ផ្លែម្រះត្រូវបានគេស្គាល់ថាជាបន្លែដែលមានរសជាតិល្វីង នឹងមានពណ៌បៃតងស្លេកហើយគ្របដណ្ដប់ដោយស្នាមកំពក បន្ថែមពីលើរសជាតិល្វីង និងរូបរាងប្លែករបស់វា ម្រះក៏ផ្តល់អត្ថប្រយោជន៍សុខភាពគួរឱ្យចាប់អារម្មណ៍ជាច្រើនផងដែរ។ ដូច្នេះហើយខាងក្រោមនេះគឺជាអត្ថប្រយោជន៍ដ៏អស្ចារ្យទាំង ៥ របស់ផ្លែម្រះ៖

១.ជួយកាត់បន្ថយជំងឺទឹកនោមផ្អែម ព្រោះម្រះល្វីងមិនមានជាតិផ្អែម ដូច្នេះមិនងាយកើតជំងឺទឹកនោមផ្អែមនោះទេ ហើយវាក៏ជួយបង្កើនការបញ្ចេញអាំងស៊ុយលីនក្នុងលំពែង នឹងកាត់បន្ថយការផលិតជាតិស្ករពីថ្លើមផងដែរ។ទឹកម្រះក្រឡុកមួយកែវជារៀងរាល់ព្រឹក រាងកាយនឹងផ្លាស់ប្ដូរទៅជាប្រសើរ ត្រឹមរយៈពេល ៧ ថ្ងៃ – Kroupet

២.ជួយប្រឆាំងរ៉ាឌីកាល់សេរី បណ្តេញប៉ារ៉ាស៊ីត ជួយព្យាបាលជំងឺថ្លើម កាត់បន្ថយជំងឺមហារីក និងធ្វើឱ្យស្បែកភ្លឺថ្លា មិនងាយជ្រួញ។

៣.បំបាត់អាការៈឈឺសន្លាក់ឆ្អឹង ជួយបន្សុទ្ធឈាម ជួយដល់ការរំលាយអាហារ ពង្រឹងឆ្អឹង និងធ្មេញ។

៤.ជួយសម្រកទម្ងន់ និងកាត់បន្ថយជាតិខ្លាញ់ រារាំងការសំយោគអាស៊ីតខ្លាញ់ ឬ ទ្រីគ្លីសេរីត ធ្វើឱ្យវាក្លាយជាជម្រើសដ៏ល្អសម្រាប់អ្នកដែលមានផែនការសម្រកទម្ងន់។

៥.ល្អចំពោះសុខភាពភ្នែក ជួយទប់ស្កាត់ការកើតជំងឺភ្នែកឡើងបាយ ឬខ្វាក់មាន់ ការពារភ្លែកពីកាំរស្មី និងជួយឱ្យភ្នែកភ្លឺថ្លា និងមើលឃើញច្បាស់៕ របៀបស្ងោរម្រះអោយមានរសជាតិឈ្ងុយឆ្ងាញ់ – HappyShareប្រភព៖sanook