គ្រប់ស្នាមញញឹមដែលតារាបញ្ចេញទៅកាន់អ្នកគាំទ្រមិនប្រាកដថាពួកគេផ្តល់ស្នាមញញឹមពិតប្រាកដទេ ដែលស្នាមញញឹមទាំងនោះអាចជាស្នាមញញឹមក្លែងក្លាយដែលបង្កប់នូវទុក្ខសោក អស់សង្ឃឹម បាក់ទឹកចិត្តដែលគ្មានអ្នកដឹង។ តួយ៉ាងតារាកូរ៉េមួយចំនួនបានបាត់បង់ជីវិតទាំងវ័យក្មេងទោះពួកគេកំពុងសាងល្បីល្បាញមានអ្នកគាំទ្ររាប់លាននាក់ក៏ដោយ។

ខាងក្រោមនេះគឺជាតារាកូរ៉េល្បីឈ្មោះ៤រូបដែលបានបាត់បង់ជីវិតទាំងវ័យក្មេងបន្សល់ត្រឹមតែក្តីសោកស្តាយដល់អ្នកគាំទ្រ៖
១. Kim Jonghyun
អតីតសមាជិកក្រុម SHINee រូបនេះបានទទួលមរណភាពកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧ ក្នុងវ័យ២៧ឆ្នាំ។ មូលហេតុនៃការស្លាប់បណ្ដាលមកពីស្រូបសារធាតុគីមីលើសកម្រិត ដែលចេញមកពីធ្យូងម៉្យាងដែលលោកបានដុតក្នុងផ្ទះនោះ។ ប៉ូលិសសន្និដ្ឋានការស្លាប់របស់តារារូបនេះជាករណីធ្វើអត្តឃាត ដោយសារវិបត្តិផ្លូវចិត្ត។Jonghyun Memorial Service Held In NYC: Fans Gather One Year After Death |  Billboard – Billboard២. Goo Hara
នាងគឺអតីតសមាជិកក្រុមចម្រៀង Kara ដែលបានបាត់បង់ជីវិតក្នុងវ័យ២៨ឆ្នាំកាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយសារការធ្វើអត្តឃាតបន្ទាប់ពីប៉ុនប៉ងធ្វើអត្តឃាតម្តងរួចមកហើយ។ មុនពេលបញ្ចប់ជីវិតក្នុងខែ កញ្ញា ២០១៨ Goo Haraបានដាក់ពាក្យបណ្ដឹងប្រឆាំងអតីតមិត្តប្រុសនាងបន្ទាប់ពីរូបគេបានគំរាមបំផ្លាញអាជីពសិល្បៈនាង ដោយទម្លាយវីដេអូអាសអាភាសរបស់នាង។ ក្រោយមក អតីតដៃគូនាងរូបនេះ ត្រូវបានតុលាការពន្យារពេលការដាក់ពន្ធនាគារចំពោះបទល្មើសវាយដំរាងកាយនាង និងការគំរាមកំហែង។K-pop star Goo Hara dead at 28៣. Sulli
នាងគឺជាអតីតសមាជិកចម្រៀង f(x) ដែលទទួលមរណភាពនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ ក្នុងវ័យ២៥ឆ្នាំ។ ការស្លាប់របស់អតីតតារាKpopរូបនេះក្រោយពីមានបញ្ហាបាក់ទឹកចិត្តឈានដល់ការធ្វើអត្តឃាតក្រោយពីរងការស្តីបន្ទោសខ្លាំងពីប្រព័ន្ធអនឡាញ។South Korean singer and former f(x) member Sulli dead at 25៤. Moonbin
តារាប្រុសរូបនេះជាអតីតសមាជិក ASTRO បានទទួលមរណភាពនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ ក្នុងវ័យ២៥ឆ្នាំ ដែលធ្វើអ្នកគាំទ្ររបស់លោកសោកស្តាយយ៉ាងខ្លាំង។ ជុំវិញការបាត់បង់ជីវិតរបស់តារាប្រុសរូបនេះប៉ូលិសបានសនិ្នដ្ឋានបឋមថាជាការធ្វើអត្តឃាត៕Moonbin, ASTRO Member, Dies at 25; K-pop Idol Found Dead in His Home