ប្រទេសឥណ្ឌូណេស៊ី ៖ នៅឆ្នាំ២០៤៥ ឥណ្ឌូណេស៊ីនឹងបាត់បង់តំណែងជាប្រទេសមានពលរដ្ឋច្រើនលំដាប់ទី៤ នៅលើពិភពលោក ដោយសារអត្រាកំណើតក្នុងប្រទេសនេះបានធ្លាក់ចុះជាបន្តបន្ទាប់ ។

តាមលទ្ធផលស្ទង់មតិកាលពីពេលថ្មីៗនេះ ដែលធ្វើរួមគ្នារវាងក្រសួងផែនការអភិវឌ្ឍន៍ជាតិ និងការិយាល័យស្ថិតិជាតិរបស់ឥណ្ឌូណេស៊ីបញ្ជាក់ថា អត្រាកំណើនពលរដ្ឋឥណ្ឌូណេស៊ីនឹងធ្លាក់ចុះពី១,១៧% នៅឆ្នាំ២០២២ មកស្មើត្រឹម០,៤% នៅឆ្នាំ២០៤៥ ។ គេរំពឹងថា ប្រទេសឥណ្ឌូណេស៊ីនឹងមានពលរដ្ឋស្មើត្រឹមតែ៣២៤លាននាក់ប៉ុណ្ណោះ ។Photo of the Moment: A Crowd in Motion, Bali — Vagabondish

កាលពីឆ្នាំ២០២០ ឥណ្ឌូណេស៊ីធ្លាប់ជាប្រទេសដែលមានចំនួនពលរដ្ឋច្រើនស្ថិតក្នុងលំដាប់ទី៤ នៅលើពិភពលោក ។ ទោះយ៉ាងណា នៅឆ្នាំ២០៤៥ គេរំពឹងថា ប្រទេសឥណ្ឌូណេស៊ីនឹងស្ថិតក្នុងលំដាប់ទី៦ ហើយលំដាប់ទី៤ និងទី៥ នឹងបានទៅប្រទេសនីហ្សេរីយ៉ា និងប៉ាគីស្ថាន ។Indonesia: Regulations will severely impede internet freedom - ARTICLE 19

លោក Suharso Monoarfa រដ្ឋមន្ត្រីក្រសួងផែនការអភិវឌ្ឍន៍ជាតិលើកឡើងថា កំណើនពលរដ្ឋឥណ្ឌូណេស៊ីបានធ្លាក់ចុះជារៀងរាល់ឆ្នាំ ហើយកំណើនជាមធ្យមក្នុង១ឆ្នាំ ស្មើត្រឹម០,៦៧% ចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០៥០ ។ នេះឆ្លុះបញ្ចាំងឱ្យឃើញពីការផ្លាស់ប្តូរនៃចំនួនពលរដ្ឋដ៏ច្រើនដែលកំពុងកើតឡើងនៅលើពិភពលោក ជាពិសេស នៅប្រទេសមានប្រាក់ចំណូលមធ្យម ហើយប្រាក់ចំណូលរបស់ពលរដ្ឋបានផ្លាស់ប្តូរ និងមានអត្រាកំណើតធ្លាក់ចុះ ។Jakarta, the City Where Nobody Wants to Walk - The New York Times

ក្រៅពីនេះ គេរំពឹងថា សមាមាត្រចំនួនពលរដ្ឋឥណ្ឌូណេស៊ី ដែលមានអាយុច្រើនជាង៦៥ឆ្នាំ នឹងកើនឡើង១៤,៦% នៅឆ្នាំ២០៤៥ ពី៦,២% នៅឆ្នាំ២០២០ ។ ជាមួយគ្នានេះ សមាមាត្រចំនួនពលរដ្ឋវ័យធ្វើការ ដែលមានអាយុចាប់ពី១៥ឆ្នាំ ដល់៦៤ឆ្នាំ នឹងធ្លាក់ចុះមកស្មើ៦៥,៨% ពី៦៩,៣% ក្នុងរយៈពេលដូចគ្នា ៕ ប្រភព ៖ AEC connect