បរទេស៖ ក្លិបបាល់ទាត់ PSG របស់បារាំងបានបាត់បង់អ្នកគាំទ្រជាងមួយលាននាក់ ខណៈដែលកំពូលតារាបាល់ទាត់ពិភពលោក Lionel Messi មិនបានបន្តកិច្ចសន្យាជាមួយក្លិបនេះតទៅទៀត។
យោងតាមគេហទំព័រ The Sun កាលពីថ្ងៃទី ៣ ខែមិថុនា បានឱ្យដឹងថា បន្ទាប់ពីចប់ការប្រកួតចុងក្រោយរវាង PSG ទល់នឹង Clermont ខ្សែប្រយុទ្ធអាហ្សង់ទីនបានបង្ហោះវីដេអូសុំទោសក្រុម និងអ្នកគាំទ្រ ដោយបានពន្យល់ថា គាត់បានផ្អាកសកម្មភាព និងអវត្តមាននៅក្នុងក្លិបនេះច្រើនដងហើយ ដូច្នេះគាត់មិនអាចត្រឡប់មកវិញបានទេ។PSG fans cheer on Lionel Messi before win; Nice routs Lille

នៅថ្ងៃដដែលនោះក្លិប Paris Saint-Germain (PSG) ក៏ បានបញ្ជាក់ពីការលាឈប់របស់ ខ្សែប្រយុទ្ធវ័យ ៣៥ ឆ្នាំរូបនេះផងដែរ ដោយសេចក្តីថ្លែងការណ៍បានសរសេរថា “បន្ទាប់ពីពីររដូវកាលនៅក្នុងរដ្ឋធានីរបស់ប្រទេសបារាំង ការផ្សងព្រេងរបស់ Leo Messi ជាមួយ PSG នឹងឈានដល់ទីបញ្ចប់” ។ “ក្លឹបសូមថ្លែងអំណរគុណយ៉ាងកក់ក្តៅបំផុតចំពោះបុរសដែលបានឈ្នះពានរង្វាន់ Ballon d’Or ប្រាំពីរ និង French Super Cup រួមជាមួយពានរង្វាន់ Ligue ១ ជាមួយក្លឹបផងដែរ”។UEFA Open Disciplinary Proceedings for Alleged Racism by PSG Fans vs.  Chelsea | News, Scores, Highlights, Stats, and Rumors | Bleacher Report

គួរបញ្ជាក់ដែរថា លោក Messi មិនបានប្រកាសអំពីទិសដៅបន្ទាប់របស់ខ្លួននោះទេ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់អឺរ៉ុប បានសន្និដ្ឋានថា ខ្សែប្រយុទ្ធវ័យ ៣៥ ឆ្នាំរូបនេះ អាចនឹងត្រលប់ទៅក្លិបចាស់ FC Barcelona (Barca) របស់លោកវិញ ៕ ប្រភព៖vnexpress