សហរដ្ឋអាមេរិក ៖ កាលពីថ្ងៃទី១៥ ខែមេសា អ្នកថតរូបបានភ្ញាក់ផ្អើលជាខ្លាំង ព្រោះនៅសុខៗ ពួកគេបានប្រទះឃើញពន្លឺដ៏ចម្លែកមួយរាងជារង្វង់គូទខ្ចងលើមេឃនៅរដ្ឋអាឡាស្កា សហរដ្ឋអាមេរិក ហើយវាបានបាត់ទៅវិញ ក្រោយពីបង្ហាញនៅលើផ្ទៃមេឃមិនប៉ុន្មាននាទីប៉ុណ្ណោះ ។/cloudfront-us-east-1.images.arcpublishing.com/gray/6D3CJAFKJRHVRFKXFJYJVLRJSY.jpg)
រូបភាពនេះត្រូវបានគេចែកចាយជាច្រើនក្នុងបណ្តាញសង្គម ដែលអ្នកខ្លះជឿថា វាជាច្រកឆ្លងភពមួយដ៏អាថ៌កំបាំង និងមិនងាយកើតឡើងទេ ។ ប៉ុន្តែពន្លឺចម្លែកនេះមិនមែនជាទ្វារឆ្លងទៅកាន់ភពផ្សេងទេ ហើយក៏មិនមែនជាសញ្ញារបស់មនុស្សភពក្រៅឈ្លានពានពិភពលោកដែរ ។ ការពិត វាជាប្រេងឥន្ធនៈលើសលប់ចេញពីកាំជ្រួចរបស់ក្រុមហ៊ុន SpaceX ដែលទើបបញ្ចេញប្រមាណ៣ម៉ោង មុននឹងមានពន្លឺរាងគូទខ្ចងនេះ ។:quality(70)/cloudfront-us-east-1.images.arcpublishing.com/adn/BIUJFB7EB5BD3ORHTF4RR67KMQ.jpg)
សាស្ត្រាចារ្យមកពីសាកលវិទ្យាល័យ Alaska Fairbanks Geophysical Institute បង្ហាញថា ពេលខ្លះ កាំជ្រួចទាំងនេះក៏មានប្រេងឥន្ធនៈលើសចំនួន ហើយនៅពេលកាំជ្រួចបញ្ចេញប្រេងឥន្ធនៈនេះចេញពីទីខ្ពស់ ប្រេងឥន្ធនៈនឹងក្លាយជាទឹកកក ប៉ុន្តែបើវាបញ្ចេញនៅកន្លែងណាមានពន្លឺព្រះអាទិត្យ ហើយយើងសម្លឹងមើលនៅពេលយប់មេឃងងឹតនោះ យើងនឹងឃើញវាក្លាយជារូបពពកធំៗ ហើយពេលខ្លះ វាអាចវិលជារង្វង់បែបនេះ ។
កាំជ្រួចរបស់ក្រុមហ៊ុន SpaceX បានបញ្ចេញនៅលើផ្ទៃមេឃចេញពីមូលដ្ឋានទ័ពអាកាស Vandenberg Space Force Base នៅរដ្ឋកាលីហ្វ័រញ៉ា និងមានផ្កាយរណបប្រមាណ២៥គ្រឿងត្រូវបានគេបញ្ជូនទៅកាន់លំហរអាកាសផងដែរ ។ មុននេះ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ ក៏ធ្លាប់មានពន្លឺបែបនេះដែរនៅហាវ៉ៃ គឺនៅលើភ្នំភ្លើង Maunakea ។ អ្នកស្រាវជ្រាវលើកឡើងថា ពន្លឺនេះអាចកើតឡើងដោយសារការបាញ់បង្ហោះផ្កាយរណបកងទ័ពរបស់ក្រុមហ៊ុន SpaceX ៕
ប្រភព ៖ environman










