ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្រេចអនុញ្ញាតឱ្យមន្ត្រីរាជការ កម្មករ និយោជិត ឈប់សម្រាកពីការងារចំនួនបីថ្ងៃ ដើម្បីទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដោយការឈប់សម្រាកនេះកម្មករ និយោជិតនឹងទទួលបានប្រាក់ឈ្នួល។

ការឈប់សម្រាកនេះធ្វើឡើងនៅថ្ងៃទី២២ – ២៣ – ២៤ ខែកក្កដា ឆ្នាំ២០២៣ ខណៈការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នឹងប្រព្រឹត្តទៅនាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣។

គួរបញ្ជាក់ផងដែរ តាមសាចរណែនាំពីក្រសួងទេចរណ៍រយៈពេល២ថ្ងៃគឺនៅថ្ងៃទី២២ និង២៣ ខែកក្កដា ឆ្នាំ២០២៣ ក៏ហាមមិនឱ្យលក់ដូរ ពិសារគ្រឿងស្រវឹងផងដែរ ដើម្បីឱ្យដំណើរការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ គ្មានអំពើហិង្សា គ្មានការគំរាមកំហែង គ្មានការ បំភិតបំភ័យ និងគ្មានបាតុភាពនានា ដែលអាចកើតមានឡើងដោយសារតែការពិសាគ្រឿងស្រវឹង៕

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifkzs3iB6fh02EFMWzyeVllqa8Zow3UVlgCrwuhripFXFmkILJx10lNje3PRZEAUiVKm5rHep-72zfkHQykhDHpupNlmWjRcVlB8hZBrVC9dMH0CcCEqYNnfo-lRQEj_Y63ZOZQ-_BtzBtIclFFLd3sU7q64wTnD4xVG8ag_nHCQ9WQxxhNa379IWc/s1280/photo_2023-06-05_15-44-02.jpg