Home តារាអន្តរជាតិ Fátima ប្តឹ.ង តាណាវ៉ាត់ នៅប្រទេសម៉ិកស៊ិក

Fátima ប្តឹ.ង តាណាវ៉ាត់ នៅប្រទេសម៉ិកស៊ិក

69
0

ជម្លោះរវាង Fátima Bosch និងអ្នករៀបចំកម្មវិធីសម្រស់ Nawat Itsaragrisil បានឈានដល់ដំណាក់កាលផ្លូវច្បាប់ថ្មី ខណៈ Fátima ម្ចាស់មកុដ Miss Universe 2025 បានដាក់ពាក្យបណ្តឹងជាផ្លូវការទៅកាន់អគ្គអយ្យការសហព័ន្ធម៉ិកស៊ិក (FGR) ប្រឆាំងនឹង Nawat។ ប្រភពព័ត៌មានម៉ិកស៊ិកបានរាយការណ៍ថា បណ្តឹងនេះពាក់ព័ន្ធនឹងការចោទប្រកាន់អំពីអំពើហិង្សា ការរើសអើង ការបំភិតបំភ័យ អំពើហិង្សាតាមប្រព័ន្ធឌីជីថល និងការប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់នាង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjp7Sam_ey2CvX1u9xWoiTpVWpga-tnWLig1Q0iFaP2u7I7IdISX3iLB9Q3mXgLwZ_0YBuAjtTBZMODYn4QjeA0JKoDVw59ro6_Uc-mzmEnS6n-ToBMY391efHyHER0sbDMDybWbFp-gawLVxtEOagT7ojFCX6KsIvQFuLkCGm96w_xZuatqPhzpNuuXVU/s960/image_2026-09-24_16-21-01.png

រឿងរ៉ាវនេះបានផ្ទុះឡើងជាថ្មី បន្ទាប់ពីជម្លោះរវាង ហ្វាទីម៉ា និង តាណាវ៉ាត់ បានកើតឡើងក្នុងអំឡុងសកម្មភាព Miss Universe 2025 នៅប្រទេសថៃ។ តាមការរាយការណ៍ ហ្វាទីម៉ាបានចោទប្រកាន់ថា ណាវ៉ាត់ បានប្រព្រឹត្តអាកប្បកិរិយាមិនគោរពចំពោះនាងក្នុងពេលជួបជាមួយបេក្ខនារី ខណៈ ណាវ៉ាត់ បានបដិសេធការចោទប្រកាន់មួយចំនួនរបស់នាង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2pHDaWVLgituS8gQbI9TvE3CZk6I1xe4wLsIbMMQvniOkyERZT1hMpO4TdHOgeRFWofTo9fSRVsin2fjFYOnHtyB9BoNSHiXGYIbAul_fn-xa_T_zLS753MWzEkqukz728zJl56RHmUCpongvXUNaok6mzaISQaim9AkSnfCNMLdAHuoZUc7aBN9VI0U/s1200/image_2026-09-24_16-21-00%20(4).png

ប្រភពព័ត៌មានបានរាយការណ៍ថា សំណុំរឿងស្ថិតក្រោមការពិនិត្យរបស់អង្គភាពជំនាញពាក់ព័ន្ធនឹងអំពើហិង្សាលើស្ត្រី និងក្រុមងាយរងគ្រោះ។ ហ្វាទីម៉ា ក៏បានទៅបញ្ជាក់ និងផ្តល់សក្ខីកម្មបន្ថែមដោយផ្ទាល់នៅ FGR កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ ២០២៦។ ជាមួយគ្នានេះ មានការរាយការណ៍ថា អាជ្ញាធរម៉ិកស៊ិកបានចេញ វិធានការការពារ សម្រាប់ ហ្វាទីម៉ា ខណៈដំណើរការស៊ើបអង្កេតកំពុងបន្ត។ ប្រភពមួយចំនួនរាយការណ៍ថា វិធានការនេះមានសុពលភាពចាប់ពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ ប៉ុន្តែព័ត៌មានលម្អិតអំពីវិធានការការពារមិនទាន់ត្រូវបានបង្ហាញជាសាធារណៈទាំងស្រុងឡើយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHGz1yCPaCEKU66RU2EJP_hXfWT8RukEm6L0DGCmeXgb39ioGbaav5mJV9wUTxNie95rRl6GHLeShgCJ_fKNpbz9drA87WNXp9PErfL6CMA_tCa_Dazg4hV3aXp6Sp3Qeevbt4KkJ4lKJPFttcQl7I4Vi4LE7Y7Ht8HoBaDzlmyNPu2wSg4nBYz3YskzM/s1200/image_2026-09-24_16-21-00%20(2).png
មុនពេល ហ្វាទីម៉ា ដាក់បណ្តឹងនៅម៉ិកស៊ិក ណាវ៉ាត់ ក៏បានអះអាងជាសាធារណៈថា មានដំណើរការផ្លូវច្បាប់នៅប្រទេសថៃពាក់ព័ន្ធនឹងម្ចាស់មកុដនេះដូចគ្នាដោយនិយាយអំពីការចោទប្រកាន់បរិហារកេរ្តិ៍ ការចោទប្រកាន់មិនពិត និងការផ្សព្វផ្សាយព័ត៌មានមិនពិត។ ណាវ៉ាត់ ក៏ធ្លាប់និយាយថាកំពុងមានដំណើរការស្នើសុំដីកាចាប់ខ្លួន ហ្វាទីម៉ា ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjF0kkiQM-yELLTA15az6wjAC5arHx65GgwsS9baG7nvfIjQiOmkCg1m1SpFcQM7IASTWFPtHFYoSlmvnPW2_j6Nclbthyix4AW6OuHa8trJ0UKSlM2StIOsw9qkU1-D0rWxAEyWKhN5VSBQmjXbMBXsQX0L8ZyQeY_X7hKtENO1mHJCsaOlKYr2ySY0p0/s1200/image_2026-09-24_16-21-00.png

Miss Universe 2025 បានបង្ហាញថានាងកំពុងប្រើប្រាស់នីតិវិធីផ្លូវច្បាប់ ដើម្បីការពារខ្លួន និងសិទ្ធិរបស់នាង បន្ទាប់ពីជម្លោះដែលបានបន្តអស់រយៈពេលជាច្រើនខែ។ មិនត្រឹមតែជួបរឿងក្រពុលមុខត្រូវគេប្តឹងវិញនោះទេពេលនេះបវរកញ្ញាដែលស្ថិតក្រោមការគ្រប់គ្រងរបស់ ណាវ៉ាត់ ជាអ្នកទិញសិទ្ធិគ្រប់គ្រងរួមមាន ថៃ វៀតណាម ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី និង សិង្ហបុរី ត្រូវបានស្ថាប័ន MU បញ្ជាក់ថាមិនមានសិទ្ធិក្នុងការប្រកួតនៅឯប្រទេស ព័រតូរីកូ នាពេលខាងមុខនេះឡើយ៕