Home ព័ត៌មានជាតិ ភ្លៀងនៅបន្តធ្លាក់ពេញមួយសប្តាហ៍ ខណៈអ្នកនៅតំបន់មាត់សមុទ្រត្រូវប្រុងប្រយ័ត្នខ្ពស់

ភ្លៀងនៅបន្តធ្លាក់ពេញមួយសប្តាហ៍ ខណៈអ្នកនៅតំបន់មាត់សមុទ្រត្រូវប្រុងប្រយ័ត្នខ្ពស់

89
0

ក្រសួងធានធនធានទឹក និងឧតុនិយម បានឱ្យដឹងថា កម្ពុជានៅបន្តមានភ្លៀងធ្លាក់ពេញមួយសប្តាហ៍ចាប់ពីថ្ងៃទី៣១ ខែឧសភា ដល់ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ ដោយសារទទួលឥទ្ធិពលពីជ្រលងសម្ពាធទាប និងខ្យល់មូសុងនិរតីក្នុងកម្រិតពីមធ្យមទៅបង្គួរ។

ឥទ្ធិពលខាងលើនេះ នៅតំបន់ទំនាបកណ្តាល មានសីតុណ្ហភាពអប្បបរមាពី ២៥-២៧ °C និង សីតុណ្ហភាពអតិបរមាមានពី ៣៣-៣៥ °C អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។

ចំណែកឯ តំបន់ខ្ពង់រាប សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C និងសីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °C អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

សម្រាប់ តំបន់មាត់សមុទ្រ វិញសីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើន លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ នៅលើ ផ្ទៃសមុទ្រនឹងអាចមានភ្លៀង ខ្យល់ ផ្គរ រន្ទះ និងរលកសមុទ្រខ្ពស់៕May be an image of map, monument and text