Home ព័ត៌មានអន្តរជាតិ នាយករដ្ឋមន្ត្រីថៃស្នើឱ្យកសិកររួមគ្នាថែរក្សាអត្តសញ្ញាណស្រូវអង្ករ

នាយករដ្ឋមន្ត្រីថៃស្នើឱ្យកសិកររួមគ្នាថែរក្សាអត្តសញ្ញាណស្រូវអង្ករ

93
0

ប្រទេសថៃ ៖ លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីប្រទេសថៃ និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងក្នុងឱកាសទិវាជាតិស្រូវអង្ករប្រចាំឆ្នាំ២០២៣ ដែលប្រទេសថៃបានប្រារព្ធធ្វើនៅរៀងរាល់ថ្ងៃទី៥ ខែមិថុនា តាមរយៈទូរទស្សន៍ដើម្បីផ្តល់កម្លាំងចិត្តឱ្យកសិករនៅទូទាំងប្រទេសថា ក្នុងឱកាសនេះ លោកសូមផ្ញើនូវក្តីស្រឡាញ់ ការនឹករលឹក និងបំណងល្អទៅកាន់បងប្អូនកសិករគ្រប់រូបត្រូវរួមគ្នាថែរក្សាអត្តសញ្ញាណស្រូវអង្កររបស់ថៃ ។BREAKING: Thai prime minister Prayut Chan-o-cha suspended from duty -  phuketGO

លោក ប្រាយុទ្ធ ចាន់អូចា បានថ្លែងថា ស្រូវអង្ករ គឺជាគ្រាប់ធញ្ញជាតិដ៏មានសារសំខាន់មួយ និងត្រូវបានចាត់ទុកថា ជាផ្នែកមួយនៃការរស់នៅរបស់ពលរដ្ឋថៃ ដែលបានបន្តមរតកនេះតាំងពីជំនាន់ចាស់បុរាណមកម៉្លេះ ។ កសិករគ្រប់រូបត្រូវមានជំនាញក្នុងការដាំដុះ និងថែទាំស្រូវរបស់ខ្លួន ដើម្បីទទួលបានទិន្នន័យខ្ពស់ និងគុណភាពល្អ ។ លោកបន្តថា គេបានចាត់ទុកកសិករថៃជាកម្លាំងដ៏សំខាន់ក្នុងការបង្កើតភាពសម្បូរបែប និងសន្តិសុខស្បៀង ហើយកសិករថៃបានបំពេញតួនាទីដាំដុះស្រូវដើម្បីចិញ្ចឹមពលរដ្ឋថៃនៅទូទាំងប្រទេស និងពលរដ្ឋនៅទូទាំងពិភពលោក រហូតមក ។ ដូច្នេះ កសិករគួរត្រូវបានលើកសរសើរ និងផ្តល់កិត្តិយស ព្រោះកសិករជាអ្នករួមចំណែកដល់សន្តិសុខស្បៀង និងថែរក្សាប្រពៃណីវប្បធម៌ជាតិ ។Thailand's Rice Farmers Adapt to Climate Change - Our World

លោក ប្រាយុទ្ធ ចាន់អូចា បន្ថែមថា បច្ចុប្បន្ននេះ ការបង្កបង្កើនផលស្រូវនៅប្រទេសថៃបានធ្វើតាមបច្ចេកវិទ្យា និងមានភាពច្នៃប្រឌិត ដើម្បីអភិវឌ្ឍន៍សក្តានុពលផលិតកម្មស្រូវឱ្យកាន់តែល្អប្រសើរឡើង ចាប់តាំងពីដំណាក់កាលដាំដុះ រហូតដល់ការកែច្នៃវេចខ្ចប់ ដើម្បីជំរុញឱ្យទិន្នផលស្រូវអង្ករមានគុណភាពខ្ពស់ ។ លើសពីនេះ ត្រូវប្រើប្រាស់ជីក្នុងស្រុកជំនួសការប្រើជីគីមីនាំចូលពីក្រៅប្រទេស ព្រោះការធ្វើកសិកម្មមានសុវត្ថិភាព គេត្រូវប្រើប្រាស់ជីក្នុងស្រុក ដែលជាមិត្តជាមួយបរិស្ថានផងដែរ ។Thai rice exports rising to fill global food gaps

លោក ប្រាយុទ្ធ ចាន់អូចា សង្ឃឹមយ៉ាងមុតមាំថា បងប្អូនកសិករគ្រប់រូបនឹងអាចយកចំណេះដឹងសម័យថ្មីមកអនុវត្តក្នុងការធ្វើកសិកម្មរបស់ខ្លួន ដើម្បីរួមចំណែកបង្កើតភាពរឹងមាំផ្នែកស្បៀងដល់ប្រទេសជាតិបន្តទៀត ។ ក្នុងទិវាជាតិស្រូវអង្ករនេះ លោកក៏បានសូមឱ្យកសិករទាំងអស់រីកចម្រើនក្នុងការងារកសិកម្ម និងនាំគ្នាថែរក្សាអត្តសញ្ញាណអង្កររបស់ថៃ ៕ ប្រភព ៖ khaosod