វណ្ណដា ជាមួយតារារ៉េប suboi នៅលើឆាកវៀតណាមរញ្ជួយពេញបណ្តាញសង្គម

ទីបំផុតការបង្ហាញវត្តមានរបស់ វណ្ណដា ដែលត្រូវបានខាងកម្មវិធី Rap Viet  អញ្ជើញជាតារាកិត្តិយសសម្តែងនៅថ្ងៃផ្តាច់ព្រ័ត្រមហាជនអ្នកគាំទ្របានឃើញហើយដោយតារាចម្រៀង វណ្ណដា ក៏បានចាប់ដៃគូច្រៀងជាមួយតារាចម្រៀងរ៉េប suboi ផងដែរ។ ការបង្ហាញShow រួមគ្នារបស់អ្នកទាំងពីរផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងពេញបណ្តាញសង្គមទាំងនៅក្នុងនិងក្រៅប្រទេស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYWVpyn5mbw3ysXSxjdGvHyrFdpeDQtdjy2iEYYQ_st8e_DVVY99Hvy6u4DX85z5wDbyF0khrTg9Ldz9OquQOVM5iWi4mT8yc2MRPm7OjsHLb1oYOfWkIZyVW3arj7Vn9PDsxCqto6uTcxJoM9n7CJldTR4SZfPTW2p1SZjRFi6KNYgGYh-GaNDqjnNIIo/s2048/377914495_859624038850077_4307290875083359242_n-2.jpg

នៅថ្ងៃទី៩ ខែកញ្ញា វគ្គផ្តាច់ព្រ័ត្រកម្មវិធី Rap Viet  រដូវកាលទី៣បានចាក់ផ្សាយរួចហើយដោយក្នុងវគ្គពិសេសនេះ វណ្ណដា ក៏បានបង្ហាញវត្តមាននៅក្នុងកម្មវិធីដូចគ្នា។ វណ្ណដា បានលើកយកបទ Solo និងបទ អីតែមិនអី ដោយកែសម្រួលច្រៀងMixភាសារួមគ្នាជាមួយតារារ៉េបវៀតណាមដ៏ល្បី suboi ចេញជាចម្រៀងមួយបទមានចំណងជើងថា «Not ok but sickerrr» ។ ការបង្ហាញវត្តមានរបស់តារារ៉េបទាំងពីរធ្វើឱ្យមហាជនអ្នកប្រើបណ្តាញសង្គមចាប់អារម្មណ៍យ៉ាងខ្លាំងសូម្បីតែឯកឧត្តមខៀវ កាញារីទ្ធ ក៏បានស៊ែរពី Show របស់អ្នកទាំងពីរផងដែរ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhiyAEqdHOdg2tP777dxoqFhzZ-jkJem0oJ9sUSJyR82aRFfly-gNLhcwzx6CpvqFLjiOR35wfOcqdQZeLMsal8FNb7rXYFDV65GXCDFYzY-wIy0tbMBVKBPPF3QK1S6YmB-VuKg__dnjVFv6AY54vFdcprHEQAkkBm16j3KdaAFnQwe0q_Zfl98MohtU5Y/s2048/377575891_859624245516723_3056455262642141725_n.jpgដ្បិតតែតារាចម្រៀងទាំងពីររូបច្រៀងពីរភាសាផ្សេងគ្នាក្នុងបទតែមួយក្តីប៉ុន្តែត្រូវបានមហាជនសម្លឹងឃើញថាពិតជាច្រៀងចូលគ្នាបានល្អខណៈបទខាងលើក៏មានការសម្តែងពិសេសពីអ្នករាំទៀតកាន់តែជំរុញឱ្យការច្រៀង និងសម្តែងរបស់ពួកគេមានភាពទាក់ទាញកាន់តែខ្លាំងដោយអ្នកលេងបណ្តាញសង្គមវៀតណាមក៏បង្ហាញការចាប់អារម្មណ៍និងសរសើរយ៉ាងខ្លាំងមកលើតារាចម្រៀងកម្ពុជា វណ្ណដា ផងដែរ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqPzhZxjXr33nipCU8L2Cu6iGtC0QRqmtwAYxKPvazJGxW_HNqqKTNgzNilnztWXVVfpjauGKDHIb6o70fIqgQvjw4clyVDB5qdKmulid5Bz5pKxm6tiqgvND2Da-UyUxN5nqL2iyRyff5GpTvv8cG49iIymwwmZjKkhR7r7fFoK4NPiBCmWNmvq_aPzK6/s2048/378039309_859623882183426_5688390220422692073_n.jpgការចូលរួមនៅក្នុងកម្មវិធីនៅឯប្រទេសវៀតណាមលើកទី១នេះ វណ្ណដា ក៏បានបង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួនដែរថា រូបគេពិតជារំភើបដែលត្រូវបានអញ្ជើញ និងទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ខាងកម្មវិធី និងមានទំនាក់ទំនងយ៉ាងល្អជាមួយតារាល្បីៗជាច្រើននៅប្រទេសវៀតណាម៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3Jt4hnmNv2aU7yxy084pIQWk3ZB6FZJasMjgpwPgsEe_LeAlZPr1cdaLLl_YYuRsi632NFFaWkZ3VDhxhO4dCW_VODGWaU1BQnXhOlFIpmz-WLkGfPtSwYiQ0Cl9MpUuPVGg2AcLt3NkXlUuG_xB-g3HtMauLmkntEM50kC_VhSrtKpulpYgG0jn-8ubp/s2048/377701176_859623872183427_5788562543771600806_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgK2-pLEaW7joGLfsfUpAjVYR7nAIRJ6L04tOU7-RXwzBcA7_pbz9ryXX2H1HncDO1GJpdlet90-FCaIilRIlJVqtV2PE-HQCD7jzItbaA9Hv8UinR4R5MGCgnSII-JgL0FDFOUXaySq8UBwAraMo9Hxu0uVT-W2mn7Rw7A2Uc3KfZftDFQhRVFqrqOYSIF/s2048/377462691_859623832183431_5449047870556847147_n-2.jpg