សង្គ្រា.មស៊ីវិលនៅក្រុង Myawaddy ប្រទេសមីយ៉ាន់ម៉ា បានរាលដាលដល់ទឹកដីថៃក្នុងខេត្ត Tak យ៉ាងធ្ងន់ធ្ងរ ដោយសារគ្រាប់ផ្លោងកាំភ្លើងធំ និងដ្រូនអត្ត.ឃា.តបានបា.ញ់ធ្លាក់ចំផ្ទះសម្បែង និងសាលារៀន បណ្តាលឱ្យប្រជាពលរដ្ឋថៃ និងត្រូវបង្ខំចិត្តវេចបង្វេចរត់ភៀសខ្លួនទាំងយប់ទាំងព្រលឹងចុងសក់ ប៉ុន្តែទោះបីជាមានការរំលោ.ភបំពានទឹកដី និងបង្កវិនាសកម្មបែបនេះក្តី ក៏រដ្ឋាភិបាលថៃនៅតែបន្តរក្សាភាពស្ងប់ស្ងាត់ខុសធម្មតា និងមិនមានបញ្ចេញប្រតិកម្មតបតខ្លាំងៗឡើយ។
________________
ចែកជើងគ្នារត់ទាំងព្រលឹងចុងសក់! ស្ថានការណ៍នៅតាមបណ្តោយព្រំដែនថៃ-មីយ៉ាន់ម៉ាបានកើនកម្តៅខ្លាំង ក្រោយយន្តហោះចម្បាំង និងគ្រាប់ផ្លោងកាំភ្លើងធំរបស់យោធាមីយ៉ាន់ម៉ា បានធ្លាក់ចូលទឹកដីថៃចំផ្ទះសម្បែង និងសាលារៀនបណ្តាលឱ្យមានមនុស្សស្លាប់ និងរបួសយ៉ាងរន្ធត់ ខណៈដែលរដ្ឋាភិបាលថៃនៅតែបន្តរក្សាភាពស្ងប់ស្ងាត់ខុសធម្មតា ដោយមិនទាន់មានប្រតិកម្មតបតដាច់ខាតណាមួយឡើយ។
.jpg)
យោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃ Khaosod កាលពីថ្ងៃចន្ទ ទី១៧ ខែសីហា ឆ្នាំ២០២៦ សមរភូមិប្រយុទ្ធគ្នាយ៉ាងក្តៅគគុកបានកើតឡើងនៅក្នុងក្រុង Myawaddy ប្រទេសមីយ៉ាន់ម៉ា ដែលស្ថិតនៅទល់មុខ និងកៀកបំផុតទៅនឹងស្រុក Mae Sot និងស្រុក Phop Phra នៃខេត្ត Tak ប្រទេសថៃ។ យន្តហោះចម្បាំងរបស់របបសឹកមីយ៉ាន់ម៉ា បានបើកការវាយប្រហារទម្លាក់គ្រាប់បែក និងបាញ់កាំភ្លើងធំយ៉ាងចាស់ដៃទៅលើក្រុមកងទ័ពប្រឆាំង។ សំឡេងផ្ទុះអាវុធ និងគ្រាប់បែកបោកប្រហារយ៉ាងខ្លាំងក្លា បានបង្កឱ្យមានការភ្ញាក់ផ្អើល និងភ័យខ្លាចយ៉ាងខ្លាំង រហូតធ្វើឱ្យប្រជាពលរដ្ឋថៃដែលរស់នៅតាមបណ្តោយព្រំដែន ត្រូវបង្ខំចិត្តវេចបង្វេចរត់ភៀសខ្លួនចេញពីផ្ទះសម្បែងទាំងយប់ ដើម្បីទៅស្វែងរកជម្រកសុវត្ថិភាពនៅកាន់តំបន់ជ្រៅខាងក្នុងប្រទេស។

យោងតាមការចុះផ្សាយរបស់ប្រភពដដែល ដោយដកស្រង់ទិន្នន័យបន្ថែមពីសារព័ត៌មាន Amarin TV បានលាតត្រដាងថា មិនមែនជាការប្រយុទ្ធគ្នាសាមញ្ញនោះទេ ព្រោះគ្រាប់កាំភ្លើងធំរបស់យោធាមីយ៉ាន់ម៉ា បានបាញ់រំលងព្រំដែនមកធ្លាក់ចូលចំផ្ទះពលរដ្ឋ និងសាលារៀននៅក្នុងខេត្ត Tak ប្រទេសថៃ ថែមទាំងមានការវាយប្រហារដោយដ្រូនអត្តឃាត (Kamikaze Drone) ហោះចូលមកទម្លាក់គ្រាប់បែកបណ្តាលឱ្យប្រជាពលរដ្ឋថៃរងរបួស និងស្លាប់បាត់បង់ជីវិតថែមទៀតផង។ ទោះបីជាមានការខូចខាត និងមានប្រជាពលរដ្ឋរងគ្រោះលើទឹកដីរបស់ខ្លួនយ៉ាងធ្ងន់ធ្ងរក៏ដោយ ក៏រហូតមកទល់ពេលនេះ គេមិនទាន់ឃើញមានប្រតិកម្មដាច់ខាត ឬការចេញមុខថ្លែងការណ៍ខ្លាំងៗណាមួយពីរដ្ឋាភិបាលថៃ ឬអាជ្ញាធរខេត្តតាកនៅឡើយទេ ដោយពួកគេនៅតែបន្តរក្សាភាពស្ងប់ស្ងាត់ខុសធម្មតា ទោះបីជាហេតុការណ៍ស្រដៀងគ្នានេះបានកើតឡើងជាច្រើនដងរួចមកហើយក្តី។
.jpg)
ជារួមមក សង្គ្រាមស៊ីវិលរបស់មីយ៉ាន់ម៉ានៅតែបន្តជះឥទ្ធិពល និងបង្កវិនាសកម្មដល់អាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋថៃស្លូតត្រង់នៅតាមបន្ទាត់ព្រំដែនយ៉ាងធ្ងន់ធ្ងរ។ ភាពស្ងៀមស្ងាត់មិនទាន់ហ៊ានតបត ឬចោទប្រកាន់ជាចំហរពីរដ្ឋាភិបាលថៃចំពោះរបបសឹកមីយ៉ាន់ម៉ានៅពេលនេះ កំពុងបង្កើតជាចម្ងល់ និងការរិះគន់ពីមហាជន ខណៈដែលពលរដ្ឋនៅតែបន្តរស់ក្នុងភាពភ័យខ្លាច និងរង់ចាំមើលចំណាត់ការការពារសន្តិសុខជាតិពិតប្រាកដពីសំណាក់អាជ្ញាធររបស់ខ្លួន៕










