ពេលនេះផ្នែកកម្សាន្តរបស់សៀមកំពុងតែស្អុយរលួយយ៉ាងខ្លាំងនិងរងការរិះគន់យ៉ាងចាស់ដៃពីពលរដ្ឋចិនរួមទាំងប្រឈមនឹងការពហិការបន្ទាប់ពីអ្នកគាំទ្រជាស្ត្រីជនជាតិជនចិនម្នាក់ត្រូវបានបុគ្គលិករបស់អាយដលជាជនជាតិសៀមប្រើអំពើហិង្សាចំណែកឯអាយដលដែលនាងខំគាំទ្រវិញឈរមើលមិនខ្ចីខ្វល់។ ភាពចម្រូងចម្រាសនេះបានជំរុញឱ្យអ្នកលេងបណ្តាញសង្គមចិននិងសៀមវាយប្រហារគ្នាទៅវិញទៅមក។

វីដេអូឃ្លីបតាមអ៊ីនធឺណិតដែលកំពុងល្បីកក្រើកបង្ហាញថា បុគ្គលិក GMMTV ជាច្រើននាក់បានបណ្តេញអ្នកគាំទ្រជាស្រ្តីចេញពីព្រឹត្តិការណ៍ជួបជុំអ្នកគាំទ្ររបស់តារាសៀមពីរនាក់។ ខណៈពេលដែលអ្នកគាំទ្រជនជាតិចិនកាន់ទូរសព្ទរបស់នាងដើម្បីថត បុគ្គលិកស្រីម្នាក់ស្លៀកពាក់ខ្មៅបានចាប់ស្ត្រីជនជាតិចិននោះត្រង់ស្មា និងក ខណៈពេលព្យាយាមឆក់ទូរសព្ទដៃរបស់នាង។ នៅពេលដែលជនជាតិចិននោះបានតបតវិញ បុគ្គលិកដដែលនោះបានចាប់នាងត្រង់ក ហើយបោះនាងទៅលើដី ដោយមានបុគ្គលិកជាច្រើននាក់នៅជុំវិញអ្នកគាំទ្រនោះ។
យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ ក្នុងវីដេអូហេតុការណ៍ដែលបានកើតឡើងនៅថ្ងៃទី២៥ អាវទ្រនាប់របស់ស្ត្រីនោះត្រូវបានទាញចេញ ហើយខ្សែដៃរបស់នាងត្រូវបានបាក់ក្នុងអំឡុងពេលកើតហេតុ។ អ្នកគាំទ្រជនជាតិចិនរូបនេះបាននិយាយថា នាងបានថ្លែងនៅក្នុងប៉ុស្តិ៍ប៉ូលិសក្នុងស្រុកមួយ ហើយមានគម្រោងស្វែងរកជំនួយពីស្ថានទូតចិនប្រចាំប្រទេសថៃ។.png)
ប្រភពផ្សេងទៀតមានការចោទប្រកាន់ថា អ្នកគាំទ្ររូបនេះរំលោភច្បាប់ និងបង្កើតបញ្ហា។ ប៉ុន្តែអ្នកគាំទ្ររូបនេះក៏បានបង្ហោះតាមអ៊ីនធឺណិតថា នាងបានតម្រង់ជួរតាំងពីព្រឹកព្រលឹម ហើយមានភស្តុតាងគាំទ្រកន្លែងរបស់នាងនៅក្នុងជួរ។ ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីសញ្ញាសម្គាល់ជួររបស់នាងត្រូវបានគេរាយការណ៍ថាត្រូវបានផ្លាស់ប្តូរ ការយល់ច្រឡំអំពីលំដាប់ជួរបានកើតឡើង។ ការមិនចុះសម្រុងគ្នាក្រោយមកបានកើនឡើងដល់ការប្រឈមមុខដាក់គ្នាខាងរាងកាយ។
បន្ទាប់ពីការបង្ហោះ និងវីដេអូពាក់ព័ន្ធបានរីករាលដាលពាសពេញប្រព័ន្ធផ្សព្វផ្សាយសង្គម និងឈរនៅចំណាត់ថ្នាក់កំពូលនៅក្នុងបញ្ជីស្វែងរកបស់ Sina Weibo ។ អ្នកប្រើប្រាស់អ៊ីនធឺណិតមួយចំនួនបានអះអាងថា បុគ្គលិកសៀមនៅក្នុងព្រឹត្តិការណ៍មិនមានសិទ្ធិធ្វើទង្វើហួសហេតុបែបនេះនោះទេ គួរតែរកពិធីសាស្រ្តចំពោះការព្រមានដោយពាក្យសំដី ឬសុំឱ្យនាងចាកចេញពីទីកន្លែង។ អ្នកគាំទ្រខ្លះថែមទាំងគំរាមធ្វើពហិការលែងគាំទ្រតារាសៀមនិងមកកម្មវិធីបន្តទៀតហើយ។
.png)
ក្រោយពីរងនូវការរិះគន់គ្រប់មជ្ឈដ្ឋានងើបមុខលែងរួចទីបំផុតក្រុមហ៊ុនខាងលើនេះបានចេញសេចក្តីថ្លែងការណ៍មួយនៅល្ងាចថ្ងៃ២៦ ប៉ុន្តែវាបានបរាជ័យក្នុងការបន្ធូរបន្ថយស្ថានភាព។ ក្រុមហ៊ុនបានបញ្ជាក់ថាបន្ទាប់ពីធ្វើការស៊ើបអង្កេតដំបូង ការរកឃើញរបស់ពួកគេបានបង្ហាញថា បុគ្គលិកដែលពាក់ព័ន្ធ «បានប្រើប្រាស់កម្លាំងហួសហេតុ» លើសពីការចាំបាច់ ហើយបានអះអាងថាខ្លួនមិនគាំទ្រអំពើហិង្សាក្នុងទម្រង់ណាមួយឡើយ ក្រោមកាលៈទេសៈណាមួយ ដោយសម្តែងការសោកស្តាយចំពោះឧប្បត្តិហេតុ និងផលប៉ះពាល់លើ មនុស្សពាក់ព័ន្ធ។ GMMTV បាននិយាយថា បុគ្គលនោះ (ដែលប្រើប្រាស់កម្លាំង) គឺជាបុគ្គលិកដែលត្រូវបានជួលសម្រាប់ព្រឹត្តិការណ៍នេះ ជាជាងបុគ្គលិកផ្ទាល់។ ដោយទទួលស្គាល់ការទទួលខុសត្រូវរបស់ខ្លួនក្នុងការត្រួតពិនិត្យបុគ្គលិកព្រឹត្តិការណ៍ទាំងអស់ឱ្យបានត្រឹមត្រូវ ក្រុមហ៊ុនបាននិយាយថា បុគ្គលិករូបនេះត្រូវបានផ្អាកពីកាតព្វកិច្ចរហូតដល់ការបញ្ចប់នៃការស៊ើបអង្កេតដែលកំពុងដំណើរការ៕










