Home ព័ត៌មានអន្តរជាតិ តុលាការកំពូលអាមេរិកសម្រេចឱ្យកុ.មារកើតលើទឹកដីខ្លួនទាំងអស់ទទួលបានសញ្ជាតិស្វ័យប្រវត្តិ!

តុលាការកំពូលអាមេរិកសម្រេចឱ្យកុ.មារកើតលើទឹកដីខ្លួនទាំងអស់ទទួលបានសញ្ជាតិស្វ័យប្រវត្តិ!

96
0

វាជាការសម្រេចចិត្តជាប្រវត្តិសាស្ត្រ និងក៏ដូចជាការបាក់មុខខ្លាំងមួយសម្រាប់សេតវិមាននៅពេលនេះ ក្រោយពីតុលាការកំពូលសហរដ្ឋអាមេរិក ទើបតែបានសម្រេចបដិសេធចំពោះការប៉ុនប៉ងរបស់លោកប្រធានាធិបតី Donald Trump ក្នុងការលុបចោលនូវសិទ្ធិទទួលបានសញ្ជាតិពីកំណើត សម្រាប់ទា.រកដែលកើតចេញពីឪពុក-ម្តាយជាជនអន្តោប្រវេសន៍ខុសច្បាប់។ នេះគឺជាបរាជ័យរបស់ប្រធានាធិបតី Donald Trump តែជាជ័យជំនះ និងក្តីរំពឹងចុងក្រោយបំផុតរបស់ឪពុក-ម្តាយជាជនអន្តោប្រវេសន៍ខុសច្បាប់ទាំងឡាយណាដែលបានមករស់នៅសហរដ្ឋអាមេរិក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMNPMItk00QNkGIt8v8sDwypidxz5ylmhY7bQH0_5rU7TwyaoY7_EuNXfXgGl_vpraACnQPuMenpU9qwKdKBHwdWzeRfs5vRBxm1B0u22PeIewM1QeqItg1MrRWeZq8_jxZ60Sqq45Z0aHx-13zsnw52Axk_-9OGhxWvbPpTaYPhSok50NjjyCNdXNSss/s1024/photo_2026-07-02_08-34-16.jpg
ជាលទ្ធផល នៅក្នុងសេចក្តីសម្រេចចិត្តតាមរយៈសំឡេងឆ្នោត ៦ ទល់នឹង ៣ ដែលដឹកនាំដោយប្រធានចៅក្រម លោក John Roberts បានបញ្ជាក់យ៉ាងច្បាស់ៗថា “គ្រប់កុមារទាំងអស់ដែលកើតនៅលើទឹកដីសហរដ្ឋអាមេរិក គឺត្រូវតែទទួលបានសញ្ជាតិអាមេរិកាំងដោយស្វ័យប្រវត្តិតាំងពីកំណើត”។ ហើយនេះជាសិទ្ធិស្របតាមវិសោធនកម្មទី១៤ នៃរដ្ឋធម្មនុញ្ញអាមេរិក ដែលបានអនុវត្តអស់រយៈពេលជាង ១៥០ ឆ្នាំមកហើយ ហើយអំណាចប្រតិបត្តិរបស់លោកប្រធានាធិបតី Trump ក៏មិនអាចកែប្រែបានឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivAz6pB12SdUzcV2YS692L9aVDpFj44KxwxhUiRNon4tuNZroo-or0I50rCE-l9KSPxI9-JYXDJ8_G3vjFoUoFDifRfcA2BVqfrz6DkHOJXV0LQko5ecWfV5a7BjpSkG9Ne5XKoBB3JJvl6b8Z2eENaC_EePSA04fZQhP4TyB0gZJYpEaJ2olTI3Pw6t4/s960/photo_2026-07-01_10-57-59%20(2).jpg
សេចក្តីសម្រេចដ៏សំខាន់មួយនេះ បានជួយការពារទារកប្រមាណជាង ២៥០,០០០ នាក់ ដែលកើតនៅសហរដ្ឋអាមេរិកជារៀងរាល់ឆ្នាំ ការពារមិនឱ្យបាត់បង់សិទ្ធិស្របច្បាប់ និងការពារពួកគេពីការក្លាយជា «ជនគ្មានសញ្ជាតិ» ស្របពេលដែលគ្រួសារជនអន្តោប្រវេសន៍ជាច្រើនបានបង្ហាញក្តីរំភើប និងលែងភ័យខ្លាចចំពោះការរើសអើងទៀតហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiiFDLb4cZRyLu6ceAFg20D_wrA2qZ_bwb1DNKvOV96CBQwr0LgGvd-nfjKXYvDm9E9jhCNlG-xggNiEuY39L2ey_dlsPE06-5wXgLbg-kOGhsNEH3vZftqoc72AJmG00As0pVdcZbsFxE7v-N0KGLyfCSfgU-ReySXcDArfMQJT8go35FA8zumYkCeODk/s596/photo_2026-07-01_10-57-59.jpg

ជាការឆ្លើយតបភ្លាមៗបន្ទាប់ពីការប្រកាសនេះ លោកប្រធានាធិបតី Trump បានបង្ហាញការខកចិត្តយ៉ាងខ្លាំងនៅលើបណ្តាញសង្គម Truth Social ដោយលោកលើកឡើងថា៖ ការសម្រេចនេះ គឺមិនល្អទាល់តែសោះសម្រាប់ប្រទេសជាតិ ហើយវានឹងធ្វើឱ្យជនអន្តោប្រវេសន៍សម្រុកចូលអាមេរិកកាន់តែច្រើនដើម្បីបង្កើតកូនយកសញ្ជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi22lWuS12dGFGUmnhmOelf0g6NXMxLYHsSPoIhKQ3xOW_TmiAsmQJOmYiXE4SFAn0yX0JNDtphDqIAe2wCVBkpu_taRODx_zII8TSxUmIt04pBP7YgOV0xgiz9zc1JfhC_RvjCj80Q83xLtQxbcWMRJvtg9gVQKO0bsQUEKcczs9qPli73FwpI5ReVPes/s770/photo_2026-07-02_08-34-16%20(2).jpg

លោកក៏បានប្រកាសថា នឹងបន្តតស៊ូតាមផ្លូវច្បាប់ជាបន្តទៀត ដើម្បីរំលាយសិទ្ធិនេះឱ្យខាងតែបាន។
តើប្រិយមិត្តយល់យ៉ាងណាដែរចំពោះសេចក្តីសម្រេចរបស់តុលាការកំពូលអាមេរិកមួយនេះ? សូមបញ្ចេញមតិនៅខាងក្រោម! សូមកុំភ្លេចចុច Follow ដើម្បីទទួលបានព័ត៌មានថ្មីៗបន្ថែមទៀតពីសារព័ត៌មាន KBN News៕