នៅរសៀលថ្ងៃទី២០ ខែមេសា នេះតារាចម្រៀង ជី ដេវីត បានបញ្ចេញសំណេរនៅលើទំព័រហ្វេកប៊ុក ក្រោយពីបទចម្រៀងរបស់ខ្លួនមានចំណងជើងថា «ចុមអាអូនអត់ដេក» ដែលបាន Diss Track ជាមួយតារាចម្រៀង វណ្ណដា ក្រោយពីទម្លាក់បទ J+O II កាលពីប្រមាណ៥ខែមុនត្រូវបានបាត់ចេញពីឆាណែលយូធូបរបស់លោក។ បទចម្រៀងរបស់ ជី ដេវីត ខាងនេះដែលបានបាត់នេះគឺជាប់ទាក់ទងទៅនឹងកម្មសិទ្ធិបញ្ញារបស់ម្ចាស់ដើម។
ជី ដេវីត បានរៀបរាប់ថាយ៉ាងដូច្នេះថា « បើជ្រុលជា Send link ទៅគេហើយ Send អោយគ្រប់ link ផងកុំ Send តែមួយ
FYI : បញ្ហានេះបានកើតព្រោះគេ Strike ទៅលើ Loops ចម្លែកចិត្តត្រង់ថា ការ report នេះគឺមិនមែនតាមរយៈ Ai scan នោះទេ , សម្រាប់ link ផ្សេងទៀតដំណើរការធម្មតា ។
ខ្ញុំនៅតែញញឹមបានព្រោះថា ខ្ញុំមិនបានលើកទាំងដុលមកទេ គ្រាន់តែមានផ្នែកមួយជា Loops ណាមួយបញ្ហានេះមិនមែនមានតែខ្ញុំទេដែលធ្លាប់ជួប ។
គ្រាន់តែដើម្បីបង្វែសាច់រឿងសោះណ៎ទៅដុកឱ្យគេចាប់ Dinosaur ដាក់ទ្រុងអីណា ភ័យអើយភ័យ ( បើសម្រាប់បទចម្រៀងថា copy melody lyric វាមិនអាចទេ, បើអាចលើកលែងតែត្រចៀក ឬ មិនចង់ទទួលយក ) នេះ link ជាច្រើនទៀតនៅខាងក្រោមមិនពិបាករកទេ send ទៅគេទៀតទៅ : »។
គួរបញ្ជាក់ថាកាលពីយប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ វណ្ណដា បានទម្លាក់ «J+0 II »ស្របពេល ជី ដេវីត កំពុងមានការប្រគំតន្រ្តី ដែលបានធ្វើឱ្យបណ្តាញសង្គមផ្ទុះកក្រើកយ៉ាងខ្លាំងដោយប៉ារូចម្រៀងមុខព្រួញសម្តៅទៅលើតារាចម្រៀង ជី ដេវីត និងអ្នកនៅជិតស្និទ្ធបានក្បត់ខ្លួន រឿងយកបទចម្រៀងទៅព្យាគ្នានាំឱ្យបែកធ្លាយ។ នៅថ្ងៃទី១ ខែវិចិ្ឆកា តារាចម្រៀង ជី ដេវីត បានតបតវិញជាមួយបទចម្រៀងមានចំណងជើងថា« ចុមអាអូនអត់ដេក» ដែលក្លាយជាប្រធានបទដ៏ក្តៅគគុក ហើយមិនត្រឹមតែអាយដលមានសង្រ្គាម Diss Track ជាមួយគ្នាប៉ុណ្ណោះទេ សូម្បីតែអ្នកគាំទ្រ របស់តារាចម្រៀងទាំងសងខាងក៏បង្កជម្លោះពាក្យសម្តីទាំងក្នុងបណ្តាញសង្គម និងនៅតាមទីសាធារណៈផងដែរ៕












