អ្នកគាំទ្រកំពុងតែជ្រួលច្របល់ និងចាប់គូឱ្យ ពេជ្រ វត្តីសារ៉ាវឌ្ឍី និង តារាសម្តែងប្រុសមីយ៉ាន់ម៉ា Paing Takhon មានទំនាក់ទំនងលើសពីដៃគូសម្តែង បន្ទាប់ពីអ្នកទាំងពីរបង្ហាញភាពស្និទ្ធស្នាលគ្នាខ្លាំងដូចមនុស្សស្គាល់គ្នាយូរមកហើយ។ មិនត្រឹមតែប៉ុណ្ណោះ ពួកគេហ៊ានញុំាបង្អែមស្លាបព្រាតែមួយជាមួយគ្នាទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPHppnlMl0uiEMc-URZWWdo8y05uPont_X02nieFky3yE5MuBaYSI4gHhVt-0md2_8YFd2QZWbhChhgAHQ28HyM18yRNEm9DC-pzPQxycK80ZWs29CU6Qml2J80FiW3qdih56pZEDsev4NJqeT4QrJ4eJbFuNPum3miJLXCje9m0-t0SLAgGculh_y/s900/347255565_167510256279223_2474725370352149015_n.jpg

អ្នកលេងបណ្តាញសង្គមមួយចំនួនជ្រាបមកហើយថា តារាសម្តែងរូបសង្ហា Paing កំពុងស្ថិតនៅប្រទេសកម្ពុជា ដើម្បីថតខ្សែភាពយន្តមានចំណងជើងថា «ប្រុសលក់ខ្លួន» ពីផលិត LD ដែលរឿងនេះសហការ៣ប្រទេសរួមគ្នារួមមាន កម្ពុជា មីយ៉ាន់ម៉ា និងថៃ ប្រមូលផ្តុំដោយតួអង្គល្បីៗជាច្រើន ខណៈតួអង្គសំខាន់រឿងនេះគឺកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី Paing Takhon និងតារាប្រុស ខាត់ វៃហាំង។ អ្វីដែលធ្វើឱ្យអ្នកគាំទ្រជ្រួលច្របល់នោះគឺកាយវិការយកចិត្តទុកដាក់រវាង ពេជ្រ វត្តី និងតារាប្រុសមីយ៉ាន់ម៉ា ស្និទ្ធស្នាលគ្នាខ្លាំងណាស់ទោះពួកគេទើបតែរួមការងារជាមួយគ្នាលើកដំបូងក៏ដោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkTVv_XTwGToTZyCEAPDHD0cGm2xfFdq768XqN3qCAL79zsby8fY9x1sPVyQ5BPQpj5jKbGF619cUyrokXQQoE6Rt1YV0INp27TeIJu_NL6zyBQJvoBzkcpR88wwUUaFnJMFmjwwWTphpnv6UoXb52V_MRfwWd-8gTnkMH0pJD8gDpO_iO3ZZgFBdQ/s960/348826399_184564014172529_4571588005837711023_n.jpg

តាមរយៈវីដេអូដែលចែករំលែកនៅលើបណ្តាញសង្គម អ្នកគាំទ្របានឃើញកាយវិការតួឯកប្រុស ស្រី ពីររូបខាងលើនេះយកចិត្តទុកដាក់ជាមួយគ្នាខ្លាំងទោះបីការថតដំបូងមានភាពអៀនគ្នាទៅវិញទៅមកពិតមែន ប៉ុន្តែបន្ទាប់ពីថតគ្នាជាមួយគ្នាយូរ វត្តី និង Paing សិ្នទ្ធគ្នាដូចស្រមោចស្ករ បេះពីគ្នាមិនចង់ចេញ ផ្អែមល្អែមជាមួយគ្នាណាស់ទោះមិនស្ថិតនៅសាច់រឿងការសម្តែងក៏ដោយ។ អ្វីដែលធ្វើឱ្យអ្នកគាំទ្របើកភ្នែកធំៗនោះ មានវីដេអូខ្លីមួយបានបង្ហាញពីសកម្មភាព ពេជ្រ វត្តី បញ្ចុកបង្អែមតារាប្រុស Paing Takhon ដោយផ្ទាល់ ហើយថែមទាំងយកស្រាបពា្រដែលបញ្ចុករួចនោះមកញុំាំខ្លួនឯងទៀតផង រួមទាំងសកម្មភាពស្និទ្ធស្នាលគ្នាជាច្រើនទៀត។

ការបញ្ចេញសកម្មភាពយកចិត្តទុកដាក់គ្នានេះហើយ អ្នកលេងបណ្តាញសង្គមបានបញ្ចេញមតិយោបល់ជាច្រើនច្រណែនអ្នកទាំងពីរយ៉ាងខ្លាំងព្រមទាំងនិយាយទៀតថា លើសជាតិស្ករអ្នកមើលហើយ។ លើសពីនេះ អ្នកគាំទ្រ ក៏ចង់ឱ្យអ្នកទាំងពីរលើសពីមិត្តភក្តិ ដៃគូសម្តែង ក៏បានព្រោះពួកគេមើលទៅពិតជាសមគ្នាណាស់បើស្រលាញ់គ្នាក្រៅឆាកក៏ល្អស្រីស្អាតប៉ះប្រុសសង្ហា៕

@cherry_cherry8

ឪ!!ហ្អើយគេបញ្ចុកបង្អែមគ្នាទៀត ហើយស្លាបព្រាមួយ២នាក់ទៀតខ្ញុំប៉ាចណ្ឌជំនួស😩#pichvoteysaravody❤️ #pichy #missgrandcambodia #missgrandinternational

♬ Ngakak – Mas Gombal

@chanry480

ច្រណែនម៉ែតីណាស់🌚😝ឡើងsweetម៉ងហា៎🥺💚💚#cambodiafan🇰🇭 #pichvoteysaravody #missgrandcambodia2022 #missgrandinternational2022 #paingpichម្តង😜 #fyp #fypシ

♬ ស្រដៀងសង្សារ – Nevrmind – Khemrak Sereymun

@pichvatey22

sweet ណាស់លោកអើយ #pichvoteysaravody #missgrandcambodia2022 #pichy💗 @Pich Votey Saravody

♬ Hhuwaaaaaahaa – Anas m