Home ព័ត៌មានអន្តរជាតិ ស្បែកមនុស្សយន្តជាសះស្បើយដោយខ្លួនឯងក្នុងរយៈពេល ២៤ ម៉ោង

ស្បែកមនុស្សយន្តជាសះស្បើយដោយខ្លួនឯងក្នុងរយៈពេល ២៤ ម៉ោង

36
0

បរទេស៖ ក្រុមអ្នកជំនាញនៅសាកលវិទ្យាល័យ Stanford បានបង្កើតស្បែកអេឡិកត្រូនិកសំយោគពហុស្រទាប់សម្រាប់មនុស្សយន្ត ដែលស្បែកនោះអាចជាសះស្បើយដោយខ្លួនឯងក្នុងរយៈពេល ២៤ ម៉ោង។
យោងតាមប្រភពព័ត៌មាន New Atlas កាលពីថ្ងៃទី ៤ ខែមិថុនា បានរាយការណ៍ថា ស្បែកថ្មីធ្វើត្រាប់តាមស្បែកពិត ដែលអនុញ្ញាតឱ្យមនុស្សយន្តមានអារម្មណ៍ដូចមនុស្ស។ មានន័យថា នៅពេលដែលស្បែករបស់មនុស្សយន្តមានរបួស វានឹងជាសះស្បើយខ្លួនឯង ដោយមិនបាច់ត្រូវការជួសជុលនោះទេ។Scientists Invent Self-Healing Robot Skin

លោក Christopher B.Cooper បណ្ឌិតនៅសាកលវិទ្យាល័យ Stanford និងជាសហអ្នកនិពន្ធនៃការសិក្សា បាននិយាយថា ការបង្កើតស្បែកអេឡិកត្រូនិកសំយោគពហុស្រទាប់សម្រាប់មនុស្សយន្ត គឺជាជំហានដ៏សំខាន់ក្នុងការធ្វើត្រាប់តាមស្បែកមនុស្ស ដែលមានផ្នែកជាច្រើនស្រទាប់។ គោលបំណងរបស់យើនោះគឺចង់ឱ្យមនុស្សយន្តមានអារម្មណ៍ និងមានការឈឺចាប់ដូចជាមនុស្សផងដែរ។Warn your children: Robots and AI are coming for their careers | The Hill

ស្បែករបស់មនុស្សយន្តគឺដូចជាស្បែករបស់មនុស្សដែល ដោយវាមានសភាពទន់ និងលាតសន្ធឹង។ ស្បែកអេឡិចត្រូនិចនេះអាចជាសះស្បើយដោយខ្លួនឯងក្នុងរយៈពេលត្រឹមតែ ២៤ ម៉ោងនៅពេលដែលកំដៅដល់ ៧០ អង្សាសេឬប្រហែលមួយសប្តាហ៍នៅសីតុណ្ហភាពបន្ទប់។ លោក Renee Zhao ដែលជាសហអ្នកនិពន្ធការសិក្សា បាននិយាយថា “ភាពរួមបញ្ចូលគ្នាជាមួយនឹងការរុករកម៉ាញេទិកនឹងកំដៅអាំងឌុចស្យុងយើងអាចបង្កើតមនុស្សយន្តទន់ៗ ដែលមានសមត្ថភាពផ្លាស់ប្តូររូបរាងនិងដឹងពីការខូចទ្រង់ទ្រាយរបស់ពួកគេតាមតម្រូវការ”៕Lifelike robot chats with humans | KidsNews ប្រភព៖vnexpress