Home តារាជាតិ ម៉ាដាម ដា ជូនពរថ្ងៃកំណើតទៅកាន់អតីតគូស្នេហ៍តែត្រូវគេបញ្ចេញមតិផ្លែផ្កាឱ្យបែបនេះ

ម៉ាដាម ដា ជូនពរថ្ងៃកំណើតទៅកាន់អតីតគូស្នេហ៍តែត្រូវគេបញ្ចេញមតិផ្លែផ្កាឱ្យបែបនេះ

156
0

ម៉ាដាម ដា បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមមានការចាប់អារម្មណ៍បន្ទាប់ពីបង្ហោះរូបជូនពរថ្ងៃកំណើតទៅកាន់ ប៉ាអយ ដែលជាអតីតគូស្នេហ៍ភេទដូចគ្នាដែលអ្នកទាំងពីរបានបែកគ្នាកាលពីឆ្នាំ២០២៤ បន្ទាប់ពីមានទំនាក់ទំនង៨ឆ្នាំ។ ទោះយ៉ាងណាការជូនពររបស់ ម៉ាដាម ត្រូវបានគេនិយាយផ្លែផ្កាឱ្យរហូតអ្នកលក់អនឡាញរូបនេះចេញវីដេអូឆ្លើយតប។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieMBk2HaYc1dkcCn4rioQw7YhteiO76VpCwgwibE9Zj0wPu27z4EA9Zqe5xgR-7-5032w2BnWTnfDRkRnlXAk5Amhr2Z1vfUMM1BWJJMX9zh08LQcXJn7BP4R8txAlsG2nR4pAr4EHCOw8sQwzK6UMhjpcmenRI13qIjn2pS1lEej6xa3-EbI1rgirt0Y/s2048/image_2026-09-03_08-54-35.png
នៅយប់ថ្ងៃទី២ កញ្ញា ក្រោយពី ម៉ាដាម ដា បង្ហោះរូបគូនិងបានជូនពរទៅកាន់អតីតគូស្នេហ៍ចាស់ត្រូវបានគណនីមួយចូលមកបញ្ចេញមតិថា «ចុះឡើងៗមករកអ្នកចាស់វិញ អស់លុយចាយហើយមិនដឹងធ្វើម៉េច»។ ប្រយោគមួយឃ្លានេះត្រូវបាន ម៉ាដាម ចូលទៅឆ្លើយតបនិងបានចេញជាវីដេអូផងដែរ ខណៈនាងបានបង្ហោះសំណេរមួយទៀតក្នុងន័យថា គ្រាន់តែផុសជូនពរថ្ងៃខួបកំណើ ប៉ាអយ នាងក៏មានសំពាធដែរ។ ម៉ាដាម ថា ន់តែអ្នករាប់អានគ្នាខុសដែរមែន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg08TqFpQeQI8o4I1qCWOCNJuG9Xjm5mCPy9kP2lela7c-16aEqlstKo1xzMZVk9_VN11x90o7LCMWSjI3aTxPhzAFuZYDwZYhwo7H336dRiUiyIZGM4wH1VK0yYJrBMyovAUzYO8CoY6uiEjIM0e1ExPbkffoUi8-RmMebIW7G14iYr3aEerlOOUDTjcI/s2048/image_2026-09-03_08-54-30%20(3).png
នៅក្នុងវីដេអូឆ្លើយតបទៅកាន់អ្នកថាវិលរកអ្នកចាស់វិញដោយសារអស់លុយចាយ ម៉ាដាម បានចោទជាសំណួរទៅកាន់អ្នកខម្មិននោះថា តើដឹងមកពីណាថានាងចាយលុយ ប៉ាអយ ហើយគិតថានាងយក ប៉ាអយ ដោយសារមានលុយឬ?។ ក្រោយមកអ្នកលក់អនឡាញរូបនេះបានពន្យល់ថាការដែលនាងរស់នៅជាមួយនឹងអតីតគូស្នេហ៍ដោយសារតែរស់នៅសប្បាយចិត្ត តស៊ូមកជាមួយគ្នា ហើយនាងទទួលបានពាក្យសម្តីច្រើនណាស់ដែលថានាងតោង ប៉ាអយ ដើម្បីភាពមានបាន។ ម៉ាដាម ថាពេលនេះនាងនិងអតីតគូស្នេហ៍គឺរាប់អានគ្នាដូចបងប្អូន ព្រមទាំងបញ្ជាក់ថានាងមិនចេះចាយលុយមនុស្សប្រុសនោះទេ ទោះបីជាលំបាកយ៉ាងណាក៏ដោយ។ ក្នុងពេលដែលមានមតិអវិជ្ជមាន អ្នកលេងបណ្តាញសង្គមមួយចំនួនទៀតក៏ចង់ឱ្យ ម៉ាដាម ដា និងអតីតគូស្នេហ៍នេះត្រូវគ្នាវិញផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsyCbpqcqjaiZfH8B373Zs7SNSKV157idrl9p7lYzAO8RNnYUJ-7h7S4RiKZsNHWr_IBVxsENMk5_S4tQ5YfBd0bHL6vinLtVsWanJ_8cAQusqLhD5SQMv0WG1zABu9R4YO8b8zy5HAAr6ymfW115_o_vdwCaHQLiCBKCXID-T36ZOh-QVdgnz9ViiYsI/s960/image_2026-09-03_08-54-30%20(2).png

កាលពីខែកក្កដា ឆ្នាំ២០២៤ ម៉ាដាម ដា ដែលពេលនោះស្ថិតក្នុងចំណោមអ្នកលក់អនឡាញជោគជ័យម្នាក់បានប្រកាសចែកផ្លូវគ្នាជាមួយនឹង ប៉ាអយ ដែលជាជនជាតិថៃនិងជាគូស្នេហ៍ដូចគ្នា បន្ទាប់ពីរួមសុខអស់រយៈពេល៨ឆ្នាំ។ ក្រោយពេលបែកពីគូស្នេហ៍ដែលជាភេទដូចគ្នា ម៉ាដាម ដា មានទំនាក់ទំនងជាមួយនឹងតារាសម្តែង ប៊ឺរី តែទំនាក់ទំនងមានត្រឹមតែ២ឆ្នាំប៉ុណ្ណោះអ្នកទាំងពីរក៏ជ្រើសរើសផ្លូវដើររៀងៗខ្លួន៕