Home ព័ត៌មានអន្តរជាតិ ឥណ្ឌាប្រឈមនឹងអាកាសធាតុក្តៅខ្លាំងជិត៤៥អង្សារសេ

ឥណ្ឌាប្រឈមនឹងអាកាសធាតុក្តៅខ្លាំងជិត៤៥អង្សារសេ

102
0

ប្រទេសឥណ្ឌា ៖ សីតុណ្ហភាពនៅប្រទេសឥណ្ឌាបានកើនឡើងខ្ពស់ជិតស្មើ៤៥អង្សារសេ រដ្ឋាភិបាលបានដាស់តឿនថា ឥណ្ឌានឹងជួបអាកាសធាតុក្តៅបែបនេះជាច្រើនថ្ងៃទៀត ហើយឥទ្ធិពលរលកកំដៅនឹងនៅតែបន្ត ដែលធ្វើឱ្យសីតុណ្ហភាពកើនឡើងខ្ពស់ជាងធម្មតា រហូតដល់ចុងខែឧសភា ឆ្នាំ២០២៣ ។

កាលពីថ្ងៃទី១៨ ខែមេសា ឧតុនិយមជាតិឥណ្ឌារាយការណ៍ថា សីតុណ្ហភាពបានកើនឡើងខ្ពស់បំផុតដល់៤៤,៦អង្សារសេនៅទីក្រុង Prayagraj រដ្ឋ Uttar Pradesh បន្ទាប់មក ក្រុងបារីប៉ាដា រដ្ឋអូរីសា ដែលសីតុណ្ហភាពស្មើ៤៤,២អង្សារសេ និងក្រុង Jhazi រដ្ឋ Uttar Pradesh មានសីតុណ្ហភាពស្មើ៤៣,៦អង្សារសេ ។ អាកាសធាតុក្តៅខ្លាំងបានគ្របដណ្តប់ឥណ្ឌាអស់រយៈពេលជិត១អាទិត្យហើយ ហើយកាលពីថ្ងៃទី១៨ ខែមេសា ទីក្រុងជាច្រើនមានសីតុណ្ហភាព៤២អង្សារសេ ។Heat wave bakes North, Delhi reels at 45 degrees Celcius | Deccan Herald

ចំណែកនៅក្រុងញូវដេលីបានទទួលអាកាសធាតុក្តៅខ្លាំង និងមានសីតុណ្ហភាពស្មើ៤០អង្សារសេអស់រយៈពេល៣ថ្ងៃជាប់គ្នា ហើយកាលពីថ្ងៃទី១៨ ខែមេសា សីតុណ្ហភាពក្នុងក្រុងនេះស្មើ៤០,៦អង្សារសេ គឺខ្ពស់ជាងសីតុណ្ហភាពធម្មតាប្រមាណ៤អង្សារសេ ។

ឧតុនិយមជាតិឥណ្ឌាដាស់តឿនថា អាកាសធាតុក្តៅខ្លាំងនឹងគ្របដណ្តប់ភាគខាងកើតប្រទេសឥណ្ឌាបន្តទៀត ។ ដូច្នេះ ធ្វើឱ្យការិយាល័យធ្វើការរបស់រដ្ឋ និងសាលារៀននានាត្រូវបិទទ្វារចាប់ពីថ្ងៃទី១៨ ខែមេសា រហូតដល់ថ្ងៃទី២៣ ខែមេសា ។ រីឯរដ្ឋមហារ៉ាស្ត្រា ដែលទើបមានអ្នកស្លាប់១៣នាក់ដោយសារអាកាសធាតុក្តៅ គេគិតថា សីតុណ្ហភាពនឹងកើនឡើងខ្ពស់ចាប់ពី២-៣អង្សារសេទៀត ។Record-breaking heat forces countries to adapt – DW – 07/14/2022

ឧតុនិយមជាតិឥណ្ឌាថា ភ្លៀងធ្លាក់នៅថ្ងៃទី១៩ ខែមេសា អាចជួយកាត់បន្ថយអាកាសធាតុក្តៅខ្លះដែរ ប៉ុន្តែតំបន់ជាច្រើនរបស់ឥណ្ឌានឹងមានសីតុណ្ហភាពកើនឡើង និងក្តៅ រហូតដល់ថ្ងៃទី៣១ ខែឧសភា ៕Extreme heatwave sweeps across India, conditions could get worse: Key  points | India News - Times of India ប្រភព ៖ TNN World