មីកញ្ចប់ គឺជាអាហារសម្រន់ដ៏ពេញនិយម នឹងងាយស្រួលក្នុងការចម្អិន ជាមួយនឹងតម្លៃសមរម្យ ងាយស្រួលរក និងអាចរក្សាទុកបានយូរទៀតផង។ មីកញ្ចប់ ត្រូវបានផលិតដោយបើម្សៅស្រូវសាលី ទឹក អំបិល ម្សៅកាបូនអ៊ីដ្រាត និងគ្រឿងផ្សំដទៃទៀតដើម្បីបង្កើនរសជាតិ។ សរសៃរមី ត្រូវបានចម្អិនដោយចំហុយ និងបំពងឱ្យស្ងួតជាមួយនឹងប្រេង ហើយវេចខ្ចប់ដាក់ក្នុងកញ្ចប់ជាមួយនឹងគ្រឿងផ្សំ។ ជាទូទៅមីកញ្ចប់មានរសជាតិឈ្ងុយឆ្ងាញ់ទៅតាម ប្រភេទមី និងចំណង់ចំណូលចិត្តរបស់យើង។
ដូច្នេះហើយតើលោកអ្នកដឹងទេ? រវាងការទទួលទានមីកញ្ចប់ស្រុះ និងមីកញ្ចប់ឆៅ តើមួយណាមានគ្រោះថ្នាក់ដល់សុខភាពជាងគេ?
ការទទួលទានមីកញ្ចប់ឆៅ៖ មីកញ្ចប់ នៅពេលបរិភោគឆៅ ផ្តល់ថាមពលប្រហែល ២០០ កាឡូរី ជាមួយនឹងខ្លាញ់ប្រហែល ១១ ក្រាម ហើយមានសូដ្យូមប្រហែល ៦០-៧០% ដែលរាងកាយត្រូវការ។
ការទទួលទានមីកញ្ចប់ស្រុះ៖ សម្រាប់ថាមពលអាហារពីការបរិភោគឆៅ និងស្រុះ គឺមានបរិមាណដូចគ្នា។ ប៉ុន្តែផ្ទុយទៅវិញ ការទទួលទានមីស្រុះនឹងជួយឱ្យអ្នកទទួលបានជាតិសូដ្យូមច្រើនជាង ដូច្នេះហើយការទទួលទានមីកញ្ចប់ស្រុះគឺល្អសម្រាប់រាងកាយរបស់អ្នកច្រើនជាង ការទទួលទានមីកញ្ចប់ឆៅ ៕ ប្រភព៖sanook










