រដ្ឋធានីប៊្រីស្ទីណា (Pristina)៖ កងកម្លាំងរក្សាសន្ដិភាពរបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហៅកាត់ ណាតូ ជាច្រើននាក់ បានរងរបួស នៅក្នុងការប៉ះទង្គិចគ្នា ជាមួយនឹងក្រុមអ្នកតវ៉ារបស់ជនជាតិស៊ែប នៅភាគខាងជើង ប្រទេសកូសូវ៉ូ។25 NATO-Led Peacekeepers Injured in Kosovo in Clashes With Serbs
សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីព្រឹក ថ្ងៃអង្គារ ទី៣០ ខែឧសភា ឆ្នាំ២០២៣ ថា កងទ័ពរក្សាសន្ដិភាពរបស់អ៊ីតាលី និង ហុងគ្រី នៃអង្គការណាតូ ចំនួន ២៥នាក់ បានរងរបួស ក្រោយមានការការប៉ះទង្គិចគ្នា ជាមួយនឹងក្រុមអ្នកតវ៉ាជនជាតិស៊ែប (Serb) កំពុងតែការពារសាលាក្រុងចំនួន៣ នៅភាគខាងជើង ប្រទេសកូសូវ៉ូ (Kosovo) ខណៈប្រធានាធិបតី ស៊ែប បានដាក់ពង្រាយកម្លាំងទាហាន ឲ្យស្ថិតក្នុងការប្រុងជើងការប្រយុទ្ធ នៅក្នុងកម្រិតដ៏ខ្ពស់បំផុត។NATO soldiers injured in Kosovo clashes with Serb protesters | Protests  News | Al Jazeera

ការផ្ទុះអំពើហិង្សា កាលពីថ្ងៃចន្ទ បាននាំឲ្យមានការថ្កោលទោស ពីកងកម្លាំងរក្សាសន្តិភាពកូសូវ៉ូ ដឹកនាំដោយអង្គការណាតូ ហៅកាត់ KFOR ក្រោយពេលអភិបាលក្រុង ជាជនជាតិភាគតិចអាល់បានី បានចូលកាន់តំណែង នៅតំបន់ភាគខាងជើងរបស់ប្រទេសកូសូវ៉ូ ដោយមានជនជាតិស៊ែប ភាគច្រើន រស់នៅ បន្ទាប់ពីពួកគេបានធ្វើពហិការបោះឆ្នោត។NATO soldiers injured in Kosovo clashes with Serb protesters

កងកម្លាំងរក្សាសន្ដិភាពកូសូវ៉ូ នៃអង្គការណាតូ បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ថា «ស្របមានការប្រឆាំងនឹងការប្រមូលផ្តុំគ្នាយ៉ាងសកម្មបំផុត នៃហ្វូងមនុស្សនោះ កងទ័ពជាច្រើននាក់របស់អ៊ីតាលី និង ហុងគ្រី នៃកងកម្លាំងថែរក្សាសន្ដិភាពកូសូវ៉ូរបស់អង្គការណាតូ បានក្លាយជាកម្មវត្ថុ នៃការវាយប្រហារ។ កងទ័ពរបស់អង្គការណាតូ ជាច្រើននាក់ បានរងរបួស ដោយខ្លះបានបាក់ឆ្អឹង និង ខ្លះទៀត រលាករលាត់ស្បែក ដោយសារតែការបំផ្ទុះនូវឧបករណ៍ដុតផ្សេងៗទៀត»។25 NAT0-led peacekeepers injured in Kosovo in clashes with Serbs outside  municipal building | Nation | kdhnews.com

លោកស្រី វីចូសា អូស្មានី (Vjosa Osmani) ប្រធានាធិបតីកូសូវ៉ូ បានចោទប្រកាន់ ទៅលើសមភាគីស៊ែប លោក អាឡិកសាន់ដា វូស៊ីក (Aleksandar Vucic) ជាអ្នកនៅពីក្រោយការបង្កអស្ថិរភាព នៅក្នុងប្រទេសរបស់លោកស្រី។

លោកប្រធានាធិបតីកូសូវ៉ូ បានសរសេរ នៅលើបណ្ដាញសង្គម ថា «រចនាសម្ព័ន្ធដោយខុសច្បាប់របស់ស៊ែប កំពុងតែប្រែក្លាយទៅជាក្រុមឧក្រិដ្ឋជន វាយប្រហារមកលើប៉ូលិសកូសូវ៉ូ មន្រ្តី KFOR និង អ្នកកាសែត។ អ្នកអនុវត្ដតាមបញ្ជារបស់ប្រធានាធិបតីស៊ែប លោក វូស៊ីក ចំពោះការបង្កអស្ថិរភាព នៅតំបន់ភាគខាងជើង នៃប្រទេសកូសូវ៉ូ ត្រូវតែប្រឈមមុខតាមផ្លូវច្បាប់»។Serbian Border Troops on High Alert After Ethnic Clashes Inside Kosovo

លោក អាឡិកសាន់ដា វូស៊ីក ប្រធានាធិបតីស៊ែប បានអះអាង ថា ជនជាតិស៊ែប ចំនួន៥២នាក់ បានរងរបួស នៅក្នុងការប៉ះទង្គិចគ្នានោះ ហើយក្នុងចំណោមពួកគេទាំងនោះ មានចំនួន៣នាក់ រងរបួសធ្ងន់។

លោក មីឡូស វូសេវិក (Milos Vucevic) រដ្ឋមន្រ្ដី ក្រសួងការពារជាតិស៊ែប បានថ្លែងទៅកាន់ក្រុមអ្នកកាសែត ថា លោកប្រធានាធិបតី វូស៊ីក ក៏ជាអគ្គមេបញ្ជាការ នៃកងកម្លាំងស៊ែប បានដាក់ពង្រាយកងទ័ព ឲ្យត្រៀមលក្ខណៈប្រយុទ្ធ នៅក្នុងកម្រិតខ្ពស់បំផុត។Kosovo: NATO troops clash with ethnic Serb protesters - World News

សហព័ន្ធន៍យូហ្គោស្លាវី ជាសម្ពន្ធមិត្តដ៏ជិតស្និទ្ធបំផុតរបស់សហភាពសូវៀត ខណៈប្រទេសមហាអំណាចកំពូលខាងកុម្មុយនិស្ដមួយនេះ បានដួលរលំ នៅក្នុងឆ្នាំ១៩៩១ ហើយរដ្ឋជាចំណុះចំនួន១៥ ក៏បានប្រកាស អំពីឯករាជភាពរៀងៗខ្លួន។ ជាមួយគ្នានេះដែរ សហព័ន្ធន៍យូហ្គោស្លាវី ក៏បានដួលរលំទៅវិញ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ១៩៩២ ហើយបណ្ដារដ្ឋជាចំណុះក៏បានប្រកាស អំពីឯករាជភាពរៀងៗខ្លួនផងដែរ រួមមាន បូស្នៀហ៊ើរហ្សេហ្គោវីណា (Bosnia and Herzegovina) ក្រូអាត ម៉ុងតេណេហ្គោ ម៉ាសេដូណាខាងជើង ស៊ែប៊ី ស្លូវេនី ហើយកូសូវ៉ូ ដែលបានប្រកាសឯករាជ្យ កាត់ផ្ដាច់ចេញពីប្រទេសស៊ែប៊ី នៅក្នុងឆ្នាំ២០០៨។NATO urges Kosovo to ease tensions with Serbia after clashes | Conflict  News | Al Jazeera

ដោយឡែក កងរក្សាសន្តិភាពរបស់អង្គការ NATO បានដាក់ពង្រាយ នៅក្នុងខេត្តកូសូវ៉ូ ក្រោយពេលបើកយុទ្ធនាការទម្លាក់គ្រាប់បែករបស់អង្គការណាតូ នៅក្នុងឆ្នាំ១៩៩៩ ដោយបានបណ្តេញយោធា និង ប៉ូលិសសន្តិសុខរបស់ប្រទេសស៊ែប៊ី ចេញពីកូសូវ៉ូ ហើយបានបញ្ចប់នូវយុទ្ធនាការដ៏ឃោរឃៅ ប្រឆាំងនឹងពួកឧទ្ទាមជនជាតិភាគតិចរបស់អាល់បានី៕