គេបានយកម្សៅកាហ្វេលីងទៅឆុងជាមួយទឹកក្តៅ ឬទឹកត្រជាក់ តាមរយៈឧបករណ៍ឆុងផ្សេងៗ ហើយក្លាយជាកាហ្វេសម្រាប់ផឹក និងបន្សល់នូវកាកកាហ្វេ ។ កាកកាហ្វេដែលឆ្លងកាត់ការប្រើប្រាស់រួចហើយ គេនឹងយកវាទៅបោះចោល ព្រោះគិតថា វាគ្មានប្រយោជន៍ទៀតទេ ។ មនុស្សភាគច្រើនបានមើលរំលងពីផលប្រយោជន៍របស់កាកកាហ្វេ ហើយវាបានក្លាយជាសំរាមដ៏ច្រើនលើសលប់ក្នុងមួយឆ្នាំៗ ។ ការយកកាកកាហ្វេទៅកែច្នៃឡើងវិញដើម្បីប្រើប្រាស់ជាប្រយោជន៍ទាំងនៅតាមលំនៅឋាន និងឧស្សាហកម្មអាចជាជម្រើសដ៏ល្អមួយ ជៀសវាងការបោះចោលក្នុងធុងសំរាម ឬកប់ក្នុងដី ឬដុតបំផ្លាញ ។

គេសង្កេតឃើញថា មានអ្នកផឹកកាហ្វេប្រមាណ១.០០០លាននាក់នៅលើពិភពលោក ហើយបន្ទាប់ពីគេបានផឹកកាហ្វេរួច មនុស្សភាគច្រើនតែងបោះកាកកាហ្វេចោលក្នុងធុងសំរាម បន្ទាប់មក គេក៏យកវាទៅកប់ក្នុងដី ឬដុតបំផ្លាញចោល ។ យើងអាចគិតមើលថា សំរាមកាកកាហ្វេនឹងមានបរិមាណច្រើនឬតិចប៉ុនណា នៅពេលយើងពិចារណាពីការផឹកកាហ្វេនៅទូទាំងពិភពលោកនៅឆ្នាំ២០២០ ដែលមានចំនួនជាង១០លានតោនឯណោះ ។coffee

បើទោះជាមនុស្សមួយចំនួនបានយកកាកកាហ្វេទៅកែច្នៃឡើងវិញសម្រាប់ជាប្រយោជន៍ជាច្រើនផ្នែកក្តី ប៉ុន្តែចាត់ទុកថាតិចតួចនៅឡើយ បើធៀបនឹងការផឹកកាហ្វេនៅទូទាំងពិភពលោក ដែលកើនឡើងជាបន្តបន្ទាប់ក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះ ។ ការបារម្ភរបស់អ្នកវិទ្យាសាស្ត្រអន្តរជាតិនៅពេលបច្ចុប្បន្ន គឺបើទោះជាកាកកាហ្វេមានផលប៉ះពាល់តិចតួចដល់បរិស្ថាន ហើយវាអាចរលាយក៏ដោយ ប៉ុន្តែបើគេយកវាទៅកប់ក្នុងដី វានឹងបញ្ចេញឧស្ម័នមេតាន ដែលជាផ្នែកមួយរបស់ឧស្ម័នផ្ទះកញ្ចក់ និងខ្លាំងជាងកាបូនឌីអុកស៊ីតរហូតដល់៣៤ដង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjy7NaVTRDYBQs-L17W5CI3Q_7pbq5X8RYmRjhARKWvftZ_LbgfeCDPixxuGlAxtHG73IQ39MQi0IYQGmDS7wj66gg2fDK5DOp0DOqI9XwtK7EHzpt56KVfgpDKGxc5U-_wjRxtajoZ6kiGUOcnQky3A1sTAHxxBgaJMRUIoledMOJjcd7OmPzN2To/s1024/photo_2023-05-30_10-36-55%20(2).jpg

តាមការស្រាវជ្រាវបង្ហាញថា កាកកាហ្វេផ្តល់ផលប្រយោជន៍ជាច្រើនយ៉ាងហួសពីការស្មាន ដូចជា ៖
-កាកកាហ្វេជួយថែទាំជីវជាតិដី
-គេអាចយកវាធ្វើជីដាក់ដំណាំ
-ប្រើប្រាស់កាកកាហ្វេសម្រាប់បណ្តុះផ្សិត
-ផលិតធ្យូងអនាម័យ
-ស្រូបយកក្លិនមិនល្អក្នុងទូរទឹកកក
-ជួយកម្ចាត់មូស និងសត្វល្អិតផ្សេងៗ
-ដុសខាត់ស្បែករបស់យើងដោយកាកកាហ្វេ
-លុបបំបាត់ស្នាមផ្សេងៗនៅលើគ្រឿងសង្ហារិមhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrXfFAbfrRD1osdcP6FGnldloumcu0GvrGovd1Sb9sVa6io47uaD4QF0SEV1Rddt200tPadVNkJV-RTa654J7hM2mlkExgRQszzjX2eNzutbVAQSNa8Vs2Gm8ashHHIAKlhgsR33a6T0kEppfBuEt0Cfiqm_N9TiMOjyFTlTfCrChGYVrfnOpbAqD5/s1024/photo_2023-05-30_10-36-55.jpg
ប្រភព ៖ bangkokbiznews