Home តារាជាតិ រ៉េដឃីង ថាស្នេហាតារារបស់ ជី ដេវីត និង ទេព បូព្រឹក្ស គួរយកគំរូតាម

រ៉េដឃីង ថាស្នេហាតារារបស់ ជី ដេវីត និង ទេព បូព្រឹក្ស គួរយកគំរូតាម

100
0

តារាចម្រៀង រ៉េដឃីង បានលើកឡើងថាស្នេហាតារាដែលគួរយកគំរូតាមគឺស្នេហារបស់តារាចម្រៀង ជី ដេវីត និង ទេព បូព្រឹក្ស។ កន្លងមក ជី ដេវីត ធ្លាប់បាននិយាយថាប៉ះពាល់ត្រឹមលោកបានតែបើប៉ះប្រពន្ធរបស់ខ្លួនឱ្យហែកមេឃរត់។ សម្តីនេះត្រូវបានគេមើលឃើញថា ជី ដេវីត ការពារភរិយាលើសជីវិតរបស់ខ្លួនទៅទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeYRgYjv3ljy-UcGSTvuAks51N8CFdRolMD6C-2hPmZx13cnmRoS0D_U-z4lamaPNGmE-YAkcpa_MjI4j40hMcHS2zmzNs0pUNo12Ur1QCC3Fz0-q8gOGnPD-w0Pru1dBlWODPl_BeoYtf4lJn-6BxiK14wGnNcuA40bLCwXQwl2m9QtL5uoHOUAXqVsY/s2048/image_2026-08-12_09-19-34.png
ប្រិយមិត្តមួយចំនួនជ្រាបមកហើយថាតារាចម្រៀង រ៉េដឃីង គឺជាអ្នកគាំទ្រធំមួយរូបរបស់តារាចម្រៀង ជី ដេវិត អស់រយៈពេល១០ឆ្នាំមកហើយរហូតពីអ្នកគាំទ្រម្នាក់មានឱកាសឡើងឆាកច្រៀងជាមួយនឹងអាយដលរបស់ខ្លួនកាលពីកន្លងមកនេះ។ មិនត្រឹមតែមានទំនាក់ទំនងល្អនិងស្រលាញ់ ជី ដេវីត តាមរយៈសកម្មភាពផ្សេងៗប៉ុណ្ណោះទេ រ៉េដឃីង ក៏ធ្លាប់បញ្ជូលឈ្មោះនិមិត្តរូបរបស់ខ្លួនទៅក្នុងបទចម្រៀងផ្ទាល់របស់លោកផងដែរ ដែលបទនោះមានចំណងជើងថា «ចង់និយាយថា»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcL9d4iYIHQO1VHqYrO_nE3Oy745bGV7g9Eb2qZL-I_NPFHr6AN187lgMZeUMJFJsn4jfvA7VMbuC7UtQqxCc6yMjrCopd-kFMzxOPZO13rPckd3gv5inMGFV70-xbf927-VxUo0SWEds7VyBsDycuEhXOWzZmZCvfmQ7ifukH39dqhjOkBkEb7caSwlg/s2048/image_2026-08-12_09-19-33.png

ជាមួយគ្នានេះដែរវេលាម៉ោងជាង១២ឈានចូលថ្ងៃទី១២ ខែសីហា រ៉េដឃីង បានលើកឡើងថា ស្នេហាតារាដែលគួរយកគំរូតាមគឺជាស្នេហារបស់ ជី ដេវីត និង ទេព បូព្រឹក្ស។ រ៉េដឃីង បានចែករំលែកវីដេអូមួយដែលមានសំណេរថា «បុរសពិត បាននិយាយថា «ប៉ះពាល់ត្រឹមខ្ញុំបាន ប៉ះប្រពន្ធអញ អញឱ្យហែងហែកមេឃរត់..» ដោយភ្ជាប់នឹងសម្តីរបស់លោកថា «ខ្ញុំអត់និយាយអីទាំងអស់. ដឹងត្រឹមថា ស្នេហាតារាមួយគូរនេះគួរយកគំរូ 2019. សុំចែចេញពីលក់ទៅមើល concert ReBorn»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNJ6zviOelPNQn-jba0bdivGYpe1E4GxrNmsp260FodTrl4zFfsXk0jk8Td5J2l5PGkLPpodtgOH4uRhJMS9__pbZNjxGpqY6BulnHPmjjHAq9JKatCMnF8Hnm7XQ2qz-fpoyhoosGq0CmmZmhUeZfBgW_bJ8W3NOc5w2UMrN4eEeIf8e15u2xiJcgJq4/s2048/image_2026-08-12_09-19-32.png
គួរឱ្យដឹងថា ជី ដេវីត គឺជាតារាចម្រៀងមួយរូបដែលតែងតែចេញមុខការពារ ទេព បូព្រឹក្ស ជានិច្ចមិនថាមានរឿងអ្វីកើតឡើងក៏ដោយ ជាហេតុធ្វើឱ្យមានមតិសរសើរថាលោកគឺជាបុរសល្អ ចេញមុខការពារប្រពន្ធរបស់ខ្លួនមិនឱ្យអ្នកដទៃប៉ះពាល់បានឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXVUB-gKiY2orJhVcXSsziZeGcXx61n37PO7Irb5vhaLHQFtHQo8RMsipPHGR9Z7vRLS1yVLz9S3BHV0zduYRYELO7QECxbyXSrujeh2fUdX6tnp73iCDGwC9JlsIJTHt_dKw1jx8RQx6DqT4l57r7uVr_8gbCRb3_46aW4n-UrF8MUlJcidJGtEcS0lo/s2048/image_2026-08-12_09-19-36.png

ចុងក្រោយនេះ ជី ដេវីត ក៏បានចេញមុខយ៉ាងខ្លាំងក្លាយជាមួយនឹងតារាចម្រៀង ជា សុជាតិ បន្ទាប់ពីនិយាយថាលោកស៊ីពែប្រពន្ធអ្នកមានមកព្យែរគេ៕