មូស គឺជាភ្នាក់ងារចម្លងជំងឺយ៉ាងសកម្ម ដែលនាំឱ្យមនុស្សមានគ្រោះថ្នាក់ដល់ជីវិត ប្រសិនបើយឺតយ៉ាវក្នុងការព្យាបាល។ ហើយមូស ក៏អាចបង្កឱ្យមានជំងឺដ៏កាចសាហាវទាំង ៤ ផ្សេងទៀតផងដែរ ដែលជំងឺទាំងនោះមានដូចជា៖

១.ជំងឺគ្រុនឈាម៖ រោគសញ្ញាបន្ទាប់ពីមូសខាំ គឺគ្រុនក្តៅខ្លាំង ឈឺរាងកាយ បាត់បង់ចំណង់អាហារ ឬអាចក្អួត កន្ទួលក្រហមពាសពេញរាងកាយ អាចចេញឈាមបានយ៉ាងងាយ លាមកខ្មៅ និងហានិភ័យនៃផលវិបាកផ្សេងទៀតដូចជា ឆក់ ប្រកាច់ ហើម តឹងក្នុងទ្រូង ឈឺពោះ ឬហូរឈាមក្នុងសរីរាង្គខាងក្នុងជាដើម។Research warns agains insecticide-resistant super mosquitoes in Asia |  Daily Sabah

២.ជំងឺគ្រុនចាញ់៖ រោគសញ្ញា ក្តៅខ្លួន ឈឺក្បាល ឈឺខ្លួន អស់កម្លាំង ជីពចរលឿន ញ័រញាក់ ចង្អោរ និងក្អួត។ មុខស្លេកស្លាំង រាងកាយពណ៌លឿង ហើយទឹកនោមមានក្លិនឆ្អាប និងមានពណ៌លឿងចាស់។

៣.ជំងឺគ្រុនឈីក៖ រោគសញ្ញា គ្រុនក្តៅខ្លាំងស្រួចស្រាវ រមាស់ស្បែក និងហើមកូនកណ្តុរ ដែលអាចត្រូវបានរកឃើញនៅក្នុងសរីរាង្គផ្សេងៗដូចជា ពោះ,ខ្នង,ឬបំពង់ក ជាដើម ។ ស្បែកដែលរមាស់គឺហើម និងកន្ទួលក្រហម ប៉ុន្តែក្នុងករណីខ្លះ ការហើមអាចនឹងមិនត្រូវបានគេដឹងឡើយ។16 Home Remedies for Mosquito Bites: Ways to Stop the Itch

៤.ជំងឺរលាកស្រោមខួរ៖ រោគសញ្ញា គ្រុនក្តៅខ្លាំង ក្អួត ឈឺក្បាល អស់កម្លាំង។ ភាពមិនធម្មតានៃខួរក្បាលមួយចំនួនអាចនៅតែមាន ដូចជាការនិយាយមិនច្បាស់ ការស្ពឹក ប្រកាច់ ឬសន្លប់ ជាដើម៕ ប្រភព៖sanook