Home តារាជាតិ ព្រះកាយច័ន្ទ ថាវិស័យបវរកញ្ញាស្មានមិនត្រូវ

ព្រះកាយច័ន្ទ ថាវិស័យបវរកញ្ញាស្មានមិនត្រូវ

74
0

ព្រះកាយច័ន្ទ ដែលធ្លាប់ប្រឡូកក្នុងការប្រកួតប្រជែងលើវិស័យបវរកញ្ញាបានចូលរួមផ្តល់បទសម្ភាសន៍ម្តងទៀតដោយនិយាយថាវិស័យមួយនេះគឺស្មានមិនត្រូវឡើយ។ ជួនកាលទស្សនិកជនមើលឃើញថាមនុស្សម្នាក់នោះសមជាម្ចាស់មកុដប៉ុន្តែបែរជាបានទៅលើអ្នកផ្សេងជាដើមដោយសារអាចមានហេតុផលជាច្រើននៅពីក្រោយឆាក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFJSArx1f5QnuDVbaUvCjqbpi0P1ThrlsurPcoh4bw_Vb-e3InUXqr-i3quAJZW-Kfmv0suAkYJF4atX-4qY-WKBQGxMbS4tP9nnUzYiLy3XmS45E2DVU_eaAF2g9zldyS8FyexxfjThGlZQmRISGNlrMFmiJt7U8OebvdRZhSx4sXCVlOIZMJ5zeCyLQ/s2048/image_2026-09-24_15-53-58.png
កាលពីពេលថ្មីៗនេះកម្មវិធី «សខ្មៅ» បានមកនាំនូវតារាកិត្តិយសមួយរូបទៀតគឺជាកញ្ញា ព្រះកាយច័ន្ទ។ ជាមួយនឹងការសម្ភាសន៍លើកនេះ ពិធីការិនី ពេជ្រ សិរីរ័ត្ន រួមទាំង ព្រះកាយច័ន្ទ ក៏ជជែកទាក់ទងនឹងវិស័យបវរកញ្ញាស្របពេលថ្មីៗនេះប្រធានបទអំពីបវរកញ្ញាបានល្បីកក្រើកយ៉ាងខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpRRUYkFNM5lsqgK62uaKAn79eHP5YiRLUNWSFyipYriLmmL044Z7Q2zCTNCLVJ877LEUpjOK3XrD0RL28wj5iKCXTczB8MJ4lZY5GajnH8jnPaSguOEf4OSTfMZk4tcZuZ554swbyiBBQmNOWV2xZco4tHkkQj9dQ7w9kwDdys17WenRoMStzp-u-s4U/s2048/image_2026-09-24_15-53-57%20(2).png

ព្រះកាយច័ន្ទ បាននិយាយថារឿងបវរកញ្ញាមិនអាចទាញទុកបាននោះទេ។ ត្រង់ចំណុចនេះកញ្ញាបានពន្យល់ថានៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទស្សនិកជនអាចគិតថាម្នាក់នេះនឹងទទួលបានជ័យលាភីលេខ១នៅថ្ងៃផ្តាច់ព្រ័ត្រប៉ុន្តែនៅថ្ងៃផ្តាច់ព្រ័ត្រមកដល់គ្រប់យ៉ាងវាផ្លាស់ប្តូរ។ ព្រះកាយច័ន្ទ ថាយើងមិនអាចដឹងពីក្រោយឆាកបវរកញ្ញាម្នាក់ហ្នឹងមានរឿងអ្វីជួបបញ្ហាអ្វីខ្លះនោះទេដោយគ្រប់យ៉ាងផ្លាស់ប្តូរទៅតាមស្ថានការណ៍។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDZeCX3Vmf0nAGUtPYXqmofRLKNzjlEUitYaP7ideyqSzy3xyj6-jOqzZJej9ljBnEmjT2zg90fxJkC5rsPBY3endMTa6ub3bMx823lgVom5qSvhi5bIU_Idz_pLo5DhMJGAtqQKSvgpcbJHsAjIxt4WIQEwcV9mkiL3FLMwotspLKjdBkJPRDa4Aw-Fg/s1264/image_2026-09-24_15-53-57%20(5).png
តារាសម្តែងនិងពិធីការិនីរូបនេះបន្ថែមទៀតថា ជួនកាលការឆ្លើយសំណួររបស់បវរកញ្ញានោះមិនបានល្អប៉ុន្តែជួនកាលមកពីរឿងក្រោយឆាករបស់បវរកញ្ញានោះមានជម្លោះជាមួយអ្នកនេះ ជួនកាលជាមួយអ្នកនោះ ឬជួនកាលមានជម្លោះជាមួយនឹង CEO ដូច្នេះយើងមិនអាចដឹងពីមូលហេតុដែលបវរកញ្ញានោះមិនបានមកុដឡើយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdGB-jFGEEkK9mJmRv8Z6ktQ3dPrugc-vxmMcG-JJwAqOOAYsoBTsBZC30t9Gkjsk5m1EVT7My8iXoABxdkP_YuqmwWXy7ay5YtBJjq2oE6pjqpKS2bwjRGmHx6rsW61xUFNt5qM5sgMCmx7drYdmtiemcR5Jh29t3P5BPqvhsNiOhi8z6-Y05cBJg82s/s1440/image_2026-09-24_15-53-57.png

នៅក្នុងកិច្ចសម្ភាសន៍នេះដែរ ព្រះកាយច័ន្ទ បានប្រកាសជំហរថានាងមិនវិលត្រឡប់ចូលរួមប្រកួតក្នុងវិស័យបវរកញ្ញាម្តងទៀតនោះទេទោះបីជាមានការជំរុញលើកទឹកចិត្តពីអ្នកគាំទ្រមួយចំនួនក្តី។ កញ្ញា បាននិយាយថាកម្មវិធីបវរកញ្ញាមិនស័ក្តិសមនឹងនាងហើយសម្រាប់អ្នកដែលចង់ចូលរួមកម្មវិធីនេះគឺត្រូវហ៊ានចូលស្ទឹងតាមបទ ចេះបន់បែនតាមកាលៈទេសៈ ខណៈដែលនាងប្រកាន់ភ្ជាប់ថាបើកន្លែងនោះខុសគឺនាងមិនធ្វើឡើយ៕