បរទេស៖ យោងតាមការស្ទង់មតិរបស់អ្នកជំនាញចំនួន ១៧៥ នាក់នៅក្នុងឧស្សាហកម្មទេសចរណ៍បង្ហាញថា ទីក្រុង Bologna នៃប្រទេសអ៊ីតាលី គឺជាគោលដៅទាក់ទាញបំផុត ប៉ុន្តែមានមនុស្សតិចណាស់ដែលចាប់អារម្មណ៍ទីក្រុងនេះ។
លោក Tom Marchant ស្ថាបនិកក្រុមហ៊ុន Black Tomato ដែលជាក្រុមហ៊ុនឯកទេសរៀបចំដំណើរទេសចរណ៍ប្រណិតៗ បានអត្ថាធិប្បាយថា Bologna “ហៀបនឹងក្លាយទៅជាទីក្រុងដែលត្រូវបានគេបំភ្លេចចោលក្នុងប្រទេសអ៊ីតាលី” ដោយមិនដឹងមូលហេតុ។Bologna, Italy: The medieval city with the world's longest portico

បច្ចុប្បន្នទីក្រុង Bologna មានកន្លែងទេសចរណ៍សំខាន់ៗជាច្រើនដូចជា អាហារប្រណិតៗ, ស្ថាបត្យកម្ម, ប្រវត្តិសាស្រ្ត, សិល្បៈ, តន្ត្រី, សណ្ឋាគារទំនើបៗ, និងទេសភាពប្លែកៗ…។ អ្នកទស្សនាអាចចំណាយពេលរុករកទីផ្សារបើកចំហរ ឬ pastifici (ហាងប៉ាស្តា) ដែលលាក់ខ្លួននៅតាមដងផ្លូវ។ ភ្ញៀវក៏គួរតែទៅទស្សនាភោជនីយដ្ឋានដែលបានបង្កើតមុខម្ហូបល្បីៗលើពិភពលោកដូចជា pasta Bolognese, Tortellini ជាដើម។35 Top Things To do In Bologna Italy + Emilia Romagna Map | Our Reviews

បើនិយាយពីស្ថាបត្យកម្ម និងប្រវត្តិសាស្ត្រទីក្រុង Bologna ត្រូវបាន UNESCO ទទួលស្គាល់ជាតំបន់បេតិកភណ្ឌពិភពលោកដែលមានច្រកចូលប្រហែល ៦១ គីឡូម៉ែត្រ នឹងជាប្រភេទផ្លូវដើរគ្របដណ្ដប់ដោយ verandas ដែលមានរូបរាងច្រើនក្នុងប្រទេសក្រិកបុរាណ។ លើសពីនេះទៀតទីក្រុង Bologna គឺជាគោលដៅ “ដែលអាចដើរបានពេញលេញ” ប្រកបដោយសុវត្ថិភាព ដែលជួយភ្ញៀវទេសចរសន្សំប្រាក់លើការជួលរថយន្ត។ ប្រជាជននៅ Bologna មានភាពរួសរាយរាក់ទាក់ណាស់។ កន្លែងស្នាក់នៅមានអត្រាបន្ទប់ជាមធ្យមតិចជាង ២០០ ដុល្លារក្នុងមួយយប់ នេះបើយោងតាមកម្មវិធីស្វែងរកការធ្វើដំណើរ Kayak ៕The best things to do in Bologna19 Top Places to See & Best Things to Do in Bologna, Italy (+Map)Things To Do in Bologna – Bologna Guide ប្រភព៖vnexpress