium) បានហក់ឡើងរហូតដល់ទៅ ៣៦០,០០០ ដុល្លារអាមេរិក។ ក្រៅពីប៊ិកប្រវត្តិសាស្ត្រនេះ នៅក្នុងកម្មវិធីដេញថ្លៃដដែល ក៏មានការដេញថ្លៃវត្ថុសិល្បៈល្បីៗផ្សេងទៀត ដូចជាផ្ទាំងគំនូរប្រេងឆ្នាំ១៩៧៦ របស់លោក Chua Mia Tee លក់បានក្នុងតម្លៃ ២០៧,៤០០ ដុល្លារសិង្ហបុរី និងថូដីឥដ្ឋរបស់លោក Iskandar Jalil លក់បានក្នុងតម្លៃ ១២,៣៥០ ដុល្លារសិង្ហបុរីផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgh8ko8_zWlxB8LSXx-adloI3Vq852nmUnQRxAoepVk9X55PnksGIJO9NtmLT7r6C-6U0otBuEfPwXht2fSQqNnjuYQtoMX1xbyq9UsEGc2pFUiyqNPDaNYhFk16cS4VuE2U4nVN4DHwBu05ucavJOefuESoxh2d0s0jujPeG0xa18u3dHcKtLlchBT0VE/s1280/photo_2026-08-18_15-09-09%20(3).jpg

ជារួមមក ជោគជ័យនៃការដេញថ្លៃប៊ិកទឹករបស់លោក លី ក្វាន់យូ ក្នុងតម្លៃដ៏មហាសាល ៣៦ម៉ឺនដុល្លារអាមេរិកនេះ គឺស្តែងឱ្យឃើញពីតម្លៃប្រវត្តិសាស្ត្រដ៏មិនអាចកាត់ថ្លៃបានរបស់ថ្នាក់ដឹកនាំឆ្នើមរូបនេះ។ វត្ថុអនុស្សាវរីយ៍ផ្ទាល់ខ្លួនរបស់លោក មិនត្រឹមតែជាសម្ភារៈប្រើប្រាស់ធម្មតានោះទេ ប៉ុន្តែវាជាមរតកនៃការចងចាំដ៏មានតម្លៃ ដែលធ្វើឱ្យមនុស្សជំនាន់ក្រោយ និងអ្នកប្រមូលទិញវត្ថុបុរាណជុំវិញពិភពលោក ហ៊ានចំណាយប្រាក់រាប់សែនដុល្លារដើម្បីបានក្លាយជាម្ចាស់កម្មសិទ្ធិ៕