ទីតាំងបើកឱសថបុរាណគ្មានច្បាប់អនុញ្ញាតមួយកន្លែងដែលបានបើកសេវាពិនិត្យព្យាបាលជំងឺទឹកនោមផ្អែម មហារីក និងបានចុះផ្សាយតាម Facebook ដែលមានគណនីឈ្មោះ ស៊ូសេងហ៊ួ អាណាចក្រ ពុទ្ធចក្រ ព្រហ្មចក្រ ត្រូវផ្អាកជាបណ្តោះអាសន្ន និងពិន័យជាប្រាក់ចំនួន ១លានរៀល និងចាត់វិធានការតាមនិតិវិធីច្បាប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXxN9LczgX6iIUStO-bdbUxgYoF-rVnshOmxPJnqktsBb6SiXsl5TmWGIrioKEo6Wfg6ZowEmgC58QHrDNFhLw5s_6fH1PfiutUZQLL7-HPd6c41h3zYtSReMHV10s3E8Dolgv3zM8VWT1vhtylfddmzQuJxGgouoPiVii1XLemtDYjBau6727Ubs_/s1280/image_2023-05-30_09-16-16.png

ការសម្រេចផ្អាកទីតាំងឱសថបុរាណ ធ្វើឡើងក្រោយក្រុមការងារត្រួតពិនិត្យសេវាសុខាភិបាលនៃការិយាល័យនិយ័តកម្មសុខាភិបាលមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយមន្រ្តី រដ្ឋបាលខណ្ឌដង្កោ នាយប៉ុស្តិនគរបាលសង្កាត់ដង្កោ និងការិយាល័យស្រុកប្រតិបត្តិដង្កោ បានចុះត្រួតពិនិត្យទីតាំងបើកឱសថបុរាណគ្មានច្បាប់អនុញ្ញាត ១កន្លែង ដែលមានឈ្មោះ ស៊ូ សេងហ៊ួរ មានទីតាំងស្ថិតនៅភូមិ តាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiS20g512iK2GOgTK_lqzUEfRvKxsJKOWhc3R2Njelu00GJ-c4Tx8BkOw30CSpZF8I2ooUfaAmyrv96Btm6uPHJCl9MTudTz1t8vUqOOaf12zlIp7WiLvbP4P9VwO-GmY2moxGjO5Ar92udPqZOiZUpiGzNz-pk6RcRzQke-giCqZFgMnlLx382Iw4S/s572/image_2023-05-30_09-16-17.png

គួរបញ្ជាក់ថាទីតាំងឱសថបុរាណនេះបានបើកសេវាពិនិត្យព្យាបាលជំងឺទឹកនោមផ្អែម មហារីក និងបានចុះផ្សាយតាម Facebook ដែលមានគណនីឈ្មោះ ស៊ូសេងហ៊ួ អាណាចក្រ ពុទ្ធចក្រ ព្រហ្មចក្រ ទទួលមើលជំងឺទឹកនោមផ្អែម និងព្យាបាលជំងឺមហារីក បានជាសះស្បើយ ដែលការផ្សព្វផ្សាយនេះពុំមានលក្ខណៈបច្ចេកទេសវេជ្ជសាស្រ្តច្បាស់លាស់ និងមានចរឹតភូតភ ខុសពីការពិត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7EYmohgJ32wgxRM11YMHpdP8X-sDGhEQ6XAZPRlbt3IFw5LkdsSsVJodcPsuYokdNc80Lwv1UfuQ4MwHsJjImEtC4JpykHDHjM-UmTC4s-DRt6iDvqaiMdp2tKqC7F0uGBepln1dpe2VoifGlrjSr3QAFnBArGT4QI6qr0E7S2TitWEl14MyLJKfC/s1161/image_2023-05-30_09-16-15.png