កាលពីពេលថ្មីៗកន្លងមកនេះ ធនាគារអេស៊ីលីដា ភីអិលស៊ី បានទទួលលិខិតថ្លែងអំណរគុណ ពីសម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចំពោះការចូលរួមចំណែកក្នុងការបំពេញនូវកាតព្វកិច្ចប្រកាសបង់ពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ២០២២ ច្រើនជាងគេក្នុងចំណាត់ថ្នាក់លេខ៤ ក្នុងចំណោមសហគ្រាសចំនួន១០នៅក្នុងប្រទេសកម្ពុជា។May be an image of 5 people, people standing, suit and indoor

ឆ្លៀតក្នុងឱកាសនេះផងដែរ សម្តេចនាយករដ្ឋមន្ត្រី ក៏បានកោតសរសើរដល់ការបំពេញកាតព្វកិច្ចបង់ពន្ធលើប្រាក់ចំណូលរបស់ធនាគារ អេស៊ីលីដា គឺជាគំរូដ៏ល្អសម្រាប់សហគ្រាសផ្សេងៗទៀត ជាពិសេសជាការឆ្លុះបញ្ចាំងអំពីអនុលោមភាពសារពើពន្ធកម្រិតខ្ពស់និងអភិបាលកិច្ចសាជីវកម្ម ល្អប្រសើរសម្រាប់ធនាគារ ក៏ដូចជាសហគ្រាស។ លើសពីនេះទៀត សម្តេចសូមធ្វើការវាយតម្លៃខ្ពស់ជូនដល់សហគ្រាសក្នុងការចូលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍ និងភាពរីកចម្រើនលូតលាស់នៃសេដ្ឋកិច្ច និងសង្គមជាតិកម្ពុជា។May be an image of 7 people, people standing and flower

ជាចុងបញ្ចប់ សម្តេចក៏បានជូនពរដល់ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់របស់ ធនាគារ អេស៊ីលីដា ទទួលបានជោគជ័យគ្រប់ភារកិច្ចការងារទាំងពួង។ សូមរំលឹកផងដែរថា ការប្រកាសបង់ពន្ធលើប្រាក់ចំណូលរបស់សហគ្រាស ក្រុមហ៊ុន ដែលបានធ្វើការវិនិយោគ រឺអាជីវកម្មផ្សេងៗនៅក្នុងព្រះរាជាណាចក្រកម្ពុជា គឺជាការចូលរួមចំណែកមួយដ៏សំខាន់ក្នុងការជួយអភិវឌ្ឍប្រទេសជាតិ និងធ្វើឱ្យសេដ្ឋកិច្ចមានការរីកចម្រើនលូតលាស់ផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZS8fiBTYpyZjBNrTqAi_z7TnR5z20JNjOloAnZm3WfUF8VnM3uOU3OfBum2BKBg7wcOenDDycxwZyZBpewcnEUrxEtc9G0Y8pOaMK7wT4h297rbb-wEJInzsXawB2PbzG47AqZT3bN5zGd8o1eTAB7j1eWqSln7Zs6ZbN3foLYjWvSNGFS9GF8nfe/s7500/tax%2026-04-23.jpg