Home ព័ត៌មានអន្តរជាតិ ក្រុងហាណូយឱ្យពលរដ្ឋពាក់ម៉ាស់ឡើងវិញនៅតាមទីសាធារណៈ

ក្រុងហាណូយឱ្យពលរដ្ឋពាក់ម៉ាស់ឡើងវិញនៅតាមទីសាធារណៈ

94
0

ប្រទេសវៀតណាម ៖ កាលពីថ្ងៃទី១៨ ខែមេសា គណៈកម្មការប្រជាជនប្រចាំក្រុងហាណូយបានចេញបញ្ជាមួយទៅកាន់អ្នកធ្វើដំណើរតាមមធ្យោបាយដឹកជញ្ជូនសាធារណៈ និងបុគ្គលិកបម្រើការនៅតាមផ្សារទំនើប រោងភាពយន្ត និងកន្លែងកម្សាន្តនានាត្រូវពាក់ម៉ាស់ការពារខ្លួន ក្រោយពីជំងឺកូវីដ-១៩ បានឆ្លងរាតត្បាតជាថ្មីនៅក្រុងហាណូយ ។Hanoi encourages residents to wear facemasks in public places

គណៈកម្មការនេះបញ្ជាក់ថា អ្នកធ្វើដំណើរតាមមធ្យោបាយសាធារណៈទាំងអស់ រួមមាន អ្នកបើកបរ បុគ្គលិកក្រុមហ៊ុន និងអ្នកមានទំនាក់ទំនងដោយផ្ទាល់ជាមួយអតិថិជននៅតាមផ្សារទំនើប ផ្សារលក់ដុំ និងហាងទំនិញ ត្រូវតែពាក់ម៉ាស់ទាំងអស់ ។

បុគ្គលិកផ្នែកសេវាកម្ម អ្នកគ្រប់គ្រង និងអ្នកធ្វើការនៅកន្លែងបិទជិត ដូចជា បារ បន្ទប់ខារ៉ាអូខេ ហាងម៉ាស្សា ហាងកែសម្ផស្ស fitness ភោជនីយដ្ឋាន និងរោងភាពយន្ត គឺត្រូវតែពាក់ម៉ាស់គ្រប់ពេលវេលា ។ លើសពីនេះ អ្នកចូលរួមនៅតាមទីកន្លែងវប្បធម៌ និងទេសចរណ៍ ក៏ដូចជាតាមទីប្រជុំជននានា ក៏ត្រូវពាក់ម៉ាស់ដូចគ្នាដែរ ។HCMC requires school teachers, students to wear masks as Covid returns -  VnExpress International

មន្ត្រីផ្នែកគ្រប់គ្រងប្រចាំក្រុងហាណូយ ក៏បានបញ្ជាឱ្យកាន់ស្ថាប័នពាក់ព័ន្ធឱ្យប្រុងប្រយ័ត្ន និងតាមដានស្ថានការណ៍ការឆ្លងរាតត្បាតនៃជំងឺកូវីដដើម្បីដាក់ផែនការឱ្យទាន់ពេលវេលា រួមទាំងការចាក់វ៉ាក់សាំង ពង្រឹងការពិនិត្យវិធានការសុវត្ថិភាពតាមកន្លែងផ្សេងៗដូចជា ក្រុមហ៊ុនអាជីវកម្ម សាលារៀន ព្រំដែន និងមន្ទីរពេទ្យ ។

កាលពីពេលថ្មីៗនេះ ក្រុងហាណូយមានអ្នកឆ្លងជំងឺកូវីដច្រើនបំផុតក្នុងប្រទេសវៀតណាម គឺអ្នកឆ្លងជាមធ្យមស្មើ៩៦នាក់ក្នុង១ថ្ងៃ និងមានអ្នកទៅព្យាបាលនៅមន្ទីរពេទ្យទាំងអស់ចំនួន៥៦៦នាក់ ។1,100+ Singapore People Mask Stock Photos, Pictures & Royalty-Free Images -  iStock

នាយករងមន្ទីរពេទ្យជាតិបញ្ជាក់ថា ក្នុងមន្ទីរពេទ្យរបស់លោកកំពុងព្យាបាលអ្នកជំងឺកូវីដចំនួន១៤៦នាក់ ហើយភាគច្រើនជាមនុស្សចាស់ អ្នកមានជំងឺប្រចាំកាយ រួមទាំងអ្នកជំងឺធ្ងន់ធ្ងរផងដែរ ។

ក្រសួងសុខាភិបាលវៀតណាមឱ្យដឹងថា នាសប្តាហ៍កន្លងមក មានអ្នកឆ្លងជំងឺកូវីដថ្មីៗសរុបចំនួន២.៦៥៣នាក់នៅទូទាំងប្រទេសវៀតណាម ដោយអ្នកឆ្លងថ្មីជាមធ្យមស្មើ៣៨០នាក់ក្នុង១ថ្ងៃ និងមានអ្នកស្លាប់ដោយសារជំងឺកូវីដផងដែរនៅឆ្នាំ២០២៣ ៕ ប្រភព ៖ mgronline