ប្រទេសថៃ ៖ យោងតាមទំព័រហ្វេសប៊ុករបស់ថៃមួយឈ្មោះធួរលុង (TOURLONG) បានចុះផ្សាយថា ពលរដ្ឋខ្មែរដែលធ្វើការនៅប្រទេសថៃ ត្រៀមប្រមូលបង្វេចត្រឡប់ទៅប្រទេសកំណើតវិញឱ្យហើយទៅ ដោយសារតែនាយកដ្ឋានការងារប្រទេសថៃបានចាត់វិធានការតឹងរ៉ឹងជាងមុន ។

ទំព័រហ្វេសប៊ុកថៃឈ្មោះ TOURLONG លើកឡើងថា ថៃជាប្រទេសមួយដែលមានសេដ្ឋកិច្ចរីកចម្រើនជាងប្រទេសជិតខាង ដូច្នេះ ធ្វើឱ្យមានពលករបរទេសចូលមកធ្វើការនៅប្រទេសថៃជាច្រើននាក់ ដើម្បីរកប្រាក់ចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារ ។ ប៉ុន្តែពលករមួយចំនួនចូលមករស់នៅប្រទេសថៃបានបង្ករឿងរ៉ាវ និងធ្វើឱ្យពលករមកពីប្រទេសដូចគ្នាលក់មុខផងដែរ ។ ជាក់ស្តែង កាលពីពេលថ្មីៗនេះ មានបុរសខ្មែរម្នាក់វាយតប់ជនជាតិថៃស្ទើរស្លាប់ គ្រាន់តែឮពាក្យថាគុនខ្មែរ ហើយនេះជាព័ត៌មានគួរឱ្យតក់ស្លុតមួយ ។ បន្ទាប់ពីមានហេតុការណ៍បុរសខ្មែរម្នាក់វាយតប់ជនជាតិថៃស្ទើរស្លាប់ មនុស្សជាច្រើនមិនចង់យកពលករខ្មែរមកធ្វើការនៅប្រទេសថៃទៀតទេ ។ពលករខ្មែរនៅថៃប្រហែល១លាននាក់បានផុតសុពលភាពឯកសារការងារនិងមិនមានឯកសារស្របច្បាប់ | ខេមបូចា ព័ត៌មាន

ទំព័រហ្វេសប៊ុកឈ្មោះ TOURLONG បន្តថា ចុងក្រោយ ក្រសួងការងារថៃបានប្រកាសថា ម្ចាស់អាជីវកម្មណាដែលចង់បានពលករមកពីប្រទេសឡាវ និងកម្ពុជា គឺត្រូវដាក់ឯកសារនៅក្រសួងការងារឱ្យបានមុនថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ ។ ក្រសួងការងារថៃប្រកាសទៀតថា ចាប់ពីថ្ងៃទី១ ខែមិថុនា តទៅ អាជ្ញាធរថៃនឹងដើរត្រួតពិនិត្យតាមកន្លែងធ្វើការនានា ហើយបើរកឃើញថា មានពលករបរទេសមិនបានស្នើសុំឯកសារធ្វើការត្រឹមត្រូវតាមច្បាប់កំណត់ គឺចាត់ទុកថា ជាពលករខុសច្បាប់ និងបញ្ជូនត្រឡប់ទៅប្រទេសកំណើតវិញ ។

ទំព័រហ្វេសប៊ុកឈ្មោះ TOURLONG បន្តទៀតថា ចាប់ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ តទៅ នាយកដ្ឋានការងារថៃនឹងឈប់ទទួលយកពលករខ្មែរ និងឡាវ ទៀតហើយ រហូតដល់ប្រទេសថៃប្រកាសជូនដំណឹងជាថ្មី ។ ចំណែកពលករមីយ៉ាន់ម៉ាអាចស្នើសុំឯកសារធ្វើការនៅប្រទេសថៃតាមធម្មតា និងគ្មានកំណត់ ។ ទំព័រហ្វេសប៊ុកថៃនេះបន្តថា វាជាព័ត៌មានល្អសម្រាប់មនុស្សជាច្រើន ខណៈបច្ចុប្បន្ន នៅប្រទេសថៃបានចុះផ្សាយព័ត៌មានមិនល្អជាច្រើនអំពីពលករខ្មែរ ។ពលករ​ខ្មែរ​នៅ​ថៃ​ជាង ៣សែន​នាក់​បារម្ភ​រឿង​បន្ត​សុពលភាព​ទិដ្ឋាការ​មិន​បាន នឹង​ក្លាយ​ជា​ពលករ​ខុស​ច្បាប់​នៅ​ពេល​ខាង​មុខ — ខ្មែរ

ទំព័រហ្វេសប៊ុកឈ្មោះ TOURLONG បន្ថែមថា កាលពីថ្ងៃទី២៧ ខែឧសភា កន្លងមក ប៉ូលិសថៃនៅប៉ាតាយ៉ាបានចាប់ខ្លួនជនបរទេសដែលបានប្រើក្មេងឱ្យដើរសុំទាន គឺក្មេងសុំទានទាំងនេះមានអាយុ៨ឆ្នាំចុះក្រោម ហើយពួកគេយកប្រាក់បានពីការសុំទានយកទៅលេងបៀ ។ អ្នកសុំទានទាំងនេះតែងលួចចូលប្រទេសថៃដោយខុសច្បាប់ និងពរក្មេងទៅអង្គុយនៅតាមចំណុចផ្សេងៗដែលមានភ្ញៀវទេសចរច្រើន ហើយទទួលបានប្រាក់ពី៣០០បាត ដល់១.០០០បាតក្នុង១ថ្ងៃ ។ ក្រោយហេតុការណ៍នេះកើតឡើង ក៏មានព័ត៌មានថៃចុះផ្សាយថា ប្រទេសថៃឈប់ទទួលពលករខ្មែរ និងឡាវ ហើយធ្វើឱ្យពលរដ្ឋថៃជាច្រើនចាប់អារម្មណ៍ ។

ទំព័រហ្វេសប៊ុកឈ្មោះ TOURLONG បានដកស្រង់មតិយោបល់របស់អ្នកលេងបណ្តាញសង្គមថៃ ដូចជា ពលរដ្ឋថៃពេញចិត្តនឹងព័ត៌មាននេះ អរគុណអ្នកមានចំណែកពាក់ព័ន្ធអំពីការកំណត់សិទ្ធិរបស់ពលករបរទេស ហើយប្រទេសថៃនឹងមានក្តីសុខ ។ ចំណែកពលរដ្ឋថៃម្នាក់ទៀតថា យល់ស្រប ព្រោះសាសន៍ទាំងពីរនេះប្រឆាំងនឹងថៃច្រើនណាស់ ។ រីឯម្នាក់ទៀតសរសេរថា មករស់នៅប្រទេសថៃដើម្បីក្រពះ ប៉ុន្តែអង្គុយជេរពលរដ្ឋថៃ គឺមិនគួរទទួលយកទៀតទេ ចំណែកពលករខុសច្បាប់ដែលមកឆ្លងទន្លេនៅថៃមានច្រើនណាស់ ដែលថៃត្រួតពិនិត្យមិនឃើញ ។ថៃ​បញ្ជូន​ពលករ​ខុសច្បាប់​​​៧​ម៉ឺន​នាក់ ​​​ឆ្នាំ​២០១៥ - Khmer Times

ចំណែកពលរដ្ឋថៃម្នាក់ទៀតសរសេរថា ល្អណាស់ ជាពិសេស កុំទទួលយកពលករខ្មែរជារៀងរហូតតែម្តង ។ រីឯពលរដ្ឋថៃម្នាក់ទៀតថា ពលករចាស់ដែលផុតកិច្ចសន្យាហើយ ត្រូវបញ្ជូនត្រឡប់ទៅកម្ពុជាវិញឱ្យអស់ ។ ដូចគ្នានេះ ពលរដ្ឋថៃផ្សេងទៀតថា ល្អហើយ ត្រូវជំរុញពលកម្មក្នុងប្រទេសរបស់ខ្លួនជាមុនសិន ពីព្រោះពលរដ្ឋថៃគ្មានការងារធ្វើច្រើន ហើយបន្ទាប់ពីការប្រកួតស៊ីហ្គេមនៅកម្ពុជា ប្រទេសថៃត្រូវបង្កើនចំណាត់ការ ព្រោះតាមព័ត៌មានថា កម្ពុជាទំនាក់ទំនងមកថៃមិនឱ្យទទួលពលកររបស់ខ្លួន ដើម្បីកម្ពុជាយកពួកគេទៅអភិវឌ្ឍន៍នៅប្រទេសរបស់ខ្លួនវិញ ។ រីឯអ្នកបញ្ចេញមតិចុងក្រោយជាពលករខ្មែរលើកឡើងថា អរគុណបាទ ព្រោះមិនចាំបាច់អស់ប្រាក់ធ្វើលិខិតឆ្លងដែន ។

ទំព័រហ្វេសប៊ុកថៃឈ្មោះ TOURLONG បញ្ជាក់ថា បើអ្នកណាម្នាក់ប្រទះឃើញពលករខុសច្បាប់ និងធ្វើការងារដែលប្រទេសថៃហាមឃាត់ ឬធ្វើការនៅថៃដោយគ្មានច្បាប់អនុញ្ញាត (Work Permit) អាចទូរស័ព្ទមកប្តឹងតាមរយៈលេខនេះ ១៦៩៤ ៕

ប្រភព ៖ TOURLONG