Home ព័ត៌មានជាតិ សហព័ន្ធប្រដាល់ថៃទទូចសុំឲ្យកម្ពុជាដកពាក្យបណ្តឹង តែត្រូវកម្ពុជាបដិសេធវិញយ៉ាងអាម៉ាស

សហព័ន្ធប្រដាល់ថៃទទូចសុំឲ្យកម្ពុជាដកពាក្យបណ្តឹង តែត្រូវកម្ពុជាបដិសេធវិញយ៉ាងអាម៉ាស

108
0

ទម្លាប់ប្រើច្បាប់ព្រៃរួចអាងស្នើសុំការសម្របសម្រួល! ក្រោយរងសម្ពាធជុំទិសពីមហាជននៅអូស្ត្រាលីពហិការមិនចូលរួមទស្សនាការប្រកួតនៅចុងខែកក្កដានេះ សហព័ន្ធប្រដាល់ថៃ និងក្លឹបអាជីពនៅអូស្ត្រាលី បានដុតដៃដុតជើងស្វែងរកការសម្រុះសម្រួលក្រៅផ្លូវការដោយសុំឱ្យភាគីកម្ពុជាជួយដកពាក្យបណ្ដឹងវិញ ប៉ុន្តែទោះជាយ៉ាងណា កម្ពុជាបានបង្ហាញជំហរដាច់ខាតដោយបដិសេធចោលទាំងស្រុង ដើម្បីរក្សាតម្លៃកិត្តិយសជាតិ និងយុត្តិធម៌ជូនមន្ត្រីគុនខ្មែរដល់ទីបំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJi8LCqcqnPuiKAy_xPy1LhN4sW2ofSrvF2uI6QOh8pcZyxPDAIaX6Wu5Kux8vITMWSAFU_e5kJUC22A1uhZwyGzX7rKG5dl-LST3k6TrfXis7Kom0AXulcqECUSjMUI1fPi_7Br20GOQIbF8Ll2N13y12_gJO3Gj-nS8ehpChUIoJbGQ_DCbnFT6zE6Q/s1280/photo_2026-07-18_09-10-28%20(3).jpg

យោងតាមការផ្តល់សម្ភាសន៍របស់លោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ភ្លាមៗបន្ទាប់ពីកើតមានព្រឹត្តិការណ៍នោះ តំណាងខាងភាគីកម្ពុជានៅអូស្ត្រាលីផ្ទាល់ បានចេញមុខដាក់ពាក្យប្ដឹងជាផ្លូវការ និងទទួលបានការអន្តរាគមន៍យ៉ាងក្តៅគគុកពីសំណាក់កងកម្លាំងប៉ូលីសអូស្ត្រាលី។ ក្រោយពេលដឹងខ្លួនថាត្រូវប្រឈមមុខនឹងចំណាត់ការច្បាប់ព្រហ្មទណ្ឌ ថ្មីៗនេះខាងក្លឹបប្រដាល់នៅប្រទេសអូស្រ្តាលី ដែលកីឡាករថៃរូបនោះកំពុងជ្រកកោន បានទាក់ទងមកតំណាងកម្ពុជាដើម្បីសុំការសម្រុះសម្រួល ដោយពួកគេបានលើកលេសដោះសារបែបយករួចខ្លួនថា វាគ្រាន់តែជា «ការយល់ច្រឡំ» ដែលកើតឡើងដោយសារបញ្ហានៃការទំនាក់ទំនង និងជាកំហុសរបស់អ្នករៀបចំកម្មវិធីនៅអូស្ត្រាលី ដែលមិនបានផ្ដល់ព័ត៌មានច្បាស់លាស់តែប៉ុណ្ណោះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzC_142EH7wvyOG5NP24S2xTNNsqh5fyRevKBOD1LdJdMCWq23mUrUpFG4E6MdL3ku2BkB0biTXJ8WTKfH7laSphZmakJ7W9wLgNPI8a2Zb3bfrmgOS7LzSKAkZMa3tnSnAz6bwEy8XMllUs10elc2GUtsl7CVNkKJB-wrK2UIWY_9ULSAfZeRmP8JwEg/s445/photo_2026-07-18_09-10-28%20(2).jpg

តាមការអះអាងរបស់តំណាងភាគីថៃខាងលើនេះ បច្ចុប្បន្នកីឡាករថៃនិងសហព័ន្ធកីឡាប្រដាល់ថៃ កំពុងទទួលរងសម្ពាធ និងការរិះគន់យ៉ាងខ្លាំងពីសំណាក់មហាជននៅអូស្ត្រាលី រួមទាំងមានចលនាពហិការយ៉ាងធ្ងន់ធ្ងរមិនចូលរួមទស្សនាការប្រកួតរបស់ថៃ ទោះបីជាពួកគេបានទិញសំបុត្រទុកមុនរួចរាល់ហើយក៏ដោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhT423iOBT9keons2HEJ_VsIDVqyW5JClm4f3QhLMe6JvAdNVTRL903GZmubxdF32buzUppqUq8iDhZk3kXVpGySsNlfJrnhbvnQe_j3iXRz6rP6nKzYSYYCs09Nninz75OI_lJ_ymznWe9FjtmhlrLtJfydq96i9PY0XRrdvVpeJnIW51USrY7STgmQk/s1280/photo_2026-07-18_09-10-28.jpg

គួរំលឹកឡើងវិញថា បញ្ហាដែលកីឡាករប្រដាល់ថៃ ឈ្មោះ Songraw Petchyindee បានប្រើប្រាស់អំពើហិង្សាលបវាយឆ្មក់ទៅលើមន្រ្តីកីឡាខ្មែរ គឺបណ្ដាលមកពីក្តីមិនពេញចិត្ត និងកំហឹងទប់មិនបាន ជុំវិញការសម្រេចចិត្តរបស់គណៈកម្មការ និងគ្រូបង្វឹកកម្ពុជា ដែលមិនអនុញ្ញាតឱ្យកីឡាករកម្ពុជាឡើងប្រកួតជាមួយរូបគេនៅលើសង្វៀន។ ការបដិសេធមិនឱ្យឡើងប្រកួតនេះ គឺធ្វើឡើងទៅតាមច្បាប់វិន័យកីឡាអន្តរជាតិយ៉ាងត្រឹមត្រូវ ដោយសារតែនៅក្នុងវគ្គថ្លឹងទម្ងន់ កីឡាករថៃរូបនេះមិនបានសម្រកទម្ងន់ឱ្យស្របតាមប្រភេទគីឡូដែលបានកំណត់នៅក្នុងកិច្ចសន្យាឡើយ ពោលគឺរូបគេមានទម្ងន់លើសរហូតដល់ទៅ ២ គីឡូក្រាម ដែលជាការរំលោភលើលក្ខខណ្ឌប្រកួតយ៉ាងធ្ងន់ធ្ងរ។ ដោយសារតែការចង់ឈ្នះ និងការខកចិត្តដែលមិនបានឡើងកោកស៊ីគីឡូកម្ពុជា កីឡាករថៃរូបនេះបានផ្ទុះកំហឹងយ៉ាងខ្លាំង រហូតដល់លួចវាយលបគ្រូបង្វឹក និងមន្ត្រីកម្ពុជាពីខាងក្រោយ ព្រមទាំងបង្កឱ្យមានភាពចលាចល និងអាប់អោនដល់តម្លៃនៃវិស័យកីឡាពេញសង្វៀនប្រកួតកាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFqoLbr45C-Wz36le00ADfsfAjVzWzGnOHyQyWJ3cYfS7lKSlAwQNja-qUCLZf_jtKkv0n-oG_wh-8r4X1l358-3lcVPMMB6BpnOPh1eDHmVvHzHzXA9pDXGQEgzxnmi8HK0bp0rZeZq6r8AP2Wkv2jQiTWQzXOybq1mNm8XnQBxRe8VXvvTaA1yLICUE/s1280/photo_2026-07-20_10-21-08.jpg
ការបដិសេធមិនចុះញ៉ម និងការតស៊ូតាមផ្លូវច្បាប់រហូតដល់ទីបំផុតរបស់លោក ខូវ ឆាយ និងសហព័ន្ធកីឡាប្រដាល់គុនខ្មែរ គឺជាខែលការពារកិត្តិយសរបស់ជាតិមាតុភូមិយ៉ាងរឹងមាំនៅលើឆាកអន្តរជាតិ។ វិធានការច្បាប់ដ៏ម៉ឺងម៉ាត់នេះ គឺជាមេរៀន និងជាសារព្រមានដ៏មានឥទ្ធិពលផ្ញើទៅកាន់កីឡាករបរទេសទុច្ចរិតទាំងឡាយថា ភាពល្មោភលន់ និងការប្រើប្រាស់អំពើហិង្សាខុសក្រមសីលធម៌កីឡា នឹងត្រូវប្រឈមមុខនឹងការបង់ថ្លៃខ្ពស់កប់ពពក ទាំងការបាត់បង់អាជីព ការរងរលកពហិការពីអ្នកគាំទ្រ និងការទទួលខុសត្រូវចំពោះមុខច្បាប់ព្រហ្មទណ្ឌដោយគ្មានការយោគយល់ឡើយ៕